​ប្រឡងប្រណាំងរ​ករម​ណី​យ​ដ្ឋា​ន​គំរូ​និង​សហគមន៍​អេកូ​ទេសចរណ៍​មានគុណ​ភាព​

1239
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញ​:​ឆ្នាំ​២០១៨​នេះ​ជា​ឆ្នាំ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​២​និង​ប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍​និង​អេកូ​លើក​ទី​១​ដែល​នឹង​បូក​សារុប​ប្រកាស​លទ្ធផល​ជ័យលាភី​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​នា​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតី​ត​ភាព​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក​ជុក​ជំនោរ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​បានលើកឡើង​ក្នុង​របាយការណ៍​ថា​បេក្ខភាព​ដែល​បានដាក់​ពាក្យ​ប្រឡង​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​៦៤​មកពី​២៣​រាជធានី​ខេត្ត​។​ក្នុងនោះ​មាន​បេក្ខភាព​ជា​រមណីយដ្ឋាន​គំរូ​មាន​៣៧​និង​បេក្ខភាព​ជា​សហគមន៍​ទេសចរណ៍​២៧​។​

​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ការបង្កើតអោយមាន​ចលនា​ប្រឡងប្រណាំង​គឺ​ចង់​ជំរុញ​បង្កើតអោយមាន​ផលិតផល​ទេសចរណ៍​អោយបាន​ច្រើន​មិនមែន​មានតែ​ផលិតផល​ប្រាសាទ​អង្គរ មាន​ឆ្នេរ​សមុទ្ទ​ស្អាត​នោះទេ​។​ប៉ុន្តែ​អ្វីដែល​ជាសំខាន់​និង​យុទ្ធសាស្ត្រ​ទេសចរណ៍​របស់​យើង​​គឺ​ទាញយក​ផលប្រយោជន៍​អោយបាន​ជា​អតិបរិមា​ពី​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់នៅ​បានយូរ ចាយលុយ​បាន​ច្រើន​ជូន​ដល់​សហគមន៍​ទេសចរ​របស់​យើង​។​

​ចង់​ធ្វើបែបនេះ​បាន​លុះត្រាតែ​យើង​បង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន​។​បើ​គ្មាន​ផលិតផល​ទេសចរណ៍​ទេ​យើង​មិនអាច​ទាក់ទាញ​ភ្ញៀវ​បាន​នោះទេ​។​ដូច្នេះ​ការប្រឡងប្រណាំង​រមណី​យ​ដ្ឋា​ន​គំរូ​និង​សហគមន៍​អេកូ​ទេសចរណ៍​នាពេលនេះ​គឺ​ជំរុញ​ឱ្យ​ភ្ញៀវ​មើល​អង្គរ​ឬ​មើល​ឆ្នេរ​ហើយ​ចេញទៅ​លេង​តាម​រមណីយដ្ឋាន​ទេសចរណ៍​អេកូ​ទេសចរណ៍​នានា​ដែល​យើង​បង្ហាញអោយឃើញ​ជាច្រើន​និង​ថ្មីៗ​នាពេលនេះ​។​

​ការប្រឡងប្រណាំង​នេះ​គឺ​រកឱ្យឃើញ​នូវ​គុណភាព​មាន​ស្តង់ដារ​ដើម្បី​បំរើសេវា​ជូន​ភ្ញៀវ​អោយបាន​ល្អ​ក្នុងពេល​ដើរ​កំសាន្ត​និង​ស្នាក់នៅ​បានយូរ​បាន​លុយ​ច្រើន​ទៅលើ​សហគមន៍​ទាំងនោះ​។​ពានរង្វាន់​ជ័យលាភី​ទទួលបាន​នាពេលនេះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​ចំនួន​២៦​ក្នុង​ទូទាំងប្រទេស​និង​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​២៥​សំរាប់​ឆ្នាំ​២០១៨​នេះ​៕S/

​ប្រឡងប្រណាំងរ​ករម​ណី​យ​ដ្ឋា​ន​គំរូ​និង​សហគមន៍​អេកូ​ទេសចរណ៍​មានគុណ​ភាព​