​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​យកចិត្តទុកដាក់​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​

89
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(ភ្នំពេញ)​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន​បានផ្តល់​ទស្សនទាន​សម្រាប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ឲ្យ​ចាប់អារម្មណ៍​ចំពោះទីផ្សារ​នៅ ក្នុង​តំបន់​អាស៊ានជៀស​ជាង​ការ​សម្លឹង​មើលទៅ​ទីផ្សារ​ខាងក្រៅ​តំបន់ដែល​ធ្វើ​ឲ្យ​ទីផ្សារ​របស់​ប្រទេស​នៅក្នុង​តំបន់​មាន​ទំហំ​តូច​,​ហើយ​ត្រូវ​ពិនិត្យ​មើលថា​ប្រទេស​នៅក្នុង​តំបន់​អាស៊ា ន​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​វិស័យ​អ្វី​ខ្លះទៀត​ដើម្បី​ពង្រីក​ទីផ្សារ​ក៏ដូចជា​ទំហំ ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នានៅក្នុង​តំបន់ ។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទទួលជួបធ្វើសវនាការជាមួយលោក Thit Linn Ohn ឯកអគ្គរដ្ឋទូត​សហភាព​មី​យ៉ាន់​ម៉ា​តែងតាំង​ថ្មី ប្រចាំ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា​នេះ នៅ​វិមាន​សន្តិភាព ។ (រូបថតលោក កុក គី) ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​ទៅកាន់​លោក Thit Linn Ohn ឯកអគ្គរដ្ឋទូត​សហភាព​មី​យ៉ាន់​ម៉ា​តែងតាំង​ថ្មី ប្រចាំ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា​នេះ នៅ​វិមាន​សន្តិភាព ។​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី ។

លោកស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចពិភាក្សា​នោះ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការកត់សម្គាល់ថា​ទំហំ​ពាណិជ្ជកម្ម​ន​រវាង​ប្រទេ ស​ទាំងពីរ​កម្ពុជានិងមី​យ៉ាន់​ម៉ា មាន​តិចតួច​ណាស់​នៅក្នុង​មួយឆ្នាំ​ប្រហែលជា១០ លាន​ដុល្លារគឺថា​វា​នៅ​តិចតួច​មិនទាន់​សក្តិសម​នឹង​សក្ដានុពល​ដែល​ប្រទេស​ទាំងពីរ​មាន​នោះទេ ដូច្នេះ​សូមឱ្យ​លោក​ទូត​ពិនិត្យមើល​ថែមទៀត​ដើម្បី​ជំរុញនូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​ខ្លាំង​ឡើង ។​

សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​កត់សំគាល់​ទៀតថា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​មិនសូវ​បាន​មើលឃើញ​ទីផ្សារ​ក្នុង​តំបន់​របស់ ខ្លួន​ទេ​គឺ​តែងតែ​យកចិត្តទុកដាក់​ទៅលើ​ទីផ្សារ​ខាងក្រៅ​តំបន់​ដែល​នេះ​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​នៅក្នុង​តំបន់​មាន​ទំហំ​តូច ។ សម្តេច តេ​ជោ​បាន​បន្តថា​យើង​គួរតែ​ពិនិត្យមើល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​របស់​យើង​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​នឹង​គ្នា​ដើម្បី​បង្កើត​ទីផ្សារ​ប្រទេស ក្នុង​តំបន់​ឲ្យ​កាន់តែ​ទូលំទូលាយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ទៅកាន់​លោក​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ថា​យើង​ត្រូវ​ពិនិត្យ​មើលថា​យើង​អាចធ្វើ​អ្វីខ្លះ​ទៀត​ដើម្បី បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ហើយ​យើង​ត្រូវ​ពិនិត្យមើល​ជាពិសេស​កិច្ចព្រមព្រៀង​ខ្លះ​ដែល​អាចជួយ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​យើង​ទាំងពីរ​មានការ​កើនឡើង​ដូចជា​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​និង​កិច្ចព្រមព្រៀង​គាំពារ​វិនិយោគដែល​ទាំងអស់នេះ​គឺជា​កត្តាជំរុញ​ឲ្យ​អ្នក​វិនិយោគិន​ក៏ដូចជា​ពាណិជ្ជករ​មាន​ទំនុកចិត្តហើយ​អាច​រកស៊ី​ជាមួយគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​យើង​កាន់​តែមាន​ទំហំ​ធំ​ឡើង ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា​៖​កន្លងមក​ប្រទេស​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​មួយចំនួន​ក្នុងឱកាស​ទស្សនកិច្ចរបស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជីនៅ​កម្ពុជា​ដូចនេះ​មាន​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​ដែល​ត្រូវ​ជំរុញ​អនុវត្ត ។ ក្រៅពី​យន្តការ​ទ្វេភាគី​ប្រទេសយើង​ទាំងពីរ​ក៏មាន​យន្តការ​តំបន់​និង​អនុតំបន់​មួយចំនួនដូចជា​យន្តការ​នៅក្នុង​មហា​អនុតំបន់​មេគង្គ GMS និង ក្នុង​វេទិកា CLMV Plus T(​កម្ពុជា ឡាវ​មី​យ៉ាន់​ម៉ា វៀតណាម បូក​និង ថៃ )​ហើយ​វេទិកា​មួយទៀត​គឺ​ACMECS​ដែល​យន្តការ​ទាំងបី​នេះ​គឺជា​យន្តការ​អនុតំបន់​ដែល​យើងក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ផងដែរ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែមថា​ប្រទេស​យើង​ទាំងពីរ​មាន​ទំ នាក់ទំនង​ជាមួយគ្នា​យូរ​ឆ្នាំ​ណាស់​មកហើយ ហើយ​ឬ​នៅ​ឆ្នាំ​ក្រោយនេះ​យើង​នឹង​ដល់​ខួបទី ៦៥ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ហើយ​ដែល​យើង​គួរតែ​ពិនិត្យមើលតើ​យើង​ត្រូវធ្វើ​សកម្មភាព​អ្វីខ្លះ​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំងពីរ​នេះហើយ​ជាមួយគ្នានេះដែរ​យើង​ត្រូវ​ពិនិត្យមើល​នូវ​កិច្ចព្រមព្រៀង​ខ្លះ​ដែល​អាច​នឹង​ចុះហត្ថលេខា​ដើម្បី​ជំរុញ​នូវ​កិច្ច​សហ​ប្រតិ​បត្ដ​ការ​គ្រប់​វិស័យ​ថែមទៀត ពិសេស​នៅក្នុង​នោះ​អាចមានកិច្ចព្រមព្រៀង​ទាក់ទង​នឹង​អនុស្សរណៈ​មួយចំនួនដែលមា ន​រួចមកហើយ​ត្រូវតែ​បន្ត​អនុវត្ត​ហើយ​មើល​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​ថ្មី​ដែល យើង​អាច​បន្ថែមទៀត​ដើម្បី​បង្កើន​កិច្ចសហការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក៏ដូចជា​ការវិនិយោគ ទេស ចរណ៍ ដែលជា​ចំណុច​សំខាន់ ជា​ចំណុច​ស្នូល នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​យើង​ទាំងពីរ ៕​ ​

#