​ប្រាក់​ចំនួន​ជាង ៤៧៥ លាន​រៀល ត្រូវបាន​ប្រគល់ជូន​ជ័យលាភី ២ ប្រភេទ​កីឡា

369
ចែករម្លែក
  • 212
    Shares

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា បានផ្ដល់​ប្រាក់រង្វាន់ ចំនួន ៤៧៥.៣០០.០០០ រៀល ដល់​កីឡា​ចំនួន ២ ប្រភេទ​កីឡា ដែល​ដណ្ដើមបាន​មេដាយ ពី​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​នេះ ។

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹងថា ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ដណ្ដើមបាន​មេដាយមាស ចំនួន​៦​គ្រឿង មេដាយប្រាក់ ចំនួន​៦​គ្រឿង និង​សំរិទ្ធ​១៤​គ្រឿង ពី​ការប្រកួត​ជើ​កឯក​អាស៊ីអាគ្នេយ៍ លើក​ទី​៥ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី​៧ ដល់ ១២ ខែសីហា ឆ្នាំ​២០១៨ ។ សូមបញ្ជាក់ថា នៅក្នុង​ការប្រកួត​នោះ កម្ពុជា ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​តំបន់​។​

​ចំពោះ​ប្រភេទ​កីឡា​គុន​ដាវ​វិញ ដណ្ដើមបាន​មេដាយសំរិទ្ធ ចំនួន​៣​គ្រឿង ពី​ការប្រកួត​ជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៨ នៅ​ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក ស សុខា បាន​មានប្រសាសន៍ថា កាលណា​យើង​ឈ្នះ​មេដាយមាស កាន់តែច្រើន​នោះ សត្រូវ​របស់​យើង ក៏​កាន់តែច្រើន​ដែរ ហេតុនេះ យើង​មិនត្រូវកើត មាន​ជំងឺ​តួឯក​ឡើយ ។ កីឡា បើ​មាន​ជំងឺ​តួឯក​នោះ សិទ្ធិ​ផល​របស់ខ្លួន នឹងត្រូវ​ស្រុតចុះ ។ ពេល​បាន​មេដាយ យើង​ត្រូវតែ​បង្កើន​ការហ្វឹកហាត់ ដើម្បី​រក្សា​តំណែង​របស់​យើង ឲ្យ​បាន​តទៅទៀត ៕v

លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រគល់​រង្វាន់​ដល់​ជ័យលាភី​
ទិដ្ឋភាព​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​
#