​ប្រមុខ​រាជរដ្ឋាភិបាល​៖​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​វប្បធម៌​របស់ កម្ពុជា​

297
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រស​សាន៍​ថា​សម្រាប់​កម្ពុជា​ គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ទៅកាន់​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា នា​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉េកាំង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​៖ ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដែលជា​គម្រោង​វិនិយោគដ៏​ធំ​របស់​ចិន​និង​ជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ​«​ខ្សែក្រវាត់​និង​ផ្លូវ​»​រវាង​ប្រទេស​ទាំងពីរ​។ គម្រោងទាំងនេះ​ទទួលបាន​ជោគជ័យ​ល្អប្រសើរ​ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ១៦១ កំពុង​ធ្វើ​សហប្រតិបត្តិការ ។ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១៤៨ និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុ​ជាជាង​២​ម៉ឺន​នាក់ ។ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុង​ព្រះ​សី​នុ​ជំ​ហាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជនប្រមាណ ៨ ម៉ឺន​នាក់​បន្ថែមទៀត​។

​សម្តេច​តេ​ជោ​បន្តថា​៖​សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​កម្ពុជា​សម្រេចបាន​នូវ​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​នឹង​ក្លាយទៅជា​កម្លាំងចលករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ចកម្ពុជា​និង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរឡើង​ ខុសប្លែក​ពីទស្សនៈ​មួយចំនួន​ដែល​យល់ឃើញថា​គំនិត​ផ្តួចផ្តើម​នេះ​នឹង​បណ្តាលឱ្យ​ប្រទេស​មួយចំនួន​ជាប់អន្ទាក់​បំណុល ។ ប្រទេស​កម្ពុជា​មិន​ត្រឹមតែអាច​ចរចា​និង​រៀបចំ​គម្រោង​នេះ​ដោយ​ឈរលើ​ស្មារតី​ការពារ​ផលប្រយោជន៍​ជូន​ជាតិ និង ប្រជាជន​របស់ខ្លួន​ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះទេ ។ ប៉ុន្តែ​ថែមទាំង​សម្រេចបាន​នូវ​ការធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ​ដែល​មិនបង្កើត​បន្ទុក​ហិរញ្ញវត្ថុ​និង​បំណុល​សាធារណៈ​ដល់​រដ្ឋ​ថែម​ទៀតផង​៕/Ha