​ប្រាប់​ប្រពន្ធ​ទៅរក​អុស​បាត់​២​ថ្ងៃ​គេ​ប្រទះឃើញ​សព​ស្លាប់​ក្នុង​ប្រឡាយទឹក​នៅ​ស្រុក​ភ្នំស្រួច​

1846
ចែករម្លែក
  • 40
    Shares

​(​កំពង់ស្ពឺ​)៖​បុរស​ម្នាក់​បាន​ប្រាប់​ប្រពន្ធ​ថា​ទៅរក​អុស​តែ​បាន​បាត់​២​ថ្ងៃ​ត្រូវគេ​ប្រទះឃើញ​សព​បុរស​នោះ​ស្លាប់​ក្នុង​ប្រឡាយទឹក​មួយ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ​ចាំចម្ការ​ចម្ងាយ​ប្រហែល​៣០​ម​ស្ថិតនៅ​ភូមិ​អន្ទង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០៧​។

​លោក​សាយ​ប៊ុនថន​អធិការ​ស្រុក​បានឱ្យដឹងថា​ករណីនេះ​ឈ្មោះ​ឈុំ​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​បាន​ប្រទះឃើញ​សាកសព​ឈ្មោះ​ភិន ណុល​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​នៅក្នុង​ទឹកអូរ​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ​ចាំចម្ការ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​អន្ទង​ឃុំ​ត្រែងត្រយឹង​។​ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​ក្រសារ ឃុំ​វាល​ពាន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

​បច្ចុប្បន្ន​ស្នាកនៅ​ចាំចំការ​ឲ្យ​ឈ្មោះ​ហៀ​ង រ៉ា​ឌី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ចំណុច​ភូមិ​ពាម​អន្ទង់​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។​ករណី​ខាងលើនេះ​នគរបាល​បច្ចេកទេស​ពិនិត្យ​នៅលើ​សាកសព​សន្និដ្ឋានថា សាកសព​អាច​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ មិនមាន​ពាក់ព័ន្ធ​រឿង​អ្វី​ផ្សេង​ឡើយ​។

​តាម​ការបំភ្លឺ​ឈ្មោះ​ទិ​ត្យ រឿន អាយុ​៤១​ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១៧.០៧.២០១៧ ជនរងគ្រោះ បាន​ចេញទៅ​ឆ្លុះ​សត្វ នៅ​ខាងជើង​ផ្ទះ​ចាំចម្ការ​ហើយក៏​បាន​ជួបនឹង​ពស់វែក​មួយគូ​ធំ​ដែល កំពុង​ដោយ​ញី​ឈ្មោល​។

ពេលនោះ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោរ​ក៏​ត្រឡប់មក​ប្រាប់​ប្រពន្ធ​ដែល​កំពុង​ដេក​នៅក្នុង​ផ្ទះ​។​មួយសន្ទុះ​ក្រោ​យុ​មក​ស្រាប់តែ​ឃើញ​ពស់​មក​តាម​ដល់ផ្ទះ​មួយសន្ទុះ​ក៏មាន​ពស់​មួយគូរ​ទៀត​មក​វាល​ជុំវិញ​ផ្ទះ បាន​មួយសន្ទុះ​ក៏​វា​ចេញ​បាត់អស់​ទៅ ។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៨ .០៧.២០១៧ ក៏បាន​ប្រាប់​ប្រពន្ធ​ថា​ទៅរក​អុស​ហើយក៏​បាត់​ដំណឹង​សូន្យ​២​ថ្ងៃ​។​លុះ​មកដល់​ថ្ងៃទី​២០.០៧.២០១៧​ក៏​ឃើញ​សាកសព​ស្លាប់​នៅក្នុង​ប្រឡាយ​អូរ​តែម្តង​។ ចំណែក​សាកសព​ត្រូវ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​