​ប្រមុខ​អូឡាំពិក​កម្ពុជា ៖ មុំ ៣ ធ្វើ​ឲ្យ​កីឡា​រីកចម្រើន​

84
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នៅក្នុង​ពិធី​ជួបជុំ​ជាមួយ តំណាង​ក្រសួង​អប់រំ យុវជន និង កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​តំណាង​សហព័ន្ធ​ជាតិ កាលពី​យប់​ថ្ងៃទី​៩ កញ្ញា លោក ថោង ខុន ប្រមុខ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ថ្លែងថា មុំ​៣ ធ្វើ​ឲ្យ​ចលនា​អូឡាំពិក​កម្ពុជា មាន​វឌ្ឍន​ភាពល្អ​។ ប្រសិនបើ​ពុំមាន មុំ​ទាំង​៣​នេះ​ទេ ការងារ ក៏​មិន​ប្រសើរ​ដូច​ពេលនេះ​ដែរ ។ មុំ​ទាំង ៣ នេះ បានធ្វើការ​ជាមួយគ្នា ដោយនិយាយ​ភាសា បេះដូង​តែមួយ​។​

លោក ថោង ខុន ប្រមុខ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា

​សូមបញ្ជាក់ថា នេះ​ជាការ​ជួបជុំ​រំលឹក​ខួប ១០ ឆ្នាំ បន្ទាប់ពី​អូឡាំពិក​កម្ពុជា ធ្វើការ​កែទម្រង់ ដោយ​ប្រមូលយក អ្នកមាន​សមត្ថភាព​វ័យក្មេង អ្នក​ដែលមាន ចំណេះដឹង ខាង​កីឡា គ្រូ និង អ្នកកីឡា​ចាស់ៗ ឲ្យ​មក​ចូលរួម​ជាមួយ ចលនា​អូឡាំពិក​កម្ពុជា​។ ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​សមាជិក​ប្រតិបត្តិ រួមជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់ ។​

លោក វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក

​ថ្ងៃទី​៩ កញ្ញា ២០០៩ ជា​ថ្ងៃ​ដែល​លោក វ៉ា​ត់ ចំរើន ឈាន​ជើង​ចូលមក​កាន់តំណែង ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក ជា​លើកដំបូង​។ ក្នុង​រយៈពេល ១០ ឆ្នាំនេះ លោក​បាន​បង្កើត​ឲ្យ​មាន ព្រឹត្តិការណ៍​កីឡា​ជាច្រើន បន្ថែម​លើ​ព្រឹត្តិការណ៍ ដែលមាន​ស្រាប់ ដូចជា ភ្នំពេញ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ អង្គរ Full ម៉ា​រ៉ា​តុង អង្គរ Ultra Trail កំពង់សោម​ម៉ា​រ៉ា​តុង និង​ព្រឹត្តិការណ៍​នានា ជាច្រើន​ទៀត ដែល​ក្នុងនោះ ក៍មាន​ព្រឹត្តិការណ៍​កីឡា និង​ ​ទេសចរណ៍​ទៀតផង ។​

​សម្រាប់​ឆ្នាំ​២០២០ ខាងមុខនេះ ព្រឹត្តិការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ភ្នំពេញ​អន្តរជាតិ នឹង​ក្លាយជា​ការរត់ Full ម៉ា​រ៉ា​តុង​តែម្ដង ៕v

ទិដ្ឋភាព​ជួបជុំ​
#