​ប្រាប់ថា​ឈ្មោះ​ប៉ាក​គី​អាវ​ប៉ូលិស​ភ្ញាក់​ក្រ​ញ៉ា​ង​ដែល​ចាប់ខ្លួន​ករណី​គាស់​បន្ទប់​ជួល

501
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​៣​ចាប់​ឃ្លាត់​ខ្លួន​។​ក្នុងនោះ​មាន​ម្នាក់​គ្រាន់តែ​ប្រាប់​ឈ្មោះ​ភ្លាម​ចង់​ភ្ញាក់​«​ប៉ាក​គី​អាវ​»(​គឺជា​ឈ្មោះ​អ្នក​ប្រដាល់​ពិភពលោក​)​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចូលក្នុង​បន្ទប់​ជួល​។​

​ហេតុការណ៍​បានកើត​ឡើង​នៅ​ជនសង្ស័យ​ឈ្មោះ ប៉ាក​គី​អាវ​ប្រព្រឹត្ត​នៅក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ។​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ប្រព្រឹត្ត​នៅក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​២​នាក់ សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​បទល្មើស​គាស់​បន្ទប់​ជួល​លួច​ទ្រព្យសម្បត្តិ ទី​១ ឈ្មោះ ជាង សេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​ចាន់​សែន ឃុំ​ស្តុក​តោ​ល ស្រុក​ឧ​ត្តុ​ង្គ ខេត្ត កំពង់ស្ពឺ ។

​ទី​២ ឈ្មោះ ចាន់ ប៉ាក​គី​អាវ ហៅ ប៉ាក​គី​អាវ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ មាន​ស្រុកកំណើត ភូមិ​សំរោង ឃុំ​មុខដា ស្រុក​រមាសហែក ខេត្តស្វាយរៀង ។ ជនសង្ស័យ ទី​២​ខាងលើ ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ សាកសួរ​រួចហើយ ឈ្មោះ​មិនមែន​លេងសើច ឬ​កុហក់ ភូតភ នោះទេ រូបគេ​ពិតជា​ឈ្មោះ ចាន់ ប៉ាក​គី​អាវ ហៅ ប៉ាក​គី​អាវ ពិតប្រាកដ​មែន ៕S/​