​ប្រធាន​សាខា​ពន្ធដា​ខេត្ដ​រតនគិរី​ថ្មី​ប្ដេជ្ញា​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឱ្យ​គ្រប់​ផែនការ​

259

(​រតនគិរី​)៖​ប្រធាន​សាខា​ពន្ធដា​ខេត្ដ​រតនគិរី​ដែល​ទើប​ទទួល​តំណែង​ថ្មី​បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​អនុវត្ដ​ន៍​ភារកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឱ្យបាន​គ្រប់​ចំនួន​ទៅតាម​ផែនការ​ដែល​រាជរដ្ឋាភិបាល​ដាក់ចុះ​។​កាលពី​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​សាលា​ខេត្ដ​រតនគិរី​បានរៀបចំ​ពី​ធី​តែង​តាំ​ប្រធាន​សាខា​ពន្ធដា​ថ្មី​គឺ​លោក​ផាត់​កែវ​មុនី​អតីត​ជា​អនុប្រធាន​ឱ្យទទួល​ភារកិច្ច​ជំនួស​លោក​ទុយ​ស៊ីវិល​ដែល​បាន​ចូល​និ​វត្ដ​ន៏​។​

លោក​ផាត់​កែវ​មុនី​ប្រធាន​សាខា​ពន្ធដា​ខេត្ដ​រតនគិរី​បាន​ប្ដេជ្ញា​នៅក្នុង​ពិធី​នោះ​ដោយមាន​ថ្នាក់ដឹកនាំ​ខេត្ដ​និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​ថា​នឹង​បន្ដ​ខិតខំ​អនុវត្ដ​ការងារ​របស់ខ្លួន​ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ដែល​បានដាក់ចុះ​គឺ​អនុវត្ដ​យុទ្ធសាស្ដ្រ​ចក្រ​តុ​កោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣​។

ប្រធាន​សាខា​ពន្ធដា​បានបញ្ជាក់​ថា​បន្ដ​ប​ង្រឹ​ង​និង​ពង្រីក​សាមគ្គី​ផ្ទៃក្នុង​បង្កើន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​មន្ទីរ​.​អង្គភាព​ស្ថាប័ន​នានា​ជុំវិញ​ខេត្ដ​ដើម្បី​កំណើន​ការងារ​សមធម៌​និង​ប្រសិទ្ធភាព​ឈានទៅ​សម្រេច​តាម​ផែនការ​ប្រមូល​ពន្ធដា​នា​ឆ្នាំ​បន្ទាប់​ឱ្យបាន​គ្រប់​ចំនួន​ដែល​រដ្ឋាភិបាល​ដាក់ឱ្យ​។

​លោក​លន់​សុភាព​អភិបាលរង​ខេត្ដ​រតនគិរី​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​សាខា​ពន្ធដា​ថ្មី​នោះ​ថា​ត្រូវយក​អស់​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​បំរើ​ប្រជាពលរដ្ឋ​ដោយ​អនុវត្ដ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​។​

លោក​អភិបាលរង​ខេត្ដ​បាន​បញ្ជាក់ថា​កន្លង​មក​អង្គភាព​សាខា​ពន្ធដា​ខេត្ដ​បាន​បំពេញភារកិច្ច​ប្រមូល​ពន្ធ​បាន​គ្រប់​ចំនួន​និង​ឈានទៅ​លើស​ផែនការ​គឺ​ដោយសា​មាន​ប្រធាន​និង​មន្ដ្រី​ល្អ​ដូច្នេះ​ប្រធាន​ថ្មី​ដែលជា​អតីត​ជា​អនុប្រធាន​អង្គភាព​នេះ​ត្រូវតែ​បន្ដ​យក​ចិត​ទុកដាក់​ក្នុងកា​ប្រមូល​ពន្ធ​ជូន​រដ្ឋ​។​

លោក​កែន​សម្បត្ដិ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ផ្ដាំផ្ញើរ​ដល់​ប្រធាន​សាខា​ពន្ធដា​ខេត្ដ​រតនគិរី​ថា​ត្រូវ​ពង្រឹង​ផ្ទៃក្នុង​រឹងមាំ​គោរព​វិន័យ​ការងា​ត្រូវមាន​ទំនាក់ទំនង​ល្អ​ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មន្ទីរ​.​អង្គភាព​ជុំវិញ​ខេត្ដ​និង​ក្រុមហ៊ុន​វិនិយោគ​ដែលជា​ដៃគូ​អភិវឌ្ឍ​ន៏​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

លោក​អគ្គនាយករង​ពន្ធដា​បាន​ជម្រុញ​ឱ្យ​ប្រធាន​ថ្មី​ត្រូវ​រួមគ្នា​បំពេញភារកិច្ច​អនុវត្ដ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួង​បានដាក់ចុះ​។​បន្ដ​លើកកម្ពស់​ការងារ​គ្រប់គ្រង​បំណុល​ពន្ធដា​និង​ប្រមូល​ពន្ធ​ជាពិសេស​ផ្ដល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យមាន​លក្ខណ​:​រ​ហ័យ​ដើម្បី​កាត់បន្ថយ​ពេលវេលា​ក្នុងការ​បង់ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​គណ​:​នេ​យ្យ​ភាព​ខ្ពស់​។​

​គួរកត់សម្គាល់​ដែរ​ថា​កាលពី​ឆ្នាំ​២០១៧​អង្គភាព​សាខា​ពន្ធដា​ខេត្ដ​រតនគិរី​បាន​ប្រមូល​ពន្ធ​ចូល​រដ្ឋ​បាន​ចំនួន​៩.១០៣​លាន​រៀល​ស្មើនឹង​១១៧​ភាគរយ​នៃ​ផែនការ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦​គឺ​លើស​ចំនួន​១.៥៩៩​លាន​រៀល​គឺ​ស្មើនឹង​២១​ភាគរយ​។​

ការរក​ថវិកា​ចូល​រដ្ឋ​បាន​គ្រប់​ចំនួន​និង​លើស​ផែនការ​កន្លងមកនេះ​គឺ​គួរ​ជាទី​មោទនភាព​និង​ជា​មុខមាត់​របស់​ខេត្ដ​ទាំងមូល​ជាពិសេស​ដោយសា​មាន​ប្រធាន​អង្គភាព​រួម​និង​មន្ដ្រី​ល្អ​បាន​រួមគ្នា​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ចំណេះ​ជំនាញ​ច្បាស់លាស់​៕S/​ដោយ​:​បាន​លុង​
​ ​
​ ​
​ ​
​ ​