​ប្រមុខ​រាជរដ្ឋាភិបាល​៖​បញ្ហា​EBA បាន​ក្លាយជា​ស្រមោល​ទៅហើយ​សម្រាប់​មេដឹកនាំ​អឺរ៉ុប

420
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​សមាជិក​រាជរដ្ឋាភិបាល​របស់​សម្តេច​ថា​៖ បញ្ហា EBA បាន​ក្លាយជា​ស្រមោល​ទៅហើយ ។ សម្តេច​បាន​បញ្ជាក់ថា​នៅក្នុង​កិច្ចសន្ទនា​ជា​បន្តបន្ទាប់​ជាមួយ​មេដឹកនាំ​ប្រជាជាតិ​សហ ភាព​អឺរ៉ុប(EU)គឺ​បានលើកឡើង​ពាក់ព័ន្ធ​តែទៅលើ​កិច្ចសហប្រតិបត្តិការ​ណ៍​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ ។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ប្រសា​ស​ន៌​សម្តេច​តេ​ជោ ហ៊ុន សែន បែបនេះ​នៅក្នុង​ផេ​ក​ហ្វេ​សបុ​កដោយ​លោក​បានបញ្ជាក់ថា​៖«​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បានបញ្ជាក់​ពី​ទិដ្ឋភាព​នៃ​ទស្សនកិច្ច​នៅ​អឺរ៉ុប ដែល​សម្ដេច​តេ​ជោ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រជាជាតិ EU ហើយ​អ្វីដែល​គេ​បាន​លើក​នោះ គឺ​កិច្ចសហប្រតិបត្តិការ​ណ៍​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ ។ រីឯ​បញ្ហា EBA បាន​ក្លាយជា​ស្រមោល​ទៅហើយ ។ កិច្ចសហការ​ពាណិជ្ជក​ម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា និង​ប្រជាជាតិ​ដែលជា​សមាជិក​EU គឺជា​មូលដ្ឋានគ្រឹះ​និង​ទិសដៅ​នៃ​ពាណិជ្ជកម្ម​កម្ពុជា ៕​

#