​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នេ​ប៉ាល ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​រឹងមាំ​លើ​គ្រប់​វិស័យ​បន្ថែមទៀត​

1057
ចែករម្លែក

​ដោយ៖តារារិទ្ធ(ភ្នំពេញ)​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​នេប៉ាល់​មកកាន់​ព្រះរាជា ណាចក្រ​កម្ពុជា​នាពេល​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​រវាង​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​នេ​ប៉ាល់​)​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេរ ភាគី​និង​កិច្ច​សហប្រតិបត្តិ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​បន្ទាប់ពី​ជំ​នួន​ទ្វេភាគី​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក ខេ ភី សា​ម៉ា អូ​លី​(The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​នា​ល្ងាច​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០១៩ ។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​ចាត់ទុកថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​សក្តា នុពល​លើ​គ្រប់​វិស័យ​។ លោក​បន្តថា​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា​រីឯ​នេ​ប៉ាល់​វិញ​ជាទី​កន្លែង​ដែល​ព្រះពុទ្ធ​ប្រសូត្រ​នោះ​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស ទាំងពីរ​កាន់តែ​រីកចម្រើន​ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម​និង​ទេសចរណ៍​ដែល​នេ​ប៉ាល់​អាច​រៀន​ពី​ប្រទេស​កម្ពុជា​។

​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​យើង​គួរតែ​ខិតខំ​ក្នុង​ការបង្កើន​នូវ​កិច្ចសហការ​លើ​វិស័យសេដ្ឋកិច្ច វិ​និ​យោគ និង​ទេសចរណ៍​ដោយ​ធ្វើយ៉ាងណា​កំណត់​គោលដៅ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដែល​យើង​មាន​ផលប្រយោជ ន៍ ​រវាង​គ្នា ទៅវិញទៅមក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​បច្ចុប្បន្ន​ថ្វីត្បិតតែ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​តិច​ក៏ពិតមែន​ប៉ុន្តែ​នៅមាន​សក្កា​នុព​លនិងឱកាស​ជាច្រើន​ដែល​អាច​ពង្រីក​កាន់ តែ​ធំ​ជាង​នេះ​បន្ថែមទៀត ។​សម្តេច​បានបញ្ជាក់​ថាស​ភា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថ លេខា​ដើម្បី​ពង្រឹង​វិស័យ​ឯកជន​និង​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំងពីរ​បន្ថែ ម​ទៀតហើយ​ក៏មាន​វេទិកា​ពាណិជ្ជកម្ម ដែល​សភាពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​រៀបចំ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​និង​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​។

​សម្តេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា​យើង​គួរតែ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ដឹកជញ្ជូន​តាម​រយៈ​ដែនអាកាស​រវាង​ប្រទេស​ទាំងពីរដោយ សារតែ​ប្រទេស​ទាំងពីរ​មាន​សក្តានុពល ។ សម្តេច​បាន​គូសបញ្ជាក់ថា​កម្ពុ​ជាមាន​ខេត្តសៀមរាប​ដែលជា​ទីក្រុង​វប្ប​ធ៌​ម​បេតិកភណ្ឌ​មាន​ទេសចរ ណ៍​ច្រើន រីឯ​ប្រទេស​នេ​ប៉ាល់​មាន​ទីក្រុង​ជា​ដែនដី​ដែល​ព្រះពុទ្ធ​ប្រសូត្រ​ក៏មាន​ភ្ញៀវទេសចរ​ច្រើន​ផងដែរ ដូច្នេះ​យើង​អាច​សហការគ្នា​ឱ្យបានទូលំទូលាយ។ សម្តេច​តេ​ជោ​បាន​បន្តថា​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​មួយ​ដែល​ប្រទេស​ទាំងពីរ អាច​ពង្រឹង​និង​ពង្រីក​ដោយ​មិន​ត្រឹមតែ​ទ្វេរ​ភាគី​ប៉ុណ្ណោះ​ទេ​យើង​អាចធ្វើ​ជាមួយនឹង​ប្រទេស​ទី​៣​បាន​ផងដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ​ទេសចរណ៍​កម្ពុជា​បានធ្វើ​ដំណើរ​ទេសចរ​ទៅ​ក្រៅប្រទេស​ចំនួន​ជិត ២ លាន​នាក់​ដោយ​ចំនួន​នេះ​គឺមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​ហើយ​ចំនួន​អ្នក​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​នេ​ប៉​ល់​ក៏មាន​ការកើនឡើង​ផង ដែរ ដោយសារ​ទីនោះ​គឺជា​ទឹកដី​ដែល​ព្រះពុទ្ធ​បាន​ប្រសូត្រ​ហើយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នក​កាន់​ព្រះពុទ្ធសាសនា ។ សម្តេច​តេ​ជោ​ក៏បាន​ជំរុញអោយមាន​ការអនុវត្ត​ន៍​នូវ​ការ​សហប្រតិបត្តិការ​គ្នា​លើ​វិស័យ​វប្បធម៌​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ស្របទៅតាម​អនុស្សារណៈ​ដែលបាន​ចុះហត្ថលេខា​កាលពីពេល​កន្លងទៅ ​។​ ដោយ ឡែក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​វិញ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ ថា​ថ្វីត្បិតតែ​យើង​មិនទាន់មាន​នៅឡើយ ប៉ុន្តែ​យើង​អាចធ្វើ​យ៉ាងណា​ឲ្យ​មាននៅ​ពេលអនាគត​ជាពិសេស​ក្នុងការ​ផ្លាស់ប្ដូរ​បញ្ញវន្ត​និង​និស្សិតរវាង​ប្រទេស​ទាំងពីរ ។

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​ឯកភាព​លើ​សំណើ​និង​យោបល់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ចង់ឃើញ​ទំនាក់ទំនង​ទ្វេរ​ភាគី​កាន់តែ​ធំ គ្រប់​កម្រិត​និង​គ្រប់​វិស័យ ។ លោក​បាន​គូសបញ្ជាក់ថា​វប្បធម៌រ​វាង​ប្រទេស​ទាំងពីរ​មាន​ភាពស្រដៀងគ្នា​ច្រើន​ជាពិសេស​ទៅទៀត​លោក​ចង់ឃើញ​ការបើក​ស្ថានទូត​រវាង​ប្រទេស​ទាំងពីរ​ដោយសារតែ​កាលពីពេល​កន្លងមក​យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ប៉ុន្តែ​ពុំទាន់មាន​បើក​ស្ថានទូត​រវាង​ប្រទេស​ទាំងពីរ​នៅឡើយ​នោះទេ​។​

​ក្នុងជំនួប​ដែរ​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ការតភ្ជាប់​វិស័យ​អាកាសចរណ៍​នេះ​គឺមាន​សារៈសំខាន់​ជាពិសេស​ផ្ដោតទៅលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ហើយ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​បញ្ជាក់ថា​អ្វីដែល​លោក​ចង់ឃើញ​គឺ​កា​ហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំងពីរ​។​

​គួររំលឹកថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ចុងខែ​វិច្ឆិកា​និង​ដើមខែ​ធ្នូ​ឆ្នាំ២០១៨ បាន​អញ្ជើញបំពេញ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ព្រ​ទេស​នេ​ប៉ាល់​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​ចំនួន ៤ រួមមាន​៖​ទី​១-​កិច្ច ព្រម ព្រៀង​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​រវាង​ប្រទេ ស​ទាំងពីរ ។ ទី​២-​កិច្ចព្រមព្រៀង​ស្ដីពី​ការដឹកជញ្ជូន​ផ្លូវអាកាស ។​ទី​៣-​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កា​ពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច និង​វប្បធម៌ និង​ទី​៤.​គឺ​អនុស្សារណៈ​យោគយល់​គ្នា​លើ​វិស័យ​វប្ប​ធ៌​ម​។​

​សូមបញ្ជាក់ថា​ប្រទេស​កម្ពុជា​និង​នេ​ប៉ាល់​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​នៅ​ឆ្នាំ ១៩៦៤ តែ​ត្រូវបាន​កាត់ផ្តាច់​ទៅវិញ​នៅ​អំឡុងពេល​កម្ពុជា ជួប​វិបត្តិ​ភ្លើងសង្គ្រាម ។ ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នៅ​ថ្ងៃទី០៧ខែកញ្ញា​ឆ្នាំ​១៩៩៩​។​ត្បិត​ថា​បាន​បង្កើត​ទំនា ក់​ទំនងជាមួយ​គ្នា​ឡើងវិញ​រយៈ​ជិត ២០ ឆ្នាំ​ទៅហើយ​ក្តី​តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មិនទាន់ មាន​ស្ថានទូត​ប្រចាំ​នៅ​នេ​ប៉ាល់​នៅឡើយ​ទេ​(​មាន​វិ​វេ​សន ដ្ឋា​ន​នៅ​ទីក្រុង​ញូ​វ​ដេលី​ប្រទេស​ឥណ្ឌា ) ហើយ​នេ​ប៉ាល់​ក៏​មិនមាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ផង​ដែល​(​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​)​។​

​កាលពី​ខែធ្នូ​ឆ្នាំ​២០១០​លោក​Madhav Kumar Nepal នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត​លើក​ទី ៦​នៃ​សន្និបាត អន្តរជាតិ​របស់​គណ​បក្សនយោ បាយ​តំបន់​អាស៊ី​នៅ​ទីក្រុង​ភ្នំពេញ​។​នៅ​ខែ​ចុងខែ​វិច្ឆិកា​និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​សម្តេច​តេ​ជោ ហ៊ុន សែន​បាន ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​នេ​ប៉ាល់​។​

​ពាក់ព័ន្ធ​ផ្នែក​វប្បធម៌​វិញ​រដ្ឋាភិបាល​នេ​ប៉ាល់​ដែលជា​ទឹកដី​កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ​នោះបាន​អនុញ្ញាតឱ្យ​ខ្មែរ​សង់​វត្ត​មួយ​ឈ្មោះ​«​លម្ពិនី​» កាលពី​ឆ្នាំ ២០០៦ ។​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏មាន​ចំនួន​តិចតួច​នៅឡើយ​យោងតាម​របាយការណ៍រ​បស់​ក្រ​សួ ង​ពាណិជ្ជកម្ម​បានបង្ហាញ​ថា​ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ជិត ១៧ ម៉ឺន ដុល្លារ ។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​នេ​ប៉ាល់​មាន​ជាង ១២ ម៉ឺន​ដុល្លារ​ហើយ​នេ​ប៉ាល់​នាំ​ចូលមក​កម្ពុជា​វិញ​មាន​ជាង ៤ ម៉ឺន​ដុល្លារ​។ ទំនិញ ដែល​ដោះដូរ​ជាមួយគ្នា​ភាគច្រើន​ជា​សម្លៀកបំពាក់​និង​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់​។​

​លោក ខេ ភី សា​ម៉ា អូ​លី​(The Rt. Hon’ble K. P. Sharma Oli)​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ និង លោកស្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ )​តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ន​ព្រះរាជាណា​ចក្រ​កម្ពុជា ។ បើតាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ក្នុងអំឡុង​ស្នាក់អាស្រ័យ​និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី ១៤ ខែ ឧសភា​នេះ លោក ខេ ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​គ្រោង​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ សភា និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធរ​កិច្ច កម្ពុជា​-​នេ​ប៉ាល់​ផងដែរ ៕