​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ជួប​កម្មករ​ជាង ១ ម៉ឺន​នាក់​តាម​ការសន្យា​នៅ​ថ្ងៃស្អែក​

905
ចែករម្លែក

​ភ្នំពេញៈ ដូច​ការសន្យា​នៅមុន​ការបោះឆ្នោត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ជួប​សំណេះសំណាល​ជា មួយ​បងប្អូន​កម្មករនិយោជិត ជាង ១ ម៉ឺន​នាក់​នៅ​ថ្ងៃទី ២ ខែ សីហា នេះ​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ដែល​មកពី​រោងចក្រ សហគ្រាស​នានា​នៅក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការចុះ​ជួប​កម្មករនិយោជិត នៅ​មុនពេល​យុទ្ធនា​ការបោះឆ្នោត​ចាប់តាំងពី​ថ្ងៃទី ៥ ខែ កក្កដា​និង​បាន​សន្យា ថា​ក្រោយ​បោះឆ្នោត​រួច​និង​បន្ត​ចុះ​ជួប​បន្តទៀត ។​

ប្រភពពី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា កម្មករ និយោជិត​ដែល​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជា មួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ​មាន​ចំនួន ១៤.៦៩៧​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៤ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​រោងចក្រ សហគ្រាស​ទាំង​២៤ ដែល​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នៅ​ថ្ងៃស្អែក នេះ មាន​ថៅកែ​ជា​ជន​ជាតិចិន​ចំនួន​១៩, កូរ៉េ​ចំនួន​២, សិង្ហ​បុរី​ចំនួន​១ និង​ខ្មែរ​ចំនួន​១ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ២១, ផលិត​ស្បែកជើង​ចំនួន​២ និង​បោកគក់​ចំនួន​១​។ ផលិតផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​ ​រោងចក្រ​សហគ្រាស​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​
​ ​ ​ ​ ​ ​ ​ ​
​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ៤.៤៥៣ មាន​កម្មករនិយោជិត​ចំនួន ៧៧២.៨៣៦ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ១.៨៥៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន ៦៨៨ មាន​កម្មករ និយោជិត​ចំនួន ៤០៨.២៣៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៩៧៩ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​បើក​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​តាំង​ពីថ្ងៃ​២០​ខែសីហា​ឆ្នាំ​២០១៧ ។ មក​ដល់ពេល​ពេលបច្ចុប្បន្ន សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ៥១​លើក ដោយមាន​កម្មករ កម្មការិនី​ចូល​រួស​រុ​ប ៧០០.២០២​នាក់​រួចមក ហើយ ៕

#