​ប្រមុខ​រាជរដ្ឋាភិបាល​៖​ប្រាប់​ឲ្យ​កង​នគរបាលជាតិ​មានការ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ជម្រក​ពួក​ភេរ​វករ​និង​កន្លែង​ឆ្លងកាត់​ភេរវកម្ម​

320
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គ​កម​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​កងកម្លាំង​នគរបាលជាតិ​ទាំងអស់ឲ្យ​មានការ​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គមកុំ​ឲ្យ​កម្ពុជា​ក្លាយជា​ជម្រក​របស់​ពួក​ភេរវ​ករ​និង​ជា​កន្លែង​ឆ្លងកាត់​ភេរវកម្ម។​ខណៈដែលពួក​ISIS​បាន​ចូលមក​តំបន់​អាស៊ាន​នេះ​រួចស្រេច​ទៅហើយ ។

​សម្តេច​តេជ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើ​លង​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង សិក្ខាកាម​ជ័យលាភី​ចំនួន ១,៤៦៥​នាក់​នៃ​រាជបណ្ឌិតសភា​នគរបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃ ទី ០៥ ខែ សីហា ២០១៩ នៅ​រាជបណ្ឌិតសភា​នគរបាល​កម្ពុជា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន័​ថា​៖«​យើង​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ពួក ISIS បាន​ចូលមក​តំបន់​នេះ​រួចស្រេច​ទៅហើយ​តាមរយៈ​កម្លាំង នៅ​ហ្វីលីពីន​ដែល​កាន់កាប់​ទីក្រុង​មួយ​អស់​រយៈពេល​ប៉ុន្មាន​ខែ​ឯណោះ ។ ពួក ISIS មិនមែន​នៅតែ​១​កន្លែង​ទេ​អាច​នៅ​កន្លែង​នេះ​កន្លែង​នោះ​ធ្វើ​យ៉ាង ម៉េច​កុំឱ្យ​ប្រទេស​យើង​ក្លាយទៅជា​ជម្រក​នៃ​ការលាក់ខ្លួន​របស់​ភេរវកម្ម​ទោះបីថា​យើង​មិនមែនជា​គោលដៅ​នៃ​ការវាយប្រហារ​ភេរវកម្មតែ​ត្រូវ​ធ្វើឱ្យ​កម្ពុជាយើងកុំឱ្យ​ក្លាយជា​ប្រទេស​នៃ​ជម្រក​ឬ​ឆ្លងកាត់​ភេរវកម្មកុំឱ្យ​ប្រទេស​យើង​ក្លាយទៅជា​កន្លែង​សម្អាត​ប្រាក់,​កន្លែង​ជួញដូរ​គ្រឿងញៀន​,​ការជួញដូរ​អាវុធដែលជា​សំណុំ រឿង​តែមួយ »​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​យើង​ត្រូវខិតខំ​ប្រយុទ្ធប្រឆាំង​ទៅនឹង​បញ្ហា​ទាំងអស់នេះ​ព្រោះ​វា​ទាក់ទង​ជាមួយនិង​សន្តិសុខ​ជាតិ​ហើយ​មិនមែន​សម្រាប់តែ​កម្ពុជា​ទេ​យើង​ត្រូវ​សហការ​ជាមួយ​ដៃគូ​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​យើង ។ កម្ពុជា​ពេលនេះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ។ការ​អភិវ​ឌ្ឍ​តែងតែ​ជួប​បញ្ហា​នេះ​ឬ​បញ្ហា​នោះ​ជា​រឿង​ធម្មតា​ប៉ុន្តែ​កម្ពុជា​ត្រូវខិតខំ​ដោះស្រាយ​ឱ្យបាន​។​បើ​មិន​ដោះស្រាយ​ទេ​ទៅ​ថ្ងៃមុខ​នឹង​ជួប​ការលំបាក​ ប្រជាជននឹង​ភ័យខ្លាច​៕