​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ​

747
ចែករម្លែក
  • 187
    Shares

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច បានចេញ​អនុក្រឹត្យ ២ ដាច់ដោយឡែក​ពីគ្នា សម្រេច​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា​។ ការសម្រេច​ដំឡើង​ប្រាក់ខែ​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ តទៅ​។​

​អនុក្រឹត្យ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​ការកែប្រែ​តម្លៃ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​របស់​មន្ត្រីរាជកា​រ ត្រូវបាន​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​កែប្រែ​តម្លៃ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​របស់​មន្ត្រីរាជកា​រ ពី​ចំនួន ២.១៣០ រៀល ទៅ​ចំនួន ២.៣៤០ រៀល ក្នុង​មួ​យស​ន្ទ​ស្សន៍​។ តម្លៃ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​របស់​មន្ត្រីរាជកា​រ​គ្រប់​ប្រភេទ​នេះ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ តទៅ​។​

​ជាមួយគ្នានេះ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ដដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ស្តីពី ការដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​។ នោះ​គឺ​ប្រាក់កម្រៃ​ប្រចាំខែ​របស់​មន្ត្រី​ជាប់កិច្ចសន្យា ត្រូវ​ដំឡើង​ពី​ចំនួន ៦​សែន​រៀល ទៅ ៦​សែន ៥​ម៉ឺន​រៀល​។ ការដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​នេះ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ​។​

​អនុក្រឹត្យ​ស្តី​ការដំឡើង​ប្រាក់កម្រៃ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា បាន​ឲ្យ​ដឹងថា ការដំឡើង​ប្រាក់កម្រៃ​នេះ​ត្រូវអនុវត្ត​ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា ដែល​បម្រើ​ការងារ នៅតាម​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​សូម​រំលឹកថា ដូច​ការសន្យា​ក្នុងអំឡុង​យុទ្ធនាការ​បោះឆ្នោត នា​ខែកក្កដា ឆ្នាំ​២០១៨ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដំឡើង​បៀវត្ស​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ ជា​រៀងរាល់ឆ្នាំ ហើយ​ដំឡើង ១​ឆ្នាំ ២​ដង គឺ​នៅ​ខែមករា​ម្តង និង​នៅ​ខែមេសា​ម្តង​។ ក្រៅពីនោះ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​សន្យា​បង្កើន​ប្រាក់​សោធន​របស់​និវត្តជន និង​អតីតយុទ្ធជន ឲ្យ​មាន​កម្រិតជីវភាព កាន់តែ​ប្រសើរឡើង ផងដែរ​។​
​បន្ថែម​លើ​នេះ ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ តទៅ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ប្រាក់​សោធន​ជូន​និវត្តជន និង អតីតយុទ្ធជន​តាម​ប្រព័ន្ធ​ធនាគារ ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង ពោលគឺ​ប្រាក់ខែ បើក ១​ខែ ២​ដង​។ ប្រាក់ខែ​កម្មករនិយោជិត​គ្រប់​ប្រភេទ ក៏ត្រូវ​បើក ២​សប្តាហ៍​ម្តង​ផងដែរ​៕ ល​