​ប្រមុខ​រាជ​រដ្ឋា​ភិ​បា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បណ្តុះ​គំនិត​នៃ​ការស្រឡាញ់​ដើមឈើ​និង​ចូលរួម​ការពារ​ព្រៃឈើ​និង​បរិស្ថាន​

625
ចែករម្លែក

ដោយៈតារារិទ្ធ(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូល រួម​បណ្តុះ​គំនិត​នៃ ការស្រឡាញ់​ដើមឈើ​ចូលរួម​ដាំ​ដុះ​ថែរក្សា​ការពារ​ព្រៃឈើ​និង​បរិស្ថាន​ធម្មជាតិ​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់ការរស់ នៅ​របស់​ខ្លូន​យើងសហគមន៍​និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ព្រមទាំង​ប្រព័ន្ធ​ជីវចម្រុះ​ផងដែរ​។​

​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នា​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានសរសេរថា​៖«បុណ្យ​«​រុក្ខទិវា​»​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥២​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ​និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ​ជាពិសេស​ដើម្បី​ថែរក្សា​ការពារ​និង​បណ្តុះ​គំនិត ស្រឡាញ់​ព្រៃឈើ​និង​បរិស្ថាន​ធម្មជាតិ។ រុក្ខទិវា​ឆ្នាំ​២០១៩​នេះ ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ក្រោម ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​សម្ដេច​តេ​ជោ​បាន​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​បណ្តុះ​គំនិត​នៃ​ការស្រឡាញ់​ដើមឈើ​ចូលរួម​ដាំ​ដុះ​ថែរក្សា​ការពារ​ព្រៃឈើ​និង​បរិ ស្ថាន​ធម្មជាតិ​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់ខ្លួន​យើង​ផង​សហគមន៍​យើង​ផង​និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ព្រមទាំង​ប្រព័ន្ធ​ជីវចម្រុះ​ផងដែរ​។

​សម្ដេច​តេ​ជោ​ក៏​សូម​អរគុណ​ដល់​ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ព្រមទាំង​សមាគម​អង្គការ​ជាតិ និង​អន្តរជាតិ ម្ចាស់ជំនួយ​និង​ដៃគូ​អភិវឌ្ឍន៍​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​និង​ដាំ​ដុះ​ដើមឈើ​កាន់តែ​ច្រើនឡើង​នៅ​ទូទាំងប្រទេស ៕