​ប្រមុខ​រាជរដ្ឋាភិបាល​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​តក់ស្លុត ចំពោះ​អ្នក​ដែល​មិន​ត្រូវបាន​ឆ្កែ​ឬ​ឆ្មា​ខាំ​

741
ចែករម្លែក
  • 17
    Shares

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​សុំ​កុំ​ឲ្យ​មាន​ភាព​តក់​ស្តុ​ត​ចំពោះ​ជំងឺ​ឆ្កែឆ្កួត​ជា​ពិ​សេ ស​បងប្អូន​ដែល​មិនត្រូវ​បាន​ឆ្កែ​ឬ ឆ្មា​ខាំ ។ ការតក់​ស្តុ​តរបស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​កើតមានឡើង​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បន្ទាប់ពី​មាន​ករណី ស្លាប់​កុមារី​ម្នាក់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត ។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​សម្រុក​ទៅរក​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើសុំ​បែបនេះ​ទៅកាន់​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី២៥ ខែ កុម្ភៈ នេះ​នៅក្នុង​ទី​វា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ឆ្នាំ ២០១៩ នៅ សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​ដោយ​សម្តេច​ចង់ទុក​លទ្ធភាព​ដល់​អ្ន​ក​ដែល​ធ្លាប់​ទទួល​វ៉ាក់សាំង ឬ អ្នក​ដែល​ត្រូវ​ឆ្កែ​ខាំ​ពិតប្រាកដ​ទទួលបាន សេវា​ចាក់​វាក់​សាំង​ជា​អាទិភាពពីព្រោះ​កន្លងមក​មាន​អ្នកខ្លះ​បាន​បន្ទោស​ពី​សេវា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៃ​ក្រសួ ងសុខាភិបាល​នេះ​ថា​យឺតយ៉ាវ ។ សម្តេច​បាន​បន្តថា​សម្រាប់​អ្នក​ដែល​មិន​ត្រូវបាន​ឆ្កែ​ខាំ ឬឆ្មា​ខាំ​ទេសម្តេច​បានស្នើ​ថា​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ប៉ុន្តែ​ពួកគាត់​អា​រង់ចាំ​ពិគ្រោះ​យោ បល់​ជា មួយ​គ្រូពេទ្យ​ជំនាញ​តាម​ក្រោយ​។​

​ជាមួយនេះ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ប្រលែង​លេង​ជាមួយ និង​សត្វ​ឆ្កែ ឬ ឆ្មា ដែល​បាន​បង្ក​ឲ្យ​សត្វ​ទាំងនោះ​អាច​ខាំ​ឬ មុត និង​ក្រចក​របស់​វា​បាន ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​«​កុំ​លេង​ជាមួយ​ឆ្កែ និង ឆ្មា​» ។​

​សម្តេច​តេ​ជោ​ក៏បាន​សុំ​ឲ្យ​ក្រសួងសុខាភិបាល​ពង្រាយ​វ៉ាក់សាំង​ទាំងអស់នេះ​ទៅកាន់​មន្ទីរពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស​ដើម្បី​ផ្តល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​ការផ្តល់​បែបនេះ​ក៏ត្រូវ​តែមាន​ការពិគ្រោះ​យោបល់​ផងដែរ​ពី​គ្រូពេទ្យ​ដូចនេះ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​របស់​យើង​ក៏មាន​ការតក់ស្លុត​ចំពោះ ការស្លាប់​របស់​កុមារី​ម្នាក់​ដែល​កើតឡើង​ដោយសារ​ឆ្កែ​ខាំ ៕BR