​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​

205
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន/​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​សម័យ​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ដែល​ត្រូវធ្វើឡើង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ការប្រឡង​ធ្វើឡើង​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​ដោយមាន​ការ​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសារ​ប្រឡង​ដោយ​លោក​ប្រាក់​សំអឿន​អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​,​លោក​កើត​ឆែ​អភិបាលរង​រាជធានី​ភ្នំពេញ​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ចំពោះ​ចំនួន​ក្របខណ្ឌ​មន្ត្រីរាជការ​ត្រូវ​ជ្រើសរើស​សម្រាប់​ឆ្នាំ​២០១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​រួមមាន​៖​ក្រ​ខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ចំនួន​៦៨​នាក់​,​ក្របខណ្ឌ​មន្ត្រី​ក្រមការ​៧០​នាក់​,​ក្របខណ្ឌ​លេខាធិការ​រដ្ឋបាល​លេខាធិកា​រដ្ឋា​ន​រដ្ឋបាល​ចំនួន​៩៤​នាក់​,​ស្មៀនឃុំ​.​សង្កាត់​ចំនួន​៣៧​នាក់​សរុប​មាន​ចំនួន​២៦៩​នាក់​។​

ដោយឡែក​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​ចំនួន​ត្រូវ​ជ្រើសរើស​៤៥​នាក់​។​សម័យ​ប្រឡង​នេះ​ធ្វើឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២២​កញ្ញា​នេះ​លើ​វិញ្ញាសារ​ចំនាញ​ឯកទេស​រយះពេល​មួយ​ម៉ោង​៣០​នាទី​,​ភាសារ​អង់គ្លេស​មួយ​ម៉ោង​៣០​នាទី​សម្រាប់​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​និង​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​។​

​ចំពោះ​ក្របខណ្ឌ​លេខាធិការ​រដ្ឋបាល មាន​វិញ្ញាសារ​ចំណេះដឹង​ទូទៅ​,​ចំណេះដឹង​កិច្ចការរដ្ឋបាល និង​គណិតវិទ្យា​រយៈពេល​១​ម៉ោង​និង​៣០​នាទី​,​និង​ក្របខណ្ឌ​ស្មៀនឃុំ​,​សង្កាត់​មាន​វិញ្ញាសារ​ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​កិច្ចការរដ្ឋបាល​ឃុំ​សង្កាត់​រយៈពេល​១​ម៉ោង​៣០​នាទី​និង​វិញ្ញាសា​រតែង​សេច ក្តី ឬ​សរសេរ​លិខិត​រដ្ឋបាល​រយៈពេល​១​ម៉ោង​និង​៣០​នាទី​៕S/​