​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​កោតសរសើរ​ប្រទេស​ចិន​ថា​មាន​ឧ​ត្ត​ម​គតិ​សក្តិ​សមជា​អរិយ​ប្រទេស​

456
ចែករម្លែក

ដោយៈតារារិទិ្ធ(​ភ្នំពេញ)​៖​ថ្លែង​ទៅកាន់​វេទិកាខ្សែក្រវ៉ាត់​និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិដែល​បានប្រារព្ធ​បើក​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី២៦ខែមេសានា​មជ្ឈ មណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉េកាំង ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​កោតសរសើរ​ប្រទេស​ចិន​ថា​៖ មាន​ឧ​ត្ត​ម​គតិ​និង​មាន​មនសិកា​ជា​គតិបណ្ឌិត​គំរូ​ប្រកបដោយ​វីរភាព​ហើយក៏​ជា​កាយវិការ​ដ៏​ទន់ភ្លន់​គួរឱ្យ​គោរព​កោតសរសើរ​សមជា​“​អរិយ​ប្រ​ទេ ស​”​។​ជា​មួន​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​រំពឹងថា​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ដែលមាន​ភាព​រីកចម្រើន​លូតលាស់​និង​រុងរឿង​នានា​នឹង​ប្រកា ន់ យក​លំ​អាន​និង​ទស្សនវិជ្ជា «​រួមគ្នា​ពោលគឺ​ប្រទេស​ខ្លាំង​ជួយ​ប្រទេស​ខ្សោយ ប្រទេស​មាន​ជួយ​ប្រទេស​ដែល​នៅ​ខ្វះខាត​ក្នុង​គោលដៅ​តែមួយ និង​រួមគ្នា​ជួយ​គ្នា​ដើម្បីឱ្យ​យើង​មាន​វាសនា​អនាគត​រុងរឿង​ដូចគ្នា​»​។​


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ «​នៅក្នុង​យុគ្គ​ឌីជីថល​ពិភពលោក​ទាំង មូល​លែង​បែង​ចែកជា​ទ្វីប​ទៀតហើយ​យើងទាំងអស់គ្នារស់នៅ​យ៉ាង​កៀក​បង្កើយ​ដោយ​រួមសុខ​រួមទុក្ខ​ហើយ​ខ្ញុំ​យល់ថា​មានតែ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​វាសនា​រួមគ្នា​ប៉ុណ្ណោះ​ដែល​នឹង​ទ្រទ្រង់​មនុស្សជាតិ​ទាំងមូល​អាច​បន្ត​រួមរស់​ជាមួយគ្នា​ដោយ​សុខដុមរមនា​និង​សន្តិភាព ។ នេះ​ជា​អ្វីដែល​ខ្ញុំ​វាយតម្លៃ​ខ្ពស់បំផុត​ចំពោះ​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​និង​ផ្លូវ ។ ប្រការ​ដែល​មហាអំណាច​សេដ្ឋកិច្ច​មួយ​មាន​ឧ​ត្ត​ម​គតិ និង មនសិការ​គិតគូរ​ដ​ល់​ការកសាង​សហគមន៍​វាសនា​រួមគ្នា​ជាមួយ បណ្តា​ប្រទេស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ទាំង​តូច​និង​ធំ​ជា​គតិបណ្ឌិត​គំរូ​ប្រកបដោយ​វីរភាព​ហើយក៏​ជា​កាយវិការ​ដ៏​ទន់ភ្លន់​គួរឱ្យ​គោរព​កោតសរ សើរសក្តិសមជា​អរិយ​ប្រទេស ​។​ ខ្ញុំ​រំពឹងថា​បណ្តា​ប្រទេស​និង​សេដ្ឋកិច្ច​ដែលមាន​ភាព​រីក ចម្រើន​លូតលាស់​និង​រុងរឿង​នានា​នឹង​ប្រកាន់យក​លំ​អាន​និង​ទស្សនវិជ្ជា​រួមគ្នា​ពោលគឺ​ប្រទេស​ខ្លាំង​ជួយ​ប្រទេស​ខ្សោយ​ប្រទេស​មាន​ជួយ​ប្រទេស​ដែល​នៅ​ខ្វះខាត​ក្នុង​គោលដៅ​តែមួយ​និង​រួមគ្នា​ជួយ​គ្នា​ដើម្បី ឱ្យ​យើង​មាន​វាសនា​អនាគត​រុងរឿង​ដូចគ្នា​»​។​

​ពិធី​បើក​វេទិកា​ខ្សែក្រវ៉ាត់ និង ផ្លូវ លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ត្រូវបាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​ការ​ពី​ព្រឹក​ថ្ងៃទី​២៦ ខែ មេសា​នា មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉េកាំង ។​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​មក​ពី​៤០​ប្រទេស​និង​អ្នកតំណាង​មកពី​ជាង ១០០ ប្រទេស​ក្នុង​ទ្វីប អាស៊ី អឺរ៉ុប និង អា​ហ្វ្រី​ក​,​ប្រមុខ​អង្គការសហប្រជាជាតិ​,​ប្រធាន​ធនាគារពិភពលោក​,​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង ប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី ,​សហ គ្រិន​,​អ្នកជំនាញ​ខាង​កិច្ចការ​ហិរញ្ញវត្ថុ​ប្រមាណ ១.២០០ នាក់​រួមទាំង​អ្នកសារព័ត៌មាន​អន្តរជាតិ​មកពី ១១០​ប្រទេស​លើ​ពិភពលោក​បាន ចូលរួម​ផងដែរ ៕BR