​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​និង​ការកែទម្រង់​ពឹង​ផ្អែកលើ​ការអនុវត្ត​

191
ចែករម្លែក

ដោយ​បូកគោ​/​កែបៈ​ការបង្កើន​សមត្ថភាព​ម​ន្ត្រី​ជំនាញ​និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​ក្នុង​កម្មវិធី​កែទម្រង់​ក៏ដូចជា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជា​រឿង​ចាំបាច់​ព្រោះ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​និង​ការកែទម្រង់​ពឹង​ផ្អែកលើ​ការអនុវត្ត​។​

​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​ពី​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នា​សណ្ឋាគារ​កែប​បេ​។​លោក​ជា​អូន​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​មានប្រសាសន៍ថា​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ជា​កាលានុវត្តភាព​មួយ​ស្របពេល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​។​

​ចំពោះ​ការពង្រឹង​ប្រសិទ្ធភាព​គុណភាព​នៃ​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​អ្វី​ដែលជា​កត្តា​សំខាន់​គឺ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​និង​យន្តការ​ផ្សេងៗ​ក្នុង​គោលដៅ​ធានា​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការគ្រប់គ្រង​ធនធាន​សាធារណៈ​របស់​រដ្ឋ​ដែលជា​ធនធាន​កម្រ​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​នាឱកាស​នេះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​ពី​វិស័យ​អាកាសចរណ៍​ស៊ីវិល​ជូន​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ពិសេស​អ្នកអនុវត្ត​ផ្ទាល់​ឱ្យមាន​ជំនាញ​ដែលជា​ចំណែក​សំខាន់​លើ​គោលនយោបាយ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ស្របតាម​ទស្សនទាន​នៃ​ទិសដៅ​យុទ្ធសាស្ត្រ​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៣=២០២០​។​

​ចាប់ពី​ឆ្នាំ​២០២១​រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​ថវិកា​កម្មវិធី​ឆ្ពោះទៅកាន់​ការបង្កើន​គណ​នេ​យ្យ​ភាព​សមិទ្ធកម្ម​នៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំងមូល​ឱ្យសម្រេចបាន​នៅ​ឆ្នាំ​២០២៥​។​នេះ​ជា​គោលដៅ​ចម្បង​នា​ដំណាក់កាល​ចុងក្រោយ​គឺ​ដំណាក់កាល​ទី​៤​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។

​លោក​ជា​អូន​បាន​បញ្ជាក់ថា​ការបង្កើន​សមត្ថភាព​ម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​កិច្ច​ចូលរួម​អនុវត្ត​ការងារ​ដើម្បី​សម្រេចបាន​នូវ​សូចនាករ​សមិទ្ធ​កម្មគ​ន្លឹះ​នៃ​ផែនការ​សកម្មភាព​ក្នុង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០១៩​។​គន្លឹះ​សំខាន់ៗ​រួមមាន​នីតិវិធី​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា​ព័ត៌មាន​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​រជ្ជទេយ្យ​ចំណូល​។

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តទៀតថា​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​និង​ការកែទម្រង់​ផ្អែកលើ​ការ​អនុត្ត រីឯ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ត្រូវ​ធានា​ដោយ​តម្លៃ​ជា​កាតព្វកិច្ច​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​។ និយាយ​រួម​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​ពី​វិស័យ​អាកាសចរណ៍​ស៊ីវិល​គឺ​ពង្រឹងសមត្ថភាព​មន្ត្រី​ឱ្យមាន​គុណ​វុ​ឌ្ឍ​ដើម្បី​ឆ្លើយតប​នឹង​ខ្លឹមសារ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​៕S/​