​ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​ជូន​ជនពិការ​

107
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សអក​ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​។​លោក​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះសួរសុខទុក្ខ​អតីតយុទ្ធជន​និង​គ្រួសារ​អតីតយុទ្ធជន​ចំនួន​៣​គ្រួសារ​ស្ថិតនៅ​ភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក់​ក្រុង​ព្រះវិហារ​។​

​អតីតយុទ្ធជន​ដែល​បាន​ចុះសួរសុខទុក្ខ​នោះ​មាន ១.​ឈ្មោះ ជិន ឃាង​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនពិការ ។​២.​ឈ្មោះ​ព្រំ​ឌឿ​ន​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជា​ជនពិការ​។​៣.​ឈ្មោះ​មិន​មឿត​ភេទ​ប្រុស​អាយុ​៥៥​ជនពិការ​។​ក្នុងនោះដែរ​លោក​បាន​នាំយក​សម្ភារៈ​និង​ថវិកា​មួយចំនួន​ជូន​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ទឹក​សុទ្ធ​,​ទឹកក្រូច​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​,​អង្ករ​,​និង​ថវិកា​ចំនួន ៤០.០០០​រៀល​៕S/​