​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជូនពរ​ឲ្យ​ប្រទេស​បារាំង​ឈ្នះ FIFA World Cup 2018 នៅ​យប់​នេះ​

730
ចែករម្លែក

ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជូនពរ​ឲ្យ​ប្រទេស​បារាំង លើក​ពាន FIFA World Cup 2018 ដែល​បារាំង​ត្រូវ​ជួប ប្រកួត​វគ្គ​ផ្តាច់​ព្រ័​ត្ត​ជាមួយ ក្រូ​អាស៊ី នា​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ១៥ ខែ កក្កដា​នេះ ។​

​នៅក្នុង​ពិធី​អបអរ​ខួប​១០​ឆ្នាំ និង ខួប​១​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង ប្រាសាទសំបូរព្រៃគុក​ជាស​ម្ប​ត្ត​បេតិកភណ្ឌ​ពិភពលោក​នា​ព្រលប់ ថ្ងៃទី ១៥ ខែ កក្កដា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ។ សម្តេច​អគ្គមហាសេនា​បប​តី​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ឲ្យ​រដ្ឋាភិបាល​បារាំង ប្រជាពលរដ្ឋ​បារាំង ក្លាយជា ប្រទេស​ដែល​លើក​ពាន FIFA World Cup 2018 នៅ​រាត្រី​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ “​បើទោះបីជា​អវត្តមាន​រដ្ឋទូត​បារាំ​ង​នៅក្នុង​ពិធី​នេះ​ក៏ដោយ​ប៉ុន្តែ​ខ្ញុំ​សូម​ជូនពរ​ដល់ ប្រជាជន​បារាំង​ប្រទេស​បារាំង​ក្លាយជា​ប្រទេស​ដែល​លើក​ពាន FIFA World Cup 2018 បន្ទាប់ពី​ការលើក​ពាន FIFA World Cup 1998 ។ សង្ឃឹមថា​ប្រទេស បារាំង​នឹង​លើក​ពាន​នៅក្នុង​រាត្រី​នេះ ៕​ BR