​ប្រមុខ​រាជ​រដ្ឋា​ភិ​បា​ប្រាប់​កម្មករ កម្មការិនី កុំ​ឲ្យ​មានការ​ព្រួយបារម្ភបើ​ការងារ​និង​ប្រាក់ចំណូល​នៅតែមាន​

854
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​ទៅ​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​កុំ​ឲ្យ​មានការ​ព្រោះ​បារម្ភ​ទៅលើ អ្វីដែល​ជាការ​ឃោសនារ​បស់​មនុស្ស​មួយចំនួន​ណា​នោះ​។ ដោយ​សម្តេច​បានលើកឡើង​ថា គ្មានអ្វី​ត្រូវ​ព្រោះ​បារម្ភ​នោះទេ ពេលណា​ដែល​បងប្អូន​នៅតែមាន ការងារ​ធ្វើ នៅតែមាន​ប្រាក់ចំណូល បងប្អូន​គិតតែ​ពី​បន្ត​ធ្ចើ​ការ​ទៅ អ្នកណា​ឃោសនា​អ្វី​ជា​រឿង​របស់គេ ។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ​ជិត ៧.០០០ នាក់​នៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ៣១ ខែ តុលា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ ឥឡូវនេះ​យើង​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ដែល​ត្រូវ​ឈានទៅ​មុខជា​បន្ត​គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​នោះទេ ពេលណា​ដែល​ក្មួយៗ​នៅតែមាន​ការងារ​ធ្វើ នៅតែមាន​ប្រាក់ចំណូល ក្មួយៗ​គិតតែ​ពី​ការខិតខំ​ធ្វើការ​ងារ​ទៅ អ្នកណា​ឃោសនា​អី​ជា​រឿង​របស់គេ ។

​ជាមួយគ្នានេះ​ស្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រាប់​ទៅ​ពួក​អ្នក​ដែល​កំពុង​រង់ចាំ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រស់​ឡើងវិញ​ថា​៖ “​សុំ​ផ្តាំ​ទៅ​មនុស្ស​ខ្លះ​ថា​ខ្មោច ងាប់​ហើយ​វា​មិនអាច​រស់​ឡើងវិញ​ទេ អ្នកឯង​ចាំ​ទៅ …” ។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ដំណើរ​សេដ្ឋកិច្ច​របស់​យើង​បន្តទៅ​មុខ​និង​មាន​ឈប់ឈរ​ទេ ហើយ​ម្យ៉ាងទៀត​យើង​ធ្វើ​ពហុ​វិស័យ ទាំង​កសិកម្ម ទាំង​ឧស្សា ហ​កម្ម​ទាំង​សេវា ។ ឆ្នាំនេះ​សង្ឃឹមថា​វិស័យ​ទេសចរ​របស់​យើង​នឹង​ទទួលបាន ៦​លាន​នាក់​ដែល​វា​នឹង​ផ្តល់នូវ​ប្រាក់ចំណូល​និង​ការងារ​ធ្វើ​យ៉ាងច្រើន​ស​ម្រា ប់​ប្រជាពលរដ្ឋ​របស់​យើង ។ កសិ កម្ម​របស់​យើង​ឆ្នាំនេះ​ក៏​ល្អ​ដែរ កន្លែង​ខ្លះ​បន្ទាប់បី​លិច​ទឹក​វា​បែរជា​ល្អ​ឡើងវិញ​ចំណែក​កន្លែង​ដែល​ខូច​ប្រជាពលរដ្ឋ​របស់ យើង​បាន​ម្ចាស់​ការធ្វើ​ដោយ​ខ្លួនឯង ៕