​ប្រាប់​មន្ត្រី​សុខាភិបាល​ឱ្យ​យកចិត្តទុកដាក់​ក្នុង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​

957
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​លោក​អៀង​វុ​ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ទៅ​មន្ត្រី​សុខាភិបាល​ខេត្ត​គ្រប់​លំដាប់ថ្នាក់​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​គោរព​ឱ្យបាន​នូវ​គោលការណ៍​ព្យាបាល​មុន​និង​គិតគូ​ថវិកា​ជា​ក្រោយ​។​
​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ប្រាប់​ទៅ​មន្ត្រី​សុខាភិបាល​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៨​។​

លោក​អៀង​វុ​ធ​បាន​មានប្រសាសន៍​ដោយ​គូស​បញ្ជាក់ទៀតថា កន្លងទៅនេះ​មន្ទីរ​សុខាភិបាល​ខេត្ត​សម្រេចបាន​សមិទ្ធផល​ជាច្រើន។ ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​ខ្លះ​ដែល​ត្រូវ​ពុះពារ​ជំនះ គឺ​វិសាលភាព​និង​គុណភាព​នៃ​សេវា​សុខាភិបាល​នៅ​មិនទាន់​ឆ្លើយតប​ទាំង​ស្រុក​ទៅនឹង​សេចក្តីត្រូវការ​រស់​ប្រជាពលរដ្ឋ​នៅឡើយ​។​

​លោក​អភិបាលរង​ខេត្ត​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ក្រសួងសុខាភិបាល​ដែល​បាន​ជួយ​ផ្គត់ផ្គង់​និង​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បានរួម​សហការ​ជាមួយ់​ន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​៕S/​

​ប្រាប់​មន្ត្រី​សុខាភិបាល​ឱ្យ​យកចិត្តទុកដាក់​ក្នុង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​