​ប្រមុខ​បាល់ទះ​កម្ពុជា ជួប​លើកទឹកចិត្ត​កីឡាករ មុន​ទៅ​ស៊ី​ហ្គេម​

142
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោកនាយ​ឩ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ បាល់ទះ​កម្ពុជា ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ​កីឡាករ​បាល់ទះ​កម្ពុជា មុនពេល​ចេញដំណើរ ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៩ លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ហ្វី​ន ដែល​នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

ការជួប​សំណេះសំណាល និង​ផ្ដល់ប្រាក់​ឩ​ប​ត្ថ​ម្ភ​

​លោក បឹង គឹម​តោ ដែលជា​មន្ត្រី​សហព័ន្ធ​បាល់ទះ​កម្ពុជា បាន​និយាយថា លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ជា​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា បាន​ឧបត្ថម្ភ​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាបាល់ទះ ក្នុង​សាល​ចំនួន ១៧ នាក់ និង​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ គ្រូបង្វឹក និង​កីឡាករ ចំនួន​៥​នាក់ ក្នុង​មួយម្នាក់ ទទួលបាន ៣០០ ដុល្លារ​។​

​លោក​បាន​បន្តថា លោក ស សុខា អនុប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា និង​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឧបត្ថម្ភ​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាបាល់ទះ ក្នុង​សាល ចំនួន ១៧ នាក់ និង​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ គ្រូបង្វឹក និង​កីឡាករ ចំនួន​៥​នាក់ ក្នុង​មួយម្នាក់ ទទួលបាន ២០០ ដុល្លារ​៕v

ការជួប​សំណេះសំណាល និង​ផ្ដល់ប្រាក់​ឩ​ប​ត្ថ​ម្ភ​
ការជួប​សំណេះសំណាល និង​ផ្ដល់ប្រាក់​ឩ​ប​ត្ថ​ម្ភ​