ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចេញ​ឡាន​ចំនួន១២០គ្រឿងក្នុង​កិច្ច​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​បងប្អូន​ជនរួមជាតិ​ដោយ​ឥតគិតថ្លៃ​ នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ទៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី ១១ ខែ កញ្ញា​នេះ ។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី ១១ ខែ កញ្ញានេះ ។ (រូបថត លោក កុក គី)


​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូប​នោះបាន​បញ្ជាក់ថា​៖«​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោ ម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​បញ្ជូន​ឡាន​១២០​គ្រឿង​ទៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​កិច្ច​ជួយ សម្រួលការ​ធ្វើដំណើរ​រ​បស់បង​ប្អូន​ជនរួមជាតិ​ដោយ​ឥតគិតថ្លៃ នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​»​។​

​កិច្ចប្រតិបត្តិការ​នេះ​គឺ​ចាប់ផ្តើម​មុន​មួយថ្ងៃ​រហូតដល់​មួយថ្ងៃ​ក្រោយ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ ។​ឡានក្រុង​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដឹកជញ្ជូន​ដោយ​ឥត គិតថ្លៃ​ផងដែរ​។​

​គួរ​រំលឹក​ជូន​ថា​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ និងចូលឆ្នាំ​ប្រពៃណីជាតិ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​ផ្តល់ប្រាក់​ឧបត្ថម្ភ​៥​ម៉ឹ​ន​រៀល ក្នុង​ម្នាក់​ដល់​មន្ត្រីរាជការ​ក​ង​កម្លាំងប្រដាប់អាវុធ​មន្ត្រី​ជាប់កិច្ចសន្យា​បុគ្គលិក​អណ្ដែត​និង​មន្ត្រី​ចូលនិវត្តន៍​។​ជាមួយគ្នានេះ​ក៏ បាន​សម្រួល​ដល់​ការ ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ដោយ​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​ជា​រថយន្តក្រុង​ទាំង​ទៅ​ទាំង​មក​ព្រមទាំង​មាន​រថភ្លើង​និង​កាណូត​តាមផ្លូវ​ទឹក​ទៀតផង ៕​