​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​និវត្តន៍​មកដល់​មាតុប្រទេស​នៅវេលា​ម៉ោង​ប្រមាណ​៤ ល្ងាច​ថ្ងៃនេះ

1051
ចែករម្លែក

​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​និវត្តន៍​មកដល់​មាតុ ភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែ កញ្ញា បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពី​ធី​តាំង​ពិ​ព័រ​ណ៌​ចិន អាស៊ាន លើ​ទី ​១៥ នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី​ប្រទេសចិន និង ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី ២៧ដែល ​បាន​ប្រារព្ធ​បើក​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​

​នៅក្នុង​ប្រទេស​វៀតណាម​រយៈពេល ២​ថ្ងៃ​ពីថ្ងៃ​ទី ១២ ដល់ ១៣ ខែ កញ្ញា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច ពិភពលោក​ស្តីពី​អាស៊ាន ។ វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំនេះ​ជា​ឱកាស​ដ៏​ល្អ​មួយទៀត សម្រាប់​មេដឹកនាំ​រដ្ឋាភិបាល អង្គការ​អន្តរជាតិនិង​សាជីវកម្ម​ធំៗដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម ដែល​ បណ្តាលមកពី​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​បួន ដល់​រដ្ឋា​ភិ បាល​អាស៊ាន​និង​អង្គភាព​ពាណិជ្ជកម្ម​នានា ព្រមទាំង​រិះ រក​មធ្យោបាយ​ដើម្បី​ប្រើប្រាស់​នវានុវត្តន៍​និង​ការសហការ​រវាង​រដ្ឋ​និង​ឯកជន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនោះ​។

​ ​នៅ​ល្ងាច​ថ្ងៃទី ១២ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែនក៏បាន​អនុញ្ញាត​ឲ្យ   ​លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ ។ នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​នៅ​ដើមខែ​តុលា​ខាងមុខ ។​

​ ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចូលរួម​ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកសម្របសម្រួល​កម្មវិធីនៅក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ​ស្តីពី​ចក្ខុវិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ​និង​ផ្ដល់​អនុសាសន៍​មួយចំនួ ន​ផ្ដោតលើ​ការអភិវឌ្ឍ​ក្នុង​តំបន់​មេគង្គ​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មេ​ដឹក​នៃ​នៃ​ប្រទេស​ទាំង៥ នៅតាម​ដង​ទន្លេមេគង្គ មាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម ។​

​ ​នៅ​ព្រឹក​ថ្ងៃទី ១៣ កញ្ញា​មុនពេល​ចេញដំណើ​ត្រឡប់មក​មាតុប្រទេស​វិញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន ជួប​ទទួល​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ និង នាយករដ្ឋមន្ត្រី​វៀតណាម ។ តម​កបាន​ជួប​ពិ​ភក្សា​ការងារ​ទ្វេរ​ភាគី​ជា មួយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក ។ ជួបពិភាក្សា​ការងារ​ជាមួយ​លោក សាស្ត្រាចារ្យ ក្លូ​ស ស្វ​ប់ ស្ថាបនិក និង ជា​នាយ ក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។​ជួប​ពិ​ភា​ក្ស​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា រ៉ានី​ល វី​ក​ក្រេ​ម​មេ​ស៊ី​ង្ហ​។ ជួប ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោង​លូន ស៊ី​ស៊ូ​លត បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​បិទ​វេទិការ​សេដ្ឋកិច្ចពិភពលោក​ស្តី ពី​អាស៊ាន លើក​ទី ២៧ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​នឹងធ្វើ​មាតុភូមិ​និ​វ​វត្ត​ន៍​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែ កញ្ញា ២០១៨ នៅ​ម៉ោង ប្រមាណ ៤ ល្ងាច​បើតាម​ការគ្រោងទុក ៕ BR

សកម្មភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងប្រទេសវៀតណាមពីថ្ងៃទី ១២ ដល់ ១៣ កញ្ញា ៕