​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖​ទីក្រុង​ជាប់​ឆ្នេរ​គួរតែ​ជាទី​ក្រុង​បៃតង​-​ទីក្រុង​ស្អាត​មានន័យថា​ទីក្រុង​ដែលមាន​បរិស្ថាន​

279
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​
​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​ការអភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​ទាមទារ​ចាំបាច់​ឱ្យមាន​ការអភិវឌ្ឍ​ទីក្រុង​ស្អាត​ទីក្រុង​បៃតង ឆ្នេរ​ស្អាតនិង​កោះ​បៃតង​ដែលជា​ការគិតគូរ​ខ្ពស់​ដល់​ការអភិរក្ស​ថែ រក្សា​សម្បត្តិ​វប្បធម៌ធនធានធម្មជាតិ និង បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព។ទីក្រុង​ជាប់​ឆ្នេរ​គួរតែ​ជាទី​ក្រុង​បៃតង​-​ទីក្រុង​ស្អាត​មានន័យថា​ទីក្រុង​ដែលមាន​បរិស្ថាន​អនាម័យ​និង​សណ្តាប់ធ្នាប់​ល្អ​គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​និង​មជ្ឈដ្ឋាន​រស់នៅ​ល្អប្រសើរ​ដល់​ប្រជាជន​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ។ ការអភិវឌ្ឍ​ទីក្រុង​តំបន់ឆ្នេរ​ឱ្យក្លាយ ជាទី​ក្រុង​បៃតង​មិន​ត្រឹមតែ​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​និរន្តរភាព​នៃ​ធនធាន​តំបន់ឆ្នេរ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​និង​កំសាន្ត​កាន់តែ​រុងរឿង​ថែមទៀត​ផង​។

រូបថតសម្តេចចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីឆ្នាំ ២០១៨ ។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ២១ ខែធ្នូ​នេះ​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៨ជុំ​ទី​២​នៅ​ខេត្តកំពត។​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩​។ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា​ឆ្នាំនេះ​ព្រឹត្តិការ ណ៍​នេះ​នឹង​ទាក់ទាញ​អ្នកទស្សនា​៥​សែន នាក់​និង​បាន​លើកទឹកចិត្ត​ដល់​អាជីវករ​ក្នុងស្រុក​ចូលរួម​ដោយ​អនុញ្ញាតឱ្យ​ពួកគេ​បង្ហាញ​ពី​ផលិតផល​និង​សេវាកម្ម​ដល់​អ្នកទេសច​រ​ជាតិ​និង​អន្តរជាតិ​។​

​សូម​ជម្រាប​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​ប្រព្រឹត្ត​ក្រោម​ប្រធានបទ​«​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​»​ក្រុមមន្ត្រី​បានបង្ហាញ​នូវ​ក្តី​រំពឹងទុក​ថា​ភ្ញៀវ​ទេស ចរ​ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ខាងមុខនេះ​នឹងមាន​ចំនួន​ច្រើន​កុះ ករ​ជាង​ឆ្នាំ​កន្លងទៅ​ខណៈ​ប្រទេសជាតិ​កំពុងមាន​សុខសន្តិភាពស្ថិរភាព​នយោបាយនិង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ខណៈ​ប្រជាពលរដ្ឋ​ក៏​កាន់​តែមាន​ភាព​ជីវភាព​ធូរធារ​និង​ចង់​ចេញ​ដើរ​កម្សាន្ត​កាន់តែ​ច្រើនឡើងៗ ។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​អំពី​តំបន់ឆ្នេរ​របស់​កម្ពុជា​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​ក្នុងប្រទេស​និង​ក្រៅប្រទេស​។​ពិធីបុណ្យ​នេះ​នឹង​បង្កើន​ចំនួន​ទេស ចរណ៍​និង​ទាក់ទាញ​ការវិនិយោគ​ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​តំបន់ឆ្នេរ​របស់​កម្ពុជា​ផងដែរ ។ ខេត្តកំពត​ជា​ខេត្ត​ល្បីល្បាញ​ខាង​ផលិតផល​កសិកម្ម​ជាពិសេស​ដំណាំ​ម្រេច​និង​ធូ​រេ​ន​ព្រម​ជាមួយនិង​ផល​នេសាទ​ដែលមាន​ឳ​ជា​រស់​ឆ្ងាញ់ ។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មកលេង​បុណ្យ​សមុទ្រ​ឲ្យ​បាន​ច្រើន​ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​នេះ​ត្រូវបាន កែលំអ​បាន​ប្រមាណ​ជាង​១០០% ហើយ​ក្នុងនោះ​មានដូចជា​កិច្ចការ​តុបតែង​លម្អ​តាម​ទីសាធារណៈ សួនច្បារ ការជួសជុល​ផ្លូវថ្នល់ ការបំពាក់​និង​បន្ថែម​ភ្លើង​បំភ្លឺ​ក្នុង​ទីក្រុង​ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street) សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ការរៀបចំ​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ខេត្ត​ក៏បាន​រៀបចំ​អស់​ផងដែរ ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំនេះ​មានការ​តាំងពិព័រណ៍​ស​មិទ្ធ​ផល​មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ និង​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​សរុប​ចំនួន​៤៦១​ស្តង់​ក្នុងនោះ​រួមមាន​ស្តង់​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​សំខាន់ៗ​នៅ​តំបន់ឆ្នេរ​ផលិតផល​ទេសចរណ៍​ផលិតផល​ក្នុងស្រុក​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ស្តង់​ពិព័រណ៍​បរទេស​ហើយ​ពិសេស​ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street) អាច​សម្រាប់​ជា​គំរូ​ដល់​ខេត្ត​ដទៃ ។ ក្រៅពី នោះ​ក៏មាន​ការសម្តែង​ទស្សនីយភាព​សិល្បៈ​ចម្រុះ​បូរាណ​-​សម័យ​ដែលមាន​ការចូលរួម​ពី​សិល្បករ​-​សិល្បការី​ជាតិ និង​បណ្តា​ប្រទេស​ជា​មិត្ត រួមមាន​ប្រទេស​ចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និង វៀតណាម​។ សកម្មភាព​កីឡា​វិញ​រួមមាន​កីឡា​រត់​កម្សាន្ត ការប្រណាំង​កង់ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ចាំ​បាប់​លើ​ឆ្នេរ​ខ្សាច់ កីឡា​ប្រណាំង ម៉ូតូ​ទឹក​លក្ខណៈ​អន្តរជាតិ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដណ្តើម​ខ្សែក្រវ៉ាត់​អន្តរជាតិ គុន​ល្បុក្កតោ ការប្រកួត​អុកចត្រង្គ និង​កីឡា​ផ្សងព្រេង​លើ​ភ្នំ​។​ល​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បន្ត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​នេះ​ក៏មាន​ការរៀបចំ​សកម្មភាព​មុន​ព្រឹត្តិការណ៍​(Pre-Event)​មួយចំនួន​ផងដែរ ដូចជា​សិក្ខាសាលា​និង​ការចែក​ជ័យលាភី​ជូន​ដល់​អាជីវកម្ម​ទេសចរណ៍​ដែលមាន​ស្នាដៃ​ឆ្នើម​រួមមាន​សេវា​ស្នា ក់នៅ​ម្ហូបអាហារការដឹកជញ្ជូន​និង​ឆ្នេរ​ខ្សាច់​កម្សាន្តគំរូ​នៅ​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤ និង​ពិធី​ដាំ​ដើមឈើ​អនុ​ស្សវ​រី​យ៍​រួមជាមួយ​ព្រឹត្តិការណ៍​អបអរសាទរ​ជាច្រើន​ផ្សេងទៀត​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី ២​នៅ​ខេត្ត កំពត​ក្រោម​ប្រធានបទ​«​ទីក្រុង​ស្អាត​-​ឆ្នេរ​ល្អ​-​ទេសចរណ៍​រុងរឿង​»​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នឹង​ជា​កាលានុ​វត្ត​ភាព​ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ទីក្រុង​ជាប់មាត់​ឆ្នេរនិងឆ្នេរសមុទ្រ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ស្រប​នឹង​ពា ក្យ​ស្លោក “​ឆ្នេរសមុទ្រ​កម្ពុជា​៖​តារា​រះ​នា​ទិសនិរតី​” ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ សាមគ្គីភាព និង មិត្តភាព​ផងដែរ​។​

​ក្នុងន័យនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ «​រួមគ្នា​គិត រួមគ្នា​ធ្វើ​រួមគ្នា​ទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឱ្យមាននិរន្តរភាព​ហើយ​ទីក្រុង​ជាប់​ឆ្នេរ​ត្រូវតែ​ជា​ជ័យលាភី​ទីក្រុង​ស្អាត​និង​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ា ន​ស័ក្តិ​សមជា​”​ឆ្នេរសមុទ្រ​កម្ពុជា​៖​តារា​រះ​នា​ទិសនិរតី​” »​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង ការទទួល ខុសត្រូវ​ខ្ពស់​ដោយ​ឈរលើ​ការប្តេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន​និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី ៨ នេះ​គឺ “​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​”​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ជាក់ស្តែង​តំបន់ឆ្នេរ​សមុទ្រ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​១៥% នៃ​ចំនួន​ទេសចរ​សរុបមក​កម្ពុ​ជា​ដែល ចំណែក​ទីផ្សារ​នេះ​បាន​នឹង​កំពុង​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ឈរលើ​មូលដ្ឋាន​នៃ​កំណើន​នេះ​ក៏​ទាមទារ​ឱ្យមាន​ការគិតគូរ​និង​គ្រប់គ្រង​ឱ្យ​ហ្មត់ចត់ ដោយ​ត្រូវមាន​ផែនការ​អភិវឌ្ឍ​និង​គ្រប់គ្រង​ទេសចរណ៍​ពិសេស​ស្រប​ពេលដែល​ពិភពលោក​ទាំងមូល​បាន​នឹង​កំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ​ឥតឈប់ឈរ​ទាំង​ផ្នែក សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ការយកចិត្តទុកដាក់​ដល់​ទស្សនទាន​នៃ​ភាព​ស្អាត​និង​បៃតង​គឺ​ពិត​ជាមាន​ភាពចាំបាច់​ខ​ណៈ​ពេល ដែល​ពិភពលោក​កំពុង​បោះជំហាន​ទៅមុខ​នៅក្នុង​សម័យកាល​បៃតង ។ ការអភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​ទាមទារ​ចាំបាច់​ឱ្យមាន​ការអភិវឌ្ឍ​ទីក្រុង​ស្អាត​ទីក្រុង​បៃ តង ឆ្នេរ​ស្អាត និង កោះ​បៃតង​ដែលជា​ការគិតគូរ​ខ្ពស់​ដល់​ការអភិរក្ស​ថែរក្សា​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ និង បរិស្ថាន​ប្រកបដោយ និរន្តរភាព ។ ទីក្រុង​ជាប់ ឆ្នេរ​គួរតែ​ជាទី​ក្រុង​បៃតង​-​ទីក្រុង​ស្អាត​មានន័យថា​ទីក្រុង​ដែលមាន​បរិស្ថាន អនាម័យ​និង​សណ្តាប់ធ្នាប់​ល្អ​គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្តល់ នូវ​ភាពកក់ក្តៅ​និង​មជ្ឈដ្ឋាន​រស់នៅ​ល្អប្រសើរ​ដល់​ប្រជាជន​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ។ ការអភិវឌ្ឍ​ទីក្រុង​តំបន់ឆ្នេរ​ឱ្យក្លាយ​ជាទី​ក្រុង​បៃតង​មិន​ត្រឹមតែ កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​និរន្តរភាព​នៃ​ធនធាន​តំបន់ឆ្នេរ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​និង​កំសាន្ត​កាន់តែ​រុងរឿង​ថែមទៀត​ផង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ វិស័យ​ឯកជន និង បងប្អូន​ជនរួមជាតិ​ទាំងអស់​ចូលរួម​ឱ្យបាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពសធ្វើឱ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​ជោគជ័យ ។លើសពីនេះ​ទៀត​សម្តេច​ក៏បាន​អំពាវនាវ​ដល់​វិនិយោគិន​ប្រតិបត្តិ​ករ​ទេសចរណ៍​ទេសចរ​ជាតិ​និង​អន្តរជាតិ អាជ្ញា ធរ​មូលដ្ឋាននិងបងប្អូន​ប្រជាពលរដ្ឋចូលរួម​ឱ្យ​កាន់តែ​សកម្ម​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” និង សហការ​ថែរក្សា​សោភ័ណភាព​អនាម័យ បរិស្ថាន ដែលជា​កត្តា​ចម្បង​មិនអាច​ខ្វះ​បាន​ក្នុងការ​ថែរក្សា​តំបន់ឆ្នេរ​សមុទ្រ​ឱ្យ​ស្រស់ស្អាត​គង់វង្ស​យូរអង្វែង​ដើម្បី​បន្ដ​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិ​ភាពជា”​មាស​បៃតង​”រួមចំណែ ក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​និង​បង្កើន​ឱកា ស​ការងារ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ជំរុញ​ការនាំចេញ​នៅនឹងកន្លែង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ចបង្កើន​ចំណូល​ជាតិ​ពិសេស​ចូលរួម​ជួយ​ដល់​ការអភិរក្ស​វប្បធម៌​និង​ថែរក្សា​ការពារ​បរិស្ថាន​ធនធានធម្មជាតិ​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួល ខុសត្រូវ​ខ្ពស់​។​

​កាលពី​ឆ្នាំ​២០១១ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​ហើយ​បាននិងកំពុង​រួមចំណែក​យ៉ាងសកម្មក្នុងការ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព​និង​ប្រជាប្រិយភាព​ខ្ពស់​ព្រមទាំង​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោល ដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​និង​ប្រកបដោយ​ភាពកក់ក្តៅ “ASEAN: the World-Class Destination “និង “ASEAN: Feel the warmth” ។​កត្តា​នេះ បានធ្វើ​ឲ្យ​តំបន់ឆ្នេរ​កម្ពុជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​និង​ត្រូវបាន​ចាត់ទុកថា​គោលដៅ​ទេសចរណ៍​ប្រកប ដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា​និង​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ការ​ជឿជាក់ថា​៖​ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​លើក​ទី ៨ ជុំ​ទី​២ នៅ​ខេត្តកំពត​នា​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​នឹង​ទទួល បាន​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​មិនតិចជាង ៥០​ម៉ឺន​នាក់​ឡើយ »​។

​យោងតាម​ក្រសួង​បានឱ្យដឹងថា​ចាប់ពី​ខែមករា​ដល់​ខែឧសភា​ភ្ញៀវទេសចរ​បរទេស​ជាង​៥ សែន​នាក់​បានមក​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ​នៅ​កម្ពុជា​បាន​កើនឡើង ២២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​រាជរដ្ឋាភិបាល​សម្រេច​ធ្វើបុណ្យ​សមុទ្រ​លើក​ទី ៩ ជុំ​ទី​២ នៅ​ខេត្ត​ព្រះសីហនុ​។ កាលពី​ឆ្នាំមុន​បុណ្យ​សមុទ្រ​លើក​ទី​៧ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកោះកុង​បាទា​ក់ ទាញ​អ្នកទស្សនា​ប្រហែល ១៨ ម៉ឺន នាក់​ទៅ​ទស្សនា​ខេត្ត​នេះ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ក្រសួងទេសចរណ៍​កម្ពុជា ។​

​ការសម្រេច​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់ឆ្នាំ​របស់​រដ្ឋាភិបាល​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ឆ្នេរ​ខ្សាច់​ស្អាត​លំដាប់​ពិភពលោក​កា លពី​ថ្ងៃទី​២៥ ខែឧសភា ២០១១ នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់ ក្នុង​មហាសន្និបាត លើក​ទី​៧ របស់​ក្លឹប​ឆ្នេរ​ខ្សាច់ ដែលមាន​សមាជិក​២៦​ប្រទេស​៕