​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួប​សំណេះសំណាល​ជាមួយ​នាយ​និង​ពលទាហាន​នៅ​ខេត្តព្រះវិហារ​

1709
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​និង​ភរិយា​រួមទាំង​ប្រតិភូ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម​,​គណៈកម្មាធិការ​សិទ្ធមនុស្ស​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​នាយ​និង​ពលទាហាន​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។

​ក្នុងឱកាស​នោះ​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងថា​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព​ទើប​មានការ​ជួបជុំ​ជាមួយ​មន្ត្រីរាជការ​កង​កម្លាំងប្រដាប់អាវុធ​តាម​បន្ទាត់​ព្រំដែន​និង​មានការ​សួរសុខទុក្ខ​ដើម្បី​លើកកម្ពស់​ស្មារតី​ដល់​កងកម្លាំង​ដែល​កំពុងតែ​បំពេញភារកិច្ច​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​។​

ជាមួយគ្នា​នោះ​លោក​ក៏បាន​ថ្លែង​កោត​ស​សើរ​ចំពោះ​វីរភាព​ដល់​អង់អាច​ក្លាហាន​របស់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​សុខចិត្ត​លះបង់​ចាក​ឆ្ងាយ​ពី​ក្រុមគ្រួសារ​ពី​ប្រពន្ធ​កូន​ដើម្បី​មក​បំពេញ​តួនាទី​ការពារ​ប្រទេសជាតិ​មាតុភូមិ​មិន​ឲ្យ​សត្រូវ​ឈ្លានពាន​បាន​សូម្បីតែ​១​មី​ល្លី​ម៉ែត្រ​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដល់​នាយ​និង​ពលទាហាន​ទាំងអស់​ដែលជា​និច្ច​ជា​កាល​លោក​ទាំង​២​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ជានិច្ច​៕S/

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួប​សំណេះសំណាល​ជាមួយ​នាយ​និង​ពលទាហាន​នៅ​ខេត្តព្រះវិហារ​