​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យចូល​រួម​គោរព​និង​ស្តារ​ប្រព័ន្ធ​ពហុភាគី​អន្តរជាតិ​ដែលមាន​លក្ខណៈ​បើកចំហ

166
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យចូល​រួម​គោរពនិង​ស្តារ​ប្រព័ន្ធ​ពហុភាគី​អន្តរជាតិ​ដែលមាន​លក្ខណៈ​បើកចំហ​និង​រាប់បញ្ចូល​និង​ស្របតាម​គោលការណ៍​ច្បាប់​យ៉ាង​ពេញលេញ​ដើម្បី​កសាង​សង្គម​ឱ្យមាន​លក្ខណៈ​ថ្មី​ចក្ខុវិស័យ​និង​ទស្សនវិស័យ​ប្រកបដោយ​ប្រសិទ្ធភាព​ ភាព​ច្នៃប្រឌិត​ដែលជា​គុណ​តម្លៃ​សកល​សម្រាប់​មនុស្សជាតិ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានធ្វើការ​អំពាវនាវ​នេះ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ ដែលប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ប្រទេស​កម្ពុជា​។កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​កើតចេញពី​ការសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​រាជ​រដ្ឋា​ភិបាល​និង​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖សន្តិភាព​ការបង្រួបបង្រួម​ជាតិ​ ការពឹងពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមកនិង​គុណ​តម្លៃ​សកល ​» ដែល​វេទិកា​សម្រាប់​ការពិភាក្សា​យ៉ាង​ទូលំទូលាយ​និង​ស៊ីជម្រៅ​ដើម្បី​ស្វែងរកដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់​និង​ពិភពលោក​តាមរយៈ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធដើម្បី​លើកកម្ពស់គុណ​តម្លៃ​រួមសន្តិភាព​និង​វិបុលភាព​សម្រាបប្រជាជាតិ​ទាំងអស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ ​ដើម្បីឱ្យ​ពិភពលោក​មាន​សន្តិភាព​យូរអង្វែង​និង​រឹងមាំ​ ចាំបាច់​ត្រូវមាន​សន្តិភាព​គ្រួសារ​,​សន្តិភាព​សហគមន៍​និងសន្តិភាព​ក្នុង​សង្គមជាតិ​ជាមុនសិន ។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុ​ជា ​ស​ម្តេច​បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលសង្គម​ស៊ីវិលនិងស្ថាប័នឯកជនសូម​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​ស៊ីជម្រៅ​ថែមទៀត​ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ទៅនឹង​បញ្ហា​ប្រឈម​សកល​រួមមាន​៖១·​ភាពជ្រុលនិយម​និង​ចលនា​ជ្រុលនិយម​,២·ការ​គាំ​ពារនិយម​និងឯកតោ​និយម​, ៣·​ការប្រែប្រួល​ធាតុ​ឤ​កាស​,៤·​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​ការជួញដូរ​មនុស្ស ៥·ការ​ គំរាម​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត និង ៦· វិសមភាព​-​សង្គម​-​សេដ្ឋកិច្ច រួមទាំង​វិសមភាព​យេនឌ័រ ។

​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​ កិច្ចប្រជុំ​កំពូល​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩-​កម្ពុជានឹង​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​សមស្រប​ដែល​នឹងចូលរួម​ចំណែក​ដល់​ការកសាង​ពិភព​លោក​មួយ​ដែល​ប្រជាជន​គ្រប់​ប្រទេស​ក្នុង​តំបន់​ឤ​ស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​ពិភពលោក​ទាំងមូល​រស់​នៅក្រោម​ម្លប់​សុខសន្តិភាព និងភាពសុខដុមរមនា​ជាមួយ​គ្រប់​ជាតិ​សាសន៍ ​ដោយ​ពុំមាន​ការបែងចែក​វណ្ណៈ​និង​ពណ៌​សម្បុរ​រវាង​មនុស្សជាតិ​ដូចគ្នា ៕/Ha