​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុម​មេធាវី​មួយ​ដើម្បី​ជួយ​ការពារ​ក្តី​ចំពោះ​ស្ត្រី​កម្ពុជា​

582
ចែករម្លែក
  • 24
    Shares

ដោយៈ​តារា​រិ​ទ្ធៈ​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ កម្ពុជា​បាន​ប្រាប់​ប្រតិភូ​មេធាវី​អាមេរិក​ថាស​ម្តេច​បានសម្រេច​បង្កើតក្រុម​មេធាវី​មួយ​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា​និង​ស្ត្រី​ទីទាល់ក្រឲ្យ​ទទួលបាន​នូវ​យុត្តិធម៌​នៅក្នុង​សង្គម។​នេះ​បើ​យោងតាម​ការបញ្ជាក់ របស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុនសែន ។​


សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលជួបជាមួយ​លោក ម៉ា​ត​ធ្យូ អេ​ន​តូ​នី ថៃ​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ Duane Morris LLP នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ​នៅ វិមាន​សន្តិភាព ។ (រូបថត កុក គី)

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​លោក ម៉ា​ត​ធ្យូ អេ​ន​តូ​នី ថៃ​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ Duane Morris LLP នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ​នៅ វិមាន​សន្តិភាព ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ប្រតិភូ​អំពី​ការសម្រេច​របស់​សម្ដេច​កាលពី​ម្សិលមិញ​ថា សម្តេច​បាន​បង្កើត​ក្រុម​មេធាវី​មួយក្រុម​ដើម្បី​ជួយ​ការពារ​ដល់​ស្ត្រី​កម្ពុជា​ដែល​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សានិងការជួញដូរ ។ សម្តេច​តេ​ជោ​បាន​បន្តថា​កន្លងមក​មាន​ករណី​មួយចំនួន​ដែល​ពុំទាន់​បានធ្វើការ​កាត់ក្តី​ដោយសារ​ការខ្វះខាត​មេធាវី​និង​ការខ្វះខាត​អ្វី​ផ្សេងៗ​ទៀត​ធ្វើ​ឲ្យ​មានការ​ឃុំខ្លួន​លើស​ការកំណត់​។​ករណីនេះ​សម្ដេច​បានសម្រេច​បង្កើត​នូវ ​ក្រុម​មេធាវី​មួយ​ដើម្បី​ការពារ​ស្ត្រី​ដើម្បី​ឲ្យ​ស្ត្រី​កម្ពុជាបាន​កាត់ក្តី​ឲ្យ​បាន​លឿន​កុំ​ឲ្យ​ហួសការ​ឃុំឃាំង​និង​ពេលវេលា​កំណត់។សម្តេច​បាន​បន្តថា​ការបង្កើត​មេធាវី​នេះ​អាចមាន មេ ធាវី​ចំនួន ៥០ រូប​ដែល​ក្នុងនោះ​នឹង​បែងចែក​ទៅ​ខេត្ត​ទាំង ២៥ ដោយ​បែងចែក​ក្នុង​១​ខេត្ត​មេធាវី​ចំនួន ២​រូប​ ។​ ជាមួយនេះដែរ​ស​ម្តេចក៏​បានបញ្ជាក់​ផងដែរ ថា​ការការពារ​ក្តី​នេះ​មិន​កំណត់​ទៅលើ​ការការពារ​ស្ត្រី​នោះទេ​តែ​ក៏​អាចជួយ​ទៅដល់​ករណី​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ឲ្យ​សង្គម​យើង​មាន​យុត្តិធម៌​ចំពោះ​ប្រជាជន​និង​ជា​ប្រទេសមួយ​ដែល​អនុវត្ត​នីតិរដ្ឋ​។​ជាមួយនេះ​សម្រេចបាន​ស្វាគមន៍​ចំពោះ​មេធាវី​បរទេស​ដទៃទៀត​ដែលមាន​បំណង​ចង់​ចូលរួម​គឺ​សូម​ស្វាគមន៍​

​លោក ម៉ា​ត​ធ្យូ អេ​ន​តូ​នី ថៃ​ល័​រ បាន​ជម្រាបជូន​សម្តេច​តេ​ជោហ៊ុនសែនបាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ក្រុមហ៊ុន​មេធាវី​របស់​លោក​មាន​អាយុកាល ១១៥ ឆ្នាំ​មកហើយ គឺ​ចាប់ផ្ដើម​បដិសន្ធិ​ឡើង​នៅ​ទីក្រុង ហ្វី​ឡា​ឌែ​ល​ហ្វី សហរដ្ឋអាមេរិកហើយ​នៅពេលនេះ​មាន​សាខា ៣០ និង មាន​សមាជិក​មេធាវី ប្រមាណ ៨00 នាក់​។ លោក ម៉ា​ត​ធ្យូ បាន​បន្តថា​ប្រតិភូ​របស់លោក​មកកាន់​កម្ពុជា​នៅពេលនេះ​គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេធាវី​អាស៊ី​ហើយ​ការរៀបចំ កិច្ចប្រជុំ​នេះ​ឡើង​នៅ ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ដើម្បី​ធ្វើយ៉ាងណា​បាន​ណែនាំ​ឲ្យ​ប្រតិភូ​មេធាវី​របស់លោក​និង​មេធាវី​ដទៃទៀត​បានមក​ស្គាល់​និង​យល់​អំពី កម្ពុជា​កាន់ តែច្បាស់​ផង ។

​លោក​បន្តថា​នៅពេល​មកដល់​កម្ពុជា​រូបលោក​ផ្ទាល់​នៅ​ប្រតិភូ​ទាំងមូល​បានជា​មាន​ភាព​រំជើបរំជួល​ដោយបាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរនៅ​ខេត្តសៀមរាប​ដែលជា​ប្រាសាទ​មួយ​ដ៏​ល្អជា​ទីបំផុត​ជាមួយនឹង​ការទទួល​ស្វាគមន៍​ដោយ​ស្នាមញញឹម​រីករាយ​រាក់ ទាក់​របស់​ប្រជាជន​កម្ពុជា​បានធ្វើឲ្យ​ប្រតិភូ​របស់លោក​ក៏ដូចជា​រូបលោក​មានការ​សប្បាយ ​រីករាយ​និង​ពេញចិត្ត​ជាខ្លាំង ។ លោក​បាន​បន្តថា​រូបលោក​មាន​ភាព​រំជើប​រំជួល​យ៉ាងខ្លាំង​នៅ ពេលដែល​បានមក​ឃើញ​ប្រទេស​ក​ម្មុ​ជា​ដ៏​ស្រស់ស្អាត​នាពេលនេះ ។

​លោក​បាន​បន្តថា​កិច្ចប្រជុំ​កំពូល​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី​ស្វែងយល់​អំពី​កម្ពុជា​ឲ្យ​បាន​កាន់ តែខ្លាំង​ឡើង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្រុម​មេធាវី​របស់លោក​អាចជួយផ្ដល់​សេវាកម្ម​ប្រកបដោ យ​ប្រសិទ្ធភាព​និង​តម្លាភាព​ចំពោះ​អតិថិជន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​រយៈពេល ៤០ឆ្នាំ​មកនេះ​កម្ពុជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​នៅពេលនេះ​កម្ពុជា​កំពុង​ប្រឈម​ជាមួយនឹង​ការស្ទះ​ចរាចរណ៍​និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កអោយមាន​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។​សម្ដេច​បាន​បន្ត​ថាបើ​យើង​ពិនិត្យ​មើលទៅ​៤០​ឆ្នាំមុន​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ​សម្តេច​បាន​ជួប​ប្រជាជន​ត្រឹម តែ៧០នាក់​ប៉ុណ្ណោះពេលនោះ​រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​ជម្នះ​បញ្ហា​ជាច្រើន​ហើយក៏​កំពុង​ជួប​នូវ បញ្ហា​ជាច្រើន​ផងដែរ ។ ដូច្នេះ​សូមឱ្យ​ប្រតិភូ​របស់លោក​ម៉ា​ត​ធ្យូ ពិនិត្យមើល​លទ្ធភាព​ដែល​អាចធ្វើ​បាន​នៅ​កម្ពុជា ។​

​សម្តេច​បាន​ជម្រាបជូន​លោក​ម៉ា​ត​ធ្យូ​ថា​កាលពី​ដើមឡើយ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​ការបើក​ក្រុមហ៊ុន​មេធា​វ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​ប៉ុន្តែ ស្របតាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​យើង​បាន​កែប្រែ​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បរទេស​អាច​បើក​ក្រុមហ៊ុន​មេធាវី​នៅក្នុង​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​បន្តថា​វត្តមាន​មេធាវី​បរទេស​នៅ​កម្ពុជា​ក៏​ជា​ចំណែក​មួយ​ដែល​ក្នុងការ​លើកទឹកចិត្ត​និង​ជំនឿ​ចិត្ត​សម្រាប់​អ្នក​វិនិយោគិន បរទេស​មក​វិនិយោគ​នៅ​កម្ពុជា ។

​ជាការ​ឆ្លើយតប​លោក ម៉ា​ត​ធ្យូ បាន​បញ្ចាក់​ជូន​សម្តេច​ថា​ក្រ​មុ​ហ៊ុន​មេធាវី​របស់លោក​និង​បើក​ការិយាល័យ​នៅក្នុង​តំបន់​អាស៊ាន​នេះ​ដើម្បី​ជួយ​ការពារ​អតិថិ ជន​របស់ខ្លួន​ដែល​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ៕​