​ប្រមុខ​រាជរដ្ឋាភិបាល​គូស​រំលេច​សមិទ្ធផល​២៥​ឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​​ប្រជាជន​និង​ការអភិវឌ្ឍ

218
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូស​រំលេច​នូវ​សមិទ្ធិផល​រយៈពេល ២៥ឆ្នាំនៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​សន្និសីទអន្តរជាតិ​ស្តីពី​​ប្រជាជន​និង​ការអភិ វឌ្ឍ​ខណៈពេលដែល​ប្រទេស​កម្ពុជា​បាន​លេច​ឡើងជា​ប្រជាជាតិ​មួយ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័សចេញពី​ប្រវត្តិសាស្ត្ រ​ដែលមាន​បញ្ហា​ដោយ​អំពើ​ប្រល័យពូជសាសន៍ ​និង​ សង្រ្គាមស៊ីវិល​ដែល​អូសបន្លាយ​សមិទ្ធផល​នា​រយៈពេល​២៥​ឆ្នាំនេះ​បានធ្វើ​ឲ្យ​កម្ពុជាមានការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​លើ​គ្រប់​វិស័យ​។​

​ការ​គូស​រំលេស​អំពី​សមិទ្ធផលរ​យៈ​ពេល២៥ឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​​ប្រជាជន​និង​ការអភិវឌ្ឍ​ត្រូវបានធ្វើឡើង​នៅក្នុង​សារលិខិត​របស់​សម្តេច​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣០​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ «​ខួប​២៥​ឆ្នាំ​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍ » ប្រធានបទ​នេះ​ពិត​ជាមាន​អត្ថន័យ​ដ៏​ធំធេង​ដែល​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផលសំខាន់ ៗ​ដែល​ប្រជាជាតិ​នីមួយៗ​សម្រេចបាន​ក្នុង​រយៈពេល២៥ឆ្នាំនៃ​ការអនុវត្ត​ផែនការ​សកម្មភា ព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍ​នៅ​ទីក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​ប​ឆ្នាំ ​១៩៩៤​ ដែល​សន្និសីទ​នេះ​បានទទួល​ស្គាល់​អំពី​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​ប្រជាជន​និង​ការអភិវឌ្ឍ​និងអំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការផ្តល់​ភាព​អង់អា​ច​ដល់​ស្ត្រី​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ​និង​សិទ្ធិ​របស់​ស្ត្រី​និង​ការដាក់បញ្ចូលបញ្ហា​នេះ​ក្នុងការ​អភិវឌ្ឍ​ជាតិ​តំបន់​និង​សកល​។​

​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិត​មាន​ដូចខាងក្រោម​៖