​ប្រមុខ​រាជរដ្ឋាភិបាល​បង្ហាញ​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​ចំនួន ៤ នៅថ្ងៃបុណ្យឯករាជ្យជាតិខួប៦៥ ឆ្នាំ

502
ចែករម្លែក

​ភ្នំពេញ​៖​នៅក្នុង​មីទ្ទិញ​អបអរ​ខួប ៦៥ ឆ្នាំ​បុណ្យ​ឯករាជ្យ​ជាតិ (៩ ច្ឆិ​កា ១៩៥៣-៩ វិច្ឆិកា ២០១៨ )​ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃទី ៩ វិច្ឆិកា នៅមុខ​ព្រះ​បរម រាជវាំង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៦ នៃ​រដ្ឋសភា​បានដាក់​ចេញ​អនុវត្ត នូវ​កម្ម វិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន​ការងារ សម​ធ៌​ម និង​ប្រសិទ្ធភាព ឆ្ពោះទៅ​កម្ពុជា​ចក្ខុវិស័យ​ឆ្នាំ ២០៥០ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដែល​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​នូវ​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​ចំនួន ៤ ។​

​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​ចំនួន ៤ រួមមាន​៖
១.​បន្ត​កសាង​ប្រទេសជាតិ​ឲ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ភាពរឹងមាំ សមធម៌​សង្គម សម​ធ៌​ម សេរីភាព​និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ មនុស្ស ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន និង ភាពសុខ ដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង សង្គមជាតិ​ទាំងមូល ។​

២.​ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យភាព និង បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ លើក​កំពស់​កិត្យានុភាព​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្ត​ពណ៌​ឬ​ការ​ញុះ​ញ៉​ង់​ណាមួយ​ដែល​បង្ករ​ឲ្យ​មាន​អស្ថេរភាព​នយោបាយ ឬ​ចលាចល​ក្នុង​សង្គមជាតិ​កម្ពុជា ។​

៣.​បន្ត​ការដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង ព្រំ​ដែនទឹក ជាមួយ​ប្រទេសជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​និង​ជំរុញ​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិ វឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព​និង​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំងនឹង​ប្រទេស​ជិត ខាង ។​

៤.​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រួមមាន ហិរញ្ញប្បទាន​ភេរវកម្ម ការសំអាត​ប្រាក់ ការជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់ ប្រភេទ និង បន្ត​ជំរុញ​អនុវត្តន៍​គៅ​ល​នយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព ៕