​ប្រមុខ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ បង្ហាញ​ពី​មហិច្ឆតា ធ្វើជា​ម្ចាស់ផ្ទះ ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​២

224
ចែករម្លែក
  • 6
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ITF (International Taekwondo Federation) កម្ពុជា គឺ​លោក កែវ រ៉េមី បានបង្ហាញ​ពី​ឆន្ទៈ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​តេ​ក្វាន់​ដូ ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​២ នៅ​កម្ពុជា ។​

​សហព័ន្ធ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ដែលមាន​លោក កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ តំបន់​អាស៊ីអាគ្នេយ៍​ផង​នោះ បានរៀបចំ​ជើងឯក ប្រចាំ​តំបន់​លើក​ទី​១ ម្ដង​ហើយ ដែល​កាលនោះ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ សម្រាប់​ឆ្នាំ​២០២០ ខាងមុខនេះ កម្ពុជា អាច​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ជា​លើក​ទី​២ ប្រសិនបើ​មានការ​ឯកភាព ពី​រាជរដ្ឋាភិបាល​នោះ ។​

​សម្រាប់​ឆ្នាំនេះ តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា នឹង​ទៅ​ចូលរួម​ប្រកួត ជើងឯក​ពិភពលោក នៅ​ប្រទេស​ប៊ុលហ្គារី ដែល​ព្រឹត្តិការណ៍​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា កាន់តែ​មានឱកាស សម្រួច​សមត្ថភាព​រប​ស់​ខ្លួន សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់​តំបន់ នា​ឆ្នាំ​២០២០ ខាងមុខនេះ​។​

​សូមប​កញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ ក្នុងឱកាស ដែល​សហព័ន្ធ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ អាស៊ាន បង្កើតជា​លើកដំបូង​នោះ សមាជិក​ទាំងអស់ បាន​ឯកភាពគ្នា រៀបចំ​ការប្រកួត​ថ្នាក់​តំបន់ ជា​លើកដំបូង ដែល​ការប្រកួត​នោះ ក្នុង ១៨ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត​នោះ កម្ពុជា ដណ្ដើមយក​មេដាយមាស បាន​ទាំងអស់​តែម្ដង ។​

​ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា ឯកភាព​ឲ្យ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ជា​លើក​ទី​២ ទៀត​នោះ កម្ពុជា នឹង​បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន សម្រាប់​កម្រិត​តំបន់ ឲ្យ​បាន​បន្តទៀត ។​

​លោក កែវ រ៉ា​មី បាន​បង្ហើប​ថា លោក​អគ្គនាយក​កីឡា អ៊ុក សិទ្ធិ​ជាតិ បាន​ស្វាគមន៍​ចំពោះ​កម្ពុជា ដែល​ចង់​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​នេះ​៕v

ទិ​ដ្ឋភាព​ប្រកួត​ជើងឯក​អាស៊ាន​ឆ្នាំ​២០១៦
លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ITF (International Taekwondo Federation) កម្ពុជា