​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួសថ្នាក់ជាតិ​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា​នៅ​ល្ងាច​ថ្ងៃស្អែក​នេះ​

997
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ដូច​ឆ្នាំមុនៗ​ដែរ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹងចូលរួម​ពិធី​អា ហារ​ស្រាយ​បួស​ថ្នាក់ជាតិ​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា ។ នៅ​ឆ្នាំនេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹងចូលរួម​ក្នុង​ពិធី​នេះ​នៅ​ល្ងាច​ថ្ងៃទី ៧ ខែឧសភា​ស្អែក នេះ គឺ​នៅ​ដើមខែ​រ៉ា​ម៉ា​ឌន​តែម្ដង​ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​តែង​ធ្វើ​នៅ​ពាក់កណ្ដាល​នៃ​ខែ​នេះ ។ នេះ​បើ​យោងតាម​កម្មវិធី​គ្រោងទុក ។​

សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីស្រាយបួសថ្នាក់ជាតិកាលពីឆ្នាំ ២០១៨ ។


​លោក សុះ មុះ​សិន សមាជិក​នៃ​គណៈកម្មាធិការ​រៀបចំ​អាហារ​ស្រាយ​បួស​ថ្នាក់ជាតិ​បាន​ឲ្យ​ដឹងថា​សម្ដេច​តេ​ជោហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​នឹងចូលរួម​ក្នុង​ពិធី​ស្រាយ​បួស ​លើក​ទី៦ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី ៧​ខែឧសភា​ដែល​តាម​គម្រោង​នឹងមាន​អ្នក​ចូល រួម​ប្រមាណ​ជាង​៥ ពាន់​នាក់ ។​តាម​ការបញ្ជាក់​របស់​លោក សុះ មុះ​សិន​អ្នកចូលរួម​ទាំងអស់​មា​ន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ដែល​ពិធី​នេះ​រៀបចំនៅ​មជ្ឈមណ្ឌលសន្និសីទ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៩ នេះ​បាន​ផ្ញើរ​សារលិខិត​មួយច្បាប់​ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ដោយ សម្តេច​មានប្រសាសន៍ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ភរិយា​ខ្ញុំ​សូម​អបអរសាទរ​និង​សូម​ជូន​នូវ​ពរជ័យ​សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុ ជា​ក្នុង​និង​ក្រៅប្រទេស​រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក ផងដែរ​ដែល​បាន​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន​ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​ទី​១​ខែ រ៉ា​ម៉ា​ឌន​ឆ្នាំ​១៤៤០​ម៉ូ​ហាំ​ម៉ាត់​សករាជ​ត្រូវ​នឹង​ថ្ងៃទី​៣​កើត ខែ​ពិសា ខ​ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០១៩​។ ​ ​ ​ ​ ​ ​ ​ ​

​សម្តេច​តេ​ជោ​បន្តថា​៖«​ខ្ញុំ​សូម​ផ្ញើរ​នូវ​ក្តី​នឹករលឹក​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា​ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព​ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ​និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពីដើម​រៀងមក​។ ​ខ្ញុំ​សូមបួង សួង​ សុំអោយ​បងប្អូន​ទាំង អស់​ទទួលបាន​នូវ​សេច​ក្កី​សុខ​សប្បាយ​ក្ដីមេត្តា ករុណា​ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំអោយ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផល បុណ្យ​ខែ​បួស រ៉ា​ម៉ា​ឌន​ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ​សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​» ។​
​ ​
​ការ​ស្រាយ​បួស​គឺជា​ទំនៀមទម្លាប់​ដែល​បងប្អូន​សាសនិក​ឥស្លាម​មិន​គ្រាន់តែ​នៅ​កម្ពុជា​ទេ​នៅ​ទ​ទាំង​ពិភពលោក​សុទ្ធតែ​ធ្វើ​ដូចគ្នា​។ ដូច្នេះ​ពេល ដែល​ថ្ងៃ​រ៉ា​ម៉ា​ឌន​បានចាប់ផ្ដើម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តែង​បាន​ជូន​សារ​ជូនពរ​ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុ ជា​ក៏ដូចជា​ជូនពរ​ចំពោះ សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ផងដែរ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលរួម​ជា​រៀងរាល់ឆ្នាំ​ក្រៅពី​ចូលរួម​ស្រាយ​បួស​ថ្នាក់ជាតិសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តែង​បានធ្វើ​ដំណើរ​ទៅកាន់​វិហារ​ឥស្លាម​ណាមួយ​ផ្សេងទៀត​ដើម្បី​ចូលរួម​ស្រាយ​បួស​នៅតាម​ព្រះវិហារ​ឥស្លាម ។​
​ ​
​ខែ​រ៉ា​ម៉ា​ឌន​ជា​ខែ​បុណ្យ​ដ៏​វិសេស​ជាងគេ​របស់​សាសនិក​ឥស្លាម​ទូទាំង​សកលលោក​ចំពោះ​អ្នក​ដែល​ពេញវ័យ​ត្រូវអនុវត្ត​ការ​បួស​តម​អាហារ​និង​តមការទទួល​ទាន​អ្វី​ទាំងអស់​ប្រមាណ ១៤ ម៉ោង​ក្នុង​១​ថ្ងៃ​ដែល​ចាប់ផ្តើម​ពី​វេលា​ទាបភ្លឺ​រហូតដល់​ថ្ងៃ​លិច​។​ក្នុង​សាសនា​ឥស្លាម​បួស​គឺជា​ការដាក់​ខ្លួនឱ្យ​ស្មើភាព​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ទោះ​ក្នុងឋានៈ​ណា​ក៏​ត្រូវតែ​ទទួល​នូវ​ភាព​ហេវ​ហត់​អត់ឃ្លាន​នៅពេល​ថ្ងៃ​រយៈពេល​មួយខែ​ពេញ​ដូចជា អ្នកក្រក្សត់​ដទៃទៀត​ដែរ ។​កាលណា​គាត់​ដឹង​ពី​ទុក្ខលំបាក​នៃ​ការ​អត់​អាហារ​គឺ​គាត់​ដឹង​ពី​ទុក្ខ​ធុរៈ​អ្នកដទៃ​ដែល​រស់នៅក្នុង​ភាពខ្វះខាត​ហើយក៏​ជាឱកាស​នៃ​ការបរិច្ចាគ​របស់គាត់​ទៅ​ជនក្រីក្រ​ច្រើនជា ង​ឱកាស​ផ្សេងៗ​ទាំងអស់​។​តាម​ក្បួនច្បាប់​របស់​សាសនា​ឥស្លាម​និយាយថា​បួស​មិនមែន​តែ ការ​តម​អាហារ​ប៉ុណ្ណោះ​ទេ​តែ​ជាការ​តមនូវ​ការនិយាយស្តី​អាក្រក់​ការ​បៀតបៀន​ការរំលោភ​លើ​សិទ្ធិសេរីភាព​និង​កិត្តិយស​អ្នកដទៃ​ក៏ដូចជា​ការ​ប្រព្រឹត្តិ​នូវ​បទល្មើស​ទាំងឡាយ​ទោះ​តូច​ឬ​ធំ​ផងដែរ​។​បួស​ក៏​ជាការ​ដាក់​ឱ្យមាន​តុល្យភាព​របប​អាហារ​តាម​ពេលវេលា​ជាក់លាក់​ជាពិសេស​ការចាត់ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​សម្អាត​ការរំលាយ​និង​ច្រោះ​ចេញ​នូវ​កាកសំ ណល់​ជាតិពុល​ទាំងឡាយ​ដែល​នៅ​សេសសល់​ក្នុង​ខ្លួន​មនុស្ស​ផងដែរ ។


គួររម្លឹកថា​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ចូលរួម​ជា​អធិបតីភាព​ជួបជុំ​ពិសារ​អាហារ​ស្រាយ​បួស​ក្នុង​ខែ​រ៉ា​ម៉ា​ឌន​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា ។ ឆ្នាំ​ទី​១ ពិធី​នេះ​ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០១៤ដែលមាន​អ្នកចូលរួម​ប្រមាណ ១.៤០០​នាក់​ ៕BR


​ ​

#