​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់

845
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ចំក្បាល​ស្លាប់​នៅ​និង​កន្លែងក្នុងខណៈ​ពេលដែល​ស្ត្រី​នោះបាន​ធ្លាក់​ពីលើ​ម៉ូតូ​ពេល​ជិះ​ជាមួយ​ប្តី​របស់ខ្លួន​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅ​ក្នុងភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ។​

​តាម​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង រវាង ម៉ូតូ ១​គ្រឿង​ម៉ាក YAMAHA ពណ៌ ខៀវ​-​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1BD-3779 ។​បើកបរ​ដោយ​ឈ្មោះ អ៊ុង សាវ​ង់ ភេទ ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។ ដឹក​ប្រពន្ធ​ឈ្មោះ ភាព អាយុ ៤១​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ។​

​រីឯ​រថយន្ត​ដែល​កិន​ជនរងគ្រោះ​ត្រូវបាន​បើក​រត់​បាត់ស្រមោល​ជនរងគ្រោះ​ជា​ប្តី ក៏​មិន​ស្គាល់​អត្តសញ្ញាណ​រថយន្ត​នោះដែរ ដោយសារតែ​ភ័យ​ស្លន់ស្លោ​ពេក​។​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​