​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដំ បូន្មាន​ដល់​យុវវ័យ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​

672
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​៖​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ «​ទិវា​នៃ​ក្តី​ស្រឡាញ់​» ១៤ កុម្ភៈ​នេះ​បាន​ក្រើនរំលឹក​និង​ដាស់តឿន​ដល់ យុវវ័យ​ទាំងអស់​កុំ​ប្រព្រឹត្ត​ទង្វើ​ប្រាស់ចាក​ពី​ប្រពៃណី​និង​ទំនៀប​ទម្លាប់​ផូរផង់​របស់​ជាតិ​នៅក្នុង​ថ្ងៃ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នូវ​សារ​ខ្លី​មួយ​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖«​ថ្ងៃនេះ​ជា​ថ្ងៃទី​១០​កើត​ខែមាឃ​ឆ្នាំច​បើ​និយាយ​ជា​ថ្ងៃ​តាម​ចន្ទគតិ​បែបនេះ តែ​ប្រហែលជា​គ្មាន​យុវវ័យ​ណា​ចាប់អារម្មណ៍​ទេ​មើលទៅ​តែបើ​និយាយថា​ជា​ថ្ងៃ ១៤​កុម្ភៈ​ប្រហែល​ជាមាន​អ្នក​ចាប់អារម្មណ៍​ច្រើន​អ្នកខ្លះ​ប្រហែលជា​បាន​រៀប ចំ​ផែនការ​រួចរាល់​ហើយ​ផង​ក៏​មិនដឹង​។​

​សម្តេច​តេ​ជោ​បន្តថា​៖« ថ្ងៃនេះ​តា​មិន​ចង់​និយាយ​ពី​រឿង​នយោបាយ​អី​ទេ គ្រាន់តែ​ចង់​និយាយ​ទៅកាន់​ចៅៗ​ដែល​ទើប​ពេញវ័យ​។ ចៅៗ​សុទ្ធតែ​ដឹង​ហើយ​ថា អ្វីដែល​គួរ​ធ្វើ​និង​អ្វីដែល​មិនគួរ​ធ្វើ ជាពិសេស​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​តែម្តង ។ តា​និយាយ​នេះ​មិនមែន​ចង់​ជ្រៀត​ជ្រែកចូល​កិច្ចការ​យុវវ័យ​នោះទេ​តែ ការប្រព្រឹត្ត​ខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ក៏​មិនមែនជា​កិច្ចការ​យុវជន​យុវនារី​ដែរ​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ថាស​ម្តេចក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​យុវវ័យ​ដែរ​ដូច្នេះ​សម្តេច​ដឹងថា អារម្មណ៍​រំភើប​ពេល​ជួប​អ្នក​ដែល​ខ្លួន​ស្រលាញ់​វា​យ៉ាង ដូចម្តេច​? សម្តេច​តេ​ជោ​ក៏បាន​រំលឹក​រឿងរ៉ាវ​ស្នេហា​រវាង​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​កាលពី​យុវវ័យ​ផងដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា នៅក្នុង​សម័យ​យុវវ័យ​របស់​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទោះ​ពេលនោះ​ស្ថិត​ក្នុងសម័យ​សង្គ្រាម​តស៊ូ​ទោះ​សម្តេច​ស្រលាញ់គ្នា​យ៉ាងណា​ក៏​នៅតែ​គោរព​គ្នា​រក្សា​ប្រពៃណី​តស៊ូ​ជាមួយគ្នា​រហូតដល់​ក្លាយជា​ប្តី​ប្រពន្ធ​ដែ ល​ទទួលស្គាល់​ដោយ​សង្គម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​សប្បាយរីករាយ​ផងដែរ​ថា ចំពោះ​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​កត់សម្គាល់ថា​យុវវ័យ​ឥឡូវ ហាក់ដូច​ជាមាន​ភាពចាស់ទុំ​ច្រើន​បើ​ប្រៀបធៀប​មើល​ពី​ឥរិយាបទ​ឆ្នាំមុនៗ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​។​

​សម្តេច​បាន​គូសបញ្ជាក់ថា «​ចៅៗ​ភាគច្រើន​ចេះ​គិតគូរ​ហើយ​មិន​ប្រព្រឹត្ត​អ្វីដែល​ផ្ទុយ​នឹង​ប្រពៃណី​ខ្មែរ​ឡើយ ។ ការសិក្សា​នេះ​ធ្វើឱ្យ​តា​សប្បាយចិត្ត​» ។​


​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា​ជា​ការពិត​សម្តេច​តែងតែ​ចង់ឃើញ​កម្មករ កម្មការិនី​មានកូន​ពូន​ជា​ចៅ​ដោយ​សុភមង្គល​ហើយ​សុភមង្គល​ត្រូវ តែ​កើតចេញពី​ការរៀបចំ​គ្រួសារ​មួយ​ត្រឹមត្រូវ​តាមច្បាប់ និង​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ អំពើ​ផ្សេង​ពីនេះ នឹងមិន​នាំមក​នូវ​សុភមង្គល​ឡើយ​ទាំង​ខាង​ចៅស្រី ក៏ដូចជា​ខាង​ចៅប្រុស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកទឹកចិត្ត​យុវវ័យ​ឲ្យ​បង្ហាញ​នូវ​ការស្រលាញ់​ដោយ​ក្តី​គោរព​ក្នុង​ថ្ងៃ​១៤ កុម្ភៈ​នេះ​៕BR