​ប្រមុខ​សហព័ន្ធ​ហែល​ទឹក លើកទឹកចិត្ត មុន​ការប្រកួត​កីឡាហែលទឹក ជើងឯក​យុវជន​អាស៊ាន លើក​ទី​៤៣

973
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ជួប​សំណេះសំណាល ជាមួយ​គណៈប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ហែល​ទឹក​កម្ពុជា ចំនួន ២៥ នាក់ ដែល​នឹងត្រូវ​ចូលរួម​ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក​យុវជន អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ (43rd South East Asia Age Group Swimming Championship 2019) ។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​នេះ នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​២៨ ដល់ ៣០ មិថុនា ខាងមុខនេះ ដោយ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ។

ប្រធាន​សហព័ន្ធ​ ជួប​ជាមួយ ​កីឡាករ​-​កីឡាការិនី ​គ្រូបង្វឹក​

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ បាន​ឲ្យ​ដឹងថា ការប្រកួត​ខាងលើនេះ រៀបចំ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការគាំទ្រ​ពី សហព័ន្ធ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍​។ កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ ។ កម្ពុជា នឹងដាក់​កីឡាករ -​កីឡាការិនី វ័យក្មេង ចំនួន ២០ នាក់ (១០ រូប ជា​យុវជន និង ១០ រូប ជា​យុវនារី​) គ្រូបង្វឹក និង​គណៈប្រតិភូ ចំនួន ៥ នាក់ ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នេះ ។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមថា ប្រកួត​កីឡាហែលទឹក​យុវជន អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ មាន​គ្រូបង្វឹក និង​គណៈប្រតិភូ គណៈកម្មការ និង​កីឡាករ កីឡាការិនី​ហែល​ទឹក ប្រមាណ​ជាង ៥០០ រូប មកពី​បណ្តា​ប្រទេស​អាស៊ាន មកដល់​ប្រទេស​កម្ពុជា នា​ចុងខែ​មិថុនា ខាងមុខនេះ ៕v

ប្រធាន​សហព័ន្ធ​ ជួប​ជាមួយ ​កីឡាករ​-​កីឡាការិនី ​គ្រូបង្វឹក​