​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​

309
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​វិទ្យាល័យ​អង្គរ​ក្រុង​សៀមរាប​ខេត្តសៀមរាប​មានការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ខេត្តសៀមរាប​សម្រាប់​ឆ្នាំ​២០១៩​។​ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រ​ព្រឹទ្ធ​ទៅ​ក្រោម​ការត្រួតពិនិត្យ​និង​បើក​វិញ្ញាសារ​របស់លោក​នាក់​ណេ​រ៉ុ​ន​អភិបាលរង​ខេត្តសៀមរាប​និង​លោក អ៊ុ​ចំរើន​អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ ។​

​លោក​សន​សេរី​វុទ្ធី​នាយក​ទីចាត់ការ​ធនធានមនុស្ស​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ការដាក់​ពាក្យ​ប្រឡង​ចូល​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប ៦២៨​នាក់​ស្រី​២៨៥​នាក់​មកពី​ខេត្តសៀមរាប កំពង់ធំ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ក្នុងនោះ​ក្របខ័ណ្ឌ​មន្ត្រីជាន់ខ្ពស់​២១៧​នាក់​ស្រី​២៣​នាក់​,​មន្ត្រី​ក្រមការ​ចំនួន​១៩២​នាក់​ស្រី​៤១​នាក់​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​ចំនួន​៧៦​នាក់​ស្រី​៥៣​នាក់​,​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​(​ស្មៀនឃុំ​)​ចំនួន​១៤៣​នាក់​ស្រី​៦៨​នាក់​។​ក្នុងនោះ​ក្រសួង​បានកំណត់​ក្របខ័ណ្ឌ​ជាន់ខ្ពស់​ចំនួន​៩​នាក់​ក្របខ័ណ្ឌ​ក្រមការ​ចំនួន​៧​នាក់​ក្របខណ្ឌ​លេខាធិការ​ម្នាក់​និង​ស្មៀនឃុំ​២​នាក់​។

​លោក​បាន​បន្តថា​បេក្ខជន​ដាក់​ពាក្យសុំ​ធ្វើការ​ប្រឡង​សុទ្ធសឹង​ជាស​មណ​សិស្ស​និង​និស្សិត​នៃ​ខេត្ត​ទាំងបី​។​នៅ​មណ្ឌល​សៀមរាប​មាន​បន្ទប់​ប្រឡង​សរុប​ចំនួន​២៦​បន្ទប់​ក្នុង​ថ្ងៃ​ប្រឡង​នេះ​មាន​វត្តមាន​បេក្ខជន​ចូលមក​ប្រឡង​មាន​ចំនួន​៦២៨​នាក់​និង​អវត្តមាន​បេក្ខជន​ចំនួន​៤៩​នាក់​។​ក្នុងនោះ​ក្របខ័ណ្ឌ​មន្ត្រីជាន់ខ្ពស់ ២២​នាក់ ស្រី​៨​នាក់ ក្រមការ ១៣​នាក់ ស្រី​៦​នាក់ ,​លេខាធិការ​រដ្ឋបាល ១១​នាក់ ស្រី​៨​នាក់ និង​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​(​ស្មៀនឃុំ​)​ចំនួន​៣​នាក់ ស្រី​៣​នាក់ នៅពេល​ប្រឡង ។ ក្រសួងមហាផ្ទៃ​បានជ្រើសរើស​នូវ​វិញ្ញាសារ គណិតវិទ្យា​ចំណេះដឹង​ទូទៅ និង លិខិត​រដ្ឋបាល សម្រាប់​បេក្ខជន​ប្រឡង ។

​លោក​នាក់​ណេ​រ៉ុ​ន​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ដែលជា​បេក្ខជន​ទាំង​ពីរភេទ​ត្រូវខិតខំ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​នៅក្នុងពេល​ប្រឡង​ហើយ​ត្រូវ​បញ្ចេញ​ឲ្យ​អស់​នូវ​សមត្ថភាព​របស់ខ្លួន​នូវ​ចំណេះដឹង​ដែល​បាន​សិក្សា​កន្លងមក​របស់​ក្មួយៗ​ទាំង​ពីរភេទ ព្រមទាំង​ត្រូវគោរព​ឲ្យ បានល្អ​នូវ​បទបញ្ជា អង្គការ​វិន័យ​ក្នុងពេល​ប្រឡង និង ស្តាប់​នូវ​ការណែនាំ​របស់​គណៈមេប្រយោគ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

​លោក​បាន​បញ្ជាក់ថា​ម្យ៉ាងទៀត​ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ក្រសួងមហាផ្ទៃ​នាពេលនេះ គឺ ជាការ​បំពេញ​នូវ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​។​ក៏​ជា​ឱកាស​ដ៏​ប្រសើរ សម្រាប់​ក្មួយៗ​ជា​បេក្ខជន​ទាំងអស់​ក្នុង​ការវាស់ស្ទង់​នូវ​គំនិត​យល់ដឹង​ចំណេះដឹង​ពី​សមត្ថភាព​របស់​ក្មួយៗ ដើម្បី​យកទៅ​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ សម្រាប់ ទៅ​ថ្ងៃ​អនាគត ៕S/

​ ​រូបភាព​: ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​៕​គូលែន​