​ប្រមូល​សំណាក​ពលករ​មកពី​ប្រទេស​ថៃ​ជាង​១០០​នាក់​ទៅពិនិត្យ​ឃើញអវិជ្ជមាន​

109
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​ពលករ​ខ្មែរ​ជាង​១០០​នាក់​ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​ហើយ​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ប្រមូលផ្តុំ​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​
​ដោយឡែក​នៅក្នុង​ខេត្តបាត់ដំបង​ក៏មាន​អ្នក​ផ្ទុក​នូវ​មេរោគ​ប្រភេទ​covit19​សរុប​ចំនួន​៨​នាក់​។​ប៉ុន្តែ​ថ្មីៗ​នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​ជួយ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ចំនួន​២​នាក់​។​ដូច្នេះ​នៅសល់តែ​៦​នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​លោក​ងួន​រតនៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​covit19​ព្រមទាំង​អនុប្រធាន​និង​សមាជិក​បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ដាក់​អ្នក​ផ្ទុក​និង​ទីតាំង​សម្រាប់​ពិគ្រោះ​និង​ពិនិត្យ​ដោយ​យក​វិទ្យាល័យ​មុនី​វង្ស​មាន​៣០​បន្ទប់​និង​សណ្ឋាគារ​ផាក​និង​ស្ព្រី​ង​ផាក​មាន​១៥០​បន្ទប់ ។​

នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​លោក​ឱសថ​បណ្ឌិត​វឿ​ង​ប៊ុន​រ៉េត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានបញ្ជាក់​តាមរយៈ​ទូរស័ព្ទ​ថា​កន្លងមក​នៅ​ទូទាំង​ខេត្ត​គឺមាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩​សរុប​៨​នាក់​តែប៉ុណ្ណោះ​។​បច្ចុប្បន្ន​មាន​២ នាក់ បានជា​សះស្បើយ​ហើយ​បាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​។​

​លោក​ប្រធាន​មន្ទីរ​ក៏បាន​ផ្ដាំផ្ញើ​តាមរយៈ​សារព័ត៌មាន​ថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ដាក់​ការសង្ស័យ​ទៅលើ​ជំងឺ​កូ​វីដ​១៩​ទាំងស្រុង​ពេក​នៅពេល​ដែលមាន​ជំងឺ​ឈឺ​ថ្កាត់​អ្វីមួយ​ត្រូវ​ទៅ​ទៅ​ពិគ្រោះ​យោបល់​និង​ពិនិត្យ ព្យាបាល​នូវ​ជំងឺ ដែល យើង ឈឺ នោះ សិន ព្រោះ ជួនកាល វា មិន មែន ជា រោគសញ្ញា ឆ្លង​៕S/