​ប្រធាន​អនុសាខា​កាកបាទក្រហម​យក​អំណោយ​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​

697
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក ប៉ែន ជឹ​ង ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​គូលែន​កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៤​គ្រួសារ​។ដែល​បណ្តាលមកពី​ខ្យល់​កន្ត្រាក់​។​ផ្ទះ​រលំ​ដល់​ដី​២​ខ្នង​របើក​ដំបូល​២​ខ្នង​នៅ​ចំណុច​អូរ​ចាក់​ស្រា​នៃ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩​កន្លងទៅ ។​

​នៅក្នុង​ឱកាស​នោះ​លោក​ប៉ែន​ជឹ​ង​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រួមមាន​រលំ​ផ្ទះ​និង​របើក​ដំបូល​នាពេលនេះ​។​ក្នុងនោះ​លោក​បាន​ផ្តាំផ្ញើ​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ភ្លៀង​ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​ជ្រក​ហើយ​ត្រូវ​បិទ​ទូរស័ព្ទ ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយ​ថា ហេតុ​។​

​សម្ភារៈ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖​អង្ករ​២៥​គីឡូ​,​មី​១​កេស​,​ត្រីខ​១​យួរ​,​ទឹក​ស៊ី​អី​វ​១​យួរ​,​តង់​១,​សារុង​១,​ក្រមា​១,​ភួយ​១,​មុង​១,​ថវិកា​មួយចំនួន​៕S/