​ប្រពន្ធ​សរសៃ​ខ្ចី​ប្តី​បានដៃ​ឆ្លៀត​លួច​ទៅ​ឆី​ព្រហ្មចារី​យ៍​នារី​កម្មករ​

515
ចែករម្លែក
  • 122
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ស្ត្រី​ជាក​ម្មការ​នី​រោងចក្រ​ម្នាក់​ចាញ់ល្បិច​បោកប្រាស់​ខាតបង់​ខ្លួនប្រាណ​ដោយ​ធ្លាប់​នៅ​ជាមួយគ្នា​បាន​៦​ខែ​មានកូន​ស្រាប់តែ​លេចមុខ​ប្រពន្ធ​មក​ជ្រងោៗ​ទើប​ភ្ញាក់ខ្លួន​និយាយ​លែងចេញ​ខាង​ប្រុស​ប៉ុនប៉ង​ដោះដៃ​ខាង​ស្រី​ឈឺចិត្ត​ដើររក​កន្លែង​ប្តឹង​ដើម្បី​ឲ្យ​ទទួលខុសត្រូវ​។​ករណីនេះ​បានកើត​ឡើង​នៅ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៩ ។​

​ស្ត្រី​អភ័ព្វ​ស្នេហ៍​មានឈ្មោះ​ឃួន​ចាន់នី​អាយុ​២៩​ឆ្នាំ​កម្ម​ការ​នី​រោងចក្រ​អតីត​ជា​សិស្ស​វិលត្រឡប់​មកពី​ប្រទេស​ជប៉ុន មាន​ទីលំនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​បុរស​ចិត្ត​អប្រិយ ត្រូវបាន​ស្ត្រី​ខាងលើ​អះអាងថា ឈ្មោះ ឈុំ ស៊ុន​លី អាយុ​២៨​ឆ្នាំ បម្រើ​ការងារ នៅ​ការិយាល័យ​មេធាវី នៅក្នុង​ខណ្ឌចំការមន មាន​ទីលំនៅ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ៕S/​