​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​រង់ចាំធ្វើសង្គ្រាម​ជាមួយ សម រង្ស៊ី

1034
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែននាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្សកាន់អំណាច​នា​វេទិកាសន្និសីទ​អន្តរជាតិ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុ ន​បានប្រកាស​ចាត់វិធានកា​រ​ផ្លូវច្បាប់​ចំពោះ​អ្នកនយោបាយ​ជាប់​បំរាម​និង​មានទោស​ក្ប ត់ជាតិទាំងអស់។ សម្តេច​មានប្រសាសន៍ថា​៖​សម្តេច​រង់ចាំ​ធ្វើសង្គ្រាម​ប្រឆាំង​ជាមួយ​បុគ្គល​ដែល​បះបោរ​ពី​ក្រៅប្រទេស​ដើម្បី​ទម្លាក់​សម្តេច ។​ទោះបី​មិនបាន​បញ្ចេញ​ចំ​ជន​ទាំងនោះ​ប៉ុន្តែ​គេ​អាច​ដឹង​ច្បាស់​ថាស​ម្តេច​ចង់​និយាយ​សំដៅ​លោកសមរង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​អះអាងថា​ខ្លួន​នឹង​មកកាន់​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំនេះ​។​

​ធ្វើជា​វាគ្មិន​ក្នុង​ក្នុង​វេទិកា​សំណួរចម្លើយ​របស់​អ្នកសារព័ត៌មាន​ជប៉ុនNIKKEI Asia Review បន្ទាប់ពី​សម្តេច​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ស​ន្និ សីទ​អន្តរជាតិ​លើក​ទី​២៥​ស្តីពី​«​អនាគត​អាស៊ី​»នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​។​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​បានប្រកាស​ខ្លាំងៗ​ថា​៖៖«​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា​វិធានការ​ច្បាប់​នឹង​ត្រូវតែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវបាន​ចោទប្រកាន់ ។​ទន្ទឹមនេះ​ខ្ញុំក៏​កំពុង​រង់ចាំ​ការធ្វើ​សង្គ្រាម​មួយ​ដែល​គេ​បានប្រកាសថា​នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េខាងត្បូងខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះនៅក្នុង​ប្រទេស​កម្ពុជា​ធ្វើសង្គ្រាម​ដើម្បី​មក​ចាប់​ខ្ញុំ។ដរាប​គេ​មិនទាន់​ធ្វើ​ចប់​ទេ​ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ដែរ​អ៊ីចឹង​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហរ​ពី​ទីនេះឱ្យ​ពិភ ពលោក​បានដឹងថា​ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ​ដែល​វា​នឹង​កើតឡើង​តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ​គេ​ហៅថា “​ឆ្កែ​មួយ​ក្បាល​”ដែល​ស្រែក​ពី​ក្រៅប្រទេស​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន។អ៊ីចឹង​ខ្ញុំ​មិន​ធ្វើ​អ្វី​ផ្សេងទៀត​ក្រៅតែពី​ដំណើរការ​ផ្លូវច្បាប់​ហើយ​ទុក​លទ្ធភាព​ឱ្យ​ឆ្កែ​មួយ​ក្បាល​ដែល​ស្រែក​ពី​បរទេស​ឱ្យ​កងទ័ព​បះបោរឱ្យ​ប្រជាពលរដ្ឋ​បះ បោរហើយ​ចាប់ ហ៊ុន សែន​យកទៅ​ផ្តន្ទាទោស​ខ្ញុំ​ទុកពេលឱ្យគេ​ធ្វើ ។ដរាបណា​គេ​មិនទាន់​ប្រកាស​ចុះចាញ់​សង្គ្រាម​នេះ​ទេខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ផ្សេងទៀត​ដែរ ។បើ​យើងខ្ញុំ​ប្រកាស​ខុស ពី​ផ្លូវ​នេះ​គេ​នឹង ចាត់ទុកថា​យើងខ្ញុំ​កំពុង​ចាញ់​សង្គ្រាម ។ ខ្ញុំ​មិនអាច​ចាញ់​សង្គ្រាម​ទេ​»​។​

​ឆ្លើយតប​ជាមួយ​អ្នកកាសែត NIKKEI Asia Review បាន​លើក​សំណួរ​ទៅកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា​៖​គណបក្ស​កាន់អំណាច​ក្នុងប្រទេស​កម្ពុជា​បានឈ្នះ​លើ សលុប​នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​នេះ ។ ប៉ុន្តែ​ប្រទេស​លោកខាងលិច​បាន​រិះគន់​ជុំវិញ​ការ​រំ លាយ​គណបក្សប្រឆាំង ។ តើ​សម្តេច​គិត​យ៉ាងណាដែរ​ចំពោះ​បញ្ហា​នេះ​?

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​ព្រឹត្តិការណ៍​នយោបាយ​នៅក្នុង​ប្រទេស​អូទ្រីស​ដែល​អ្នកនយោបាយ​មកពី​គណបក្ស​សេរីនិយម Free dom Party (FPOe) រួមមាន​អធិការបតីអនុ​អធិការបតីនិងមន្ត្រី​ក្នុង​បក្ស​នេះ​ជាច្រើន​ទៀត​បាន​លាលែង​ចេញពី​តំណែងក្រោយ​លេច​ធ្លាយ​វីដេអូ​រឿងអាស្រូវ​មាន​ទំនាក់ទំនង​នយោបាយ​ជាមួយ​ស្ត្រី​មហាសេដ្ឋី​រុស្ស៊ី​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកយកសម្តី​របស់​លោកស្រី អេ​ន​ជី​ឡា ម៉ា​គែល អធិការបតី​អាល្លឺម៉ង់ដែល​បាន​ជំ​រុញឱ្យ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ប្រយុទ្ធ​ប្រឆាំងនឹង​ទង្វើ​ក្បត់ជាតិដោយមាន​ការជ្រៀតជ្រែក​ពី​ក្រៅប្រទេស​។​ចំណុច​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ទាញ​ចំណាប់អារម្មណ៍​និង​ពន្យល់​អ្នកចូលរួម​ក្នុង​វេទិកា​នោះ​ថា​ការអនុវត្តន៍​វិធានការ​ផ្លូវច្បាប់​ទាំងឡាយ​ទៅ​មេដឹកនាំ​និង​សមាជិក​អតីត​គណបក្សសង្គ្រោះ​ជាតិ​ជា​ករណី​ដូចគ្នា​ទៅនឹង​រឿងរ៉ាវ កើត​មាននៅ​ប្រទេស​អូទ្រីស​នេះ​ផងដែរ។ ក្តីក្តាំ​ឈានដល់​ការចាប់ខ្លួន​លោក កឹម សុខា​ដាក់​ក្នុង​ពន្ធនាគារ​,​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិនៅ​ឆ្នាំ​២០១៧​និង​ដាក់​បំរាម​លើ​អ្នកនយោបាយ​មកពី​អតីត​គណបក្សប្រឆាំង​មួយ​នេះ​គឺ​បន្ទាប់ពី​លោក កឹម សុខា បាន​និយាយ​ដោយផ្ទាល់ មាត់​ថា​ការធ្វើ​នយោបាយ​របស់លោក​មាន​ការជួយជ្រោមជ្រែង​និង​ការរៀបចំ​គូសវាស​ផ្លូវ​ឱ្យ​ដើរ​ពី​មន្ត្រី​របស់​សហរដ្ឋអាមេរិក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​បណ្តា​ប្រទេស​ទាំងឡាយ​ត្រូវគោរព​នូវ​វិធានការ​ច្បាប់​របស់​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត ។ ដោយ​សម្តេច​មានប្រសាសន៍​ថា​៖«​យើង​គួរ​ត្រូវបាន​គោរព​នូវ​វិធាន​ច្បាប់​តាម​ប្រទេស​នីមួយៗ​។​ពិត​ហើយ​យើង​យល់​ពី​កង្វល់​នានា​ប៉ុន្តែ​គេ ត្រូវ​សិក្សា​ពី​អង្គហេតុ​និង អង្គច្បាប់​ឱ្យបាន​ច្បាស់​កុំ​ដាក់​បញ្ហា​ទាក់ទិន​រឿង​ផ្លូវច្បាប់​ទៅជា​សកម្មភាព​នយោបាយ​ដែល​វា​មិន​យុត្តិធម៌​សម្រាប់ កម្ពុជា​នោះទេ​ហើយ​វា​ក៏​មិន​យុត្តិធម៌​សម្រាប់​ប្រទេស​ទាំងឡាយ​ដែល​គេ​បាន​អនុវត្តន៍​ច្បាប់​នៅក្នុង​ប្រទេស​របស់គេ​ហើយ​បែរជា​យើង​ទៅ​រា រាំង​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ខ្ញុំ​បាន​និយាយ​ហើយ​ភាព​សម​ស្រម​មនោគ មន៍វិជ្ជា​ការគ្រប់គ្រង​និង​ភាពសមស្រប​នៅក្នុង​ប្រទេសមួយ​មិន​ប្រាកដថា​យកទៅ​អនុ វត្តន៍​នៅក្នុង​ប្រទេសមួយ​ផ្សេងទៀត​បានទេ​។​នេះ​វា​ជា​រឿង​ធម្មតា​ខ្លាំងណាស់។​ប្រជាធិប តេយ្យ​នៅ​ប្រទេស ជប៉ុន​មាន​បែបផែន​មួយ ប្រជាធិបតេយ្យ​នៅ​កូរ៉េខាងត្បូង​មាន​បែប ផែន​មួយ​ទៅ ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​ប្រទេស​នោះ​មាន​បែបផែន​មួយ​ទៅ ។ ដូច្នេះ​យើង​គួរ​គោរព​គ្នា​ទៅលើ​បញ្ហា​នេះ​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រាប់​អ្នកចូលរួម​នៅក្នុង​វេទិកា​នោះ​ថា​៖«​រាជរដ្ឋាភិ បាល​បានផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់​បំរាម​ធ្វើ​នយោបាយ​ជ្រើសរើស​ខ្លួនឯង​ទៅ ។អ្នកឯង​ជ្រើសរើស​ការសម្រេចចិត្ត​មក​ធ្វើ​បក្សនយោបាយ ធ្វើ​នយោបាយ​ឡើងវិញ​យើងខ្ញុំ​ផ្តល់​សិទ្ធិ​ឱ្យ​ពួកគេ ។ប៉ុន្តែ​យើងខ្ញុំ​នឹងមិន​ផ្តល់ឱ្យ​ដោយ​គេ​មិនបាន​សុំ​នោះទេ ។អ៊ីចឹង​គេ​ជ្រើសរើស​ទៅ​ខ្ញុំ​បាន​ទុក​លទ្ធភាព​ឱ្យគេ​ជ្រើសរើស​ទាំងអស់។អ្នក​ជ្រើសរើស​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០ ២២ដោយ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឬ​រង់ចាំ​ឱ្យមាន​ការបោះឆ្នោត​ឆ្នាំ​២០២២​បោះឆ្នោតឃុំ សង្ កាត់​២០២២​ហើយបំរាម​នឹងត្រូវ​ចប់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ។ ចាំ​ពេលនោះ​ចាំ​អ្នកឯង​ធ្វើ​នោះ​ជា​រឿង​របស់គេ ។ ទុក​សិទ្ធិ​ឱ្យគេ ។ តែ​ខ្ញុំ​ក៏​រង​ចាំមើល​សង្គ្រាម​ដែ ល​គេ​បានប្រកាស​នេះ​តើ​គេ​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ?ខ្ញុំ​ទុក​សេរីភាព​ឱ្យគេ​បើ​យើងខ្ញុំ​ប្រកាស​ខុសពី​ផ្លូវ​នេះ​គេ​នឹង​ចាត់ទុកថា​ខ្ញុំ​ចាញ់​សង្គ្រាម​ខ្ញុំ​មិន​អាច​ចាញ់​សង្គ្រាម​ហើយក៏​រង់ចាំ​មើល​តើ​គេ​អាចធ្វើ​អ្វី​ខ្ញុំ​បាន​? ព្រោះ​គេ​ខ្លាំងពូកែ​ណាស់​ទៅលើ​ការធ្វើឱ្យ​មនុស្ស​ចាប់ ហ៊ុន សែន ទៅ​ផ្តន្ទាទោស នៅពេល​ហ៊ុន សែន កំពុង​គ្រប់គ្រង​ប្រទេស​»​។​

​គេ​សង្កេតឃើញថា​ឈានចូល​ពាក់កណ្តាល​ឆ្នាំ ២០១៩​នេះ លោក សម រង្ស៊ី ហាក់​ព្យាយាម​បង្ហាញ​សញ្ញា​និង​ប្រកាស​កាន់តែ​ញឹកញាប់ ពី​ផែនការ​នៃ​ការធ្វើ​មាតុភូមិ​និវត្ត​របស់ខ្លួន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដោយបាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​បណ្តា​ប្រទេស​នានាចូលមកក្នុង​ប្រទេស​ជាមួយ​លោក​។ជាមួយគ្នានេះ​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ​ឆ្លៀ ត​ផ្ញើ​សារ​តាម​ហ្វេ​ស​បុក​បំផុសបំផុល​ឲ្យ​កងកម្លាំង​ប្រដា ប់​អាវុធ ងាក​មក​ប្រឆាំង​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៀតផង​៕ BR