​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​ចូលរួម​ស​ន្និ​សី​អន្តរជាតិ​លើក​ទី​២៥​ ស្ដីពី​អនាគត​របស់​អាស៊ី ​នៅ​ប្រទេស​ជប៉ុន​នាព្រឹកនេះ

720
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ម៉ោង ៧ ព្រឹក​ថ្ងៃទី​២៨ ខែ ឧសភា​នេះ​ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ស​ន្និ​សីទ​អន្តរជាតិ​លើក​ទី ២៥ ស្ដីពី​អនាគត​របស់​អាស៊ី​និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​នៅ​ទីក្រុង​តូ​ក្យូ​ ពីថ្ងៃ​ទី២៩ ដល់​ថ្ងៃទី​៣១ ខែឧសភា​។

​ក្នុង​សន្និសីទ​ខាងលើនេះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​លើ​មូលបទ​របស់​សន្និសីទ​«​ការ​ស្វែងរ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាពវឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនវិស័យ​លើ​បរិបទ​សកលលោក​បច្ចុប្បន្ន​​ មាគ៌ា​ឆ្ពោះទៅមុខ និងការប្ដេជ្ញាចិត្ត​នឹង​រួមចំណែក​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​ភាព​សុខដុម សន្តិភាព និងវិបុលភាព​រួម​នៅ​តំបន់ អាស៊ី​-​បា​ស៊ី​ហ្វិ​ក និង​ក្នុង​ពិភពលោក​។​

​បន្ទាប់ពី​សន្និសីទ​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​​ លោក ស៊ីន​ហ្សូ អា​បេ ដើម្បី​ពិភាក្សា​បញ្ហា​ទ្វេភាគី​ តំបន់​និង​អន្តរជាតិ​ ដែលជា​ការយកចិត្តទុកដាក់​រួម ។​នាឱកាស​នោះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់ប្ដូរ​សារ​ព្រមព្រៀង​ស្ដីពី​ការផ្ដល់​ជំនួយឥតសំណង​របស់​ជប៉ុន​សម្រាប់​គ​ម្រោ​ង​អភិវឌ្ឍន៍​កម្ពុជា​ចំនួន ២ ។ ទី​១. កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​-​សាងសង់​ស្ថានីយ​កុង​តឺន័​រ ​ក្នុង​ទឹកប្រាក់​២០០​លាន​យ៉េន​(​ប្រហែល​១,៨​លាន​ដុល្លារ​)​និង​ទី​២.​គ​ម្រោ ង​អាហា​រូប​ករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែលមាន​ទឹកប្រាក់​៣៣៩​លាន​យ៉េន​( ៣,១​លាន​ដុល្លារ​)​។

​អំឡុងពេល​ទស្សនកិច្ច​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ទទួល​ជួប​តំណាង​ក្រុមហ៊ុន អង្គការ​និងសមាគម​ជប៉ុន​សំខាន់​ជាច្រើន​ផងដែរ​។ តាម​គ្រោង ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​និវត្តន៍​មកដល់​មាតុប្រទេស​វិញ​នៅ​យប់​ថ្ងៃទី ៣១ ខែ ឧសភា ៕​BR/Ha



#