​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ការបញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

2218
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​និង​មកពី​បណ្តា​ខេត្ត​នានា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០​នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពី​ភព​។​

​ពិធី​ក្រោម​អធិបតេយ្យភាព​លោក​មាស​សុភា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ​។ លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​គឹម​សេ​តារា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិតនៅលើ​បរិវេណ​តំបន់​ប្រាសាទព្រះវិហារ​ក្នុងភូមិ​មរតក​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​មាស​សុភា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​ជាតិ​ដ៏​មានតម្លៃ​មិន​កាត់ថ្លៃ​បានឡើយ​។​ដែល​បុព្វបុរស​ដូនតា​យើង​លោក​បាន​កសាងឡើង​ក្នុងការ​បូជា​ដល់​ព្រះ​សិវៈ និង​បន្សល់​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​។​

​លោក​ក៏បាន​បន្ត​ឲ្យ​ដឹងថា ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រាសាទ​ព្រ​វិហារ ត្រូវបាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០០៨​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​(UNESCO)​និង​ការពារ​ជាដាច់ខាត​នូវ​ការបំពាន​ពី​បរទេស​ដទៃ​។​

​នៅក្នុង​ពិធី​នោះដែរ​ក៏​មានការ​ទូងស្គរ​បង្ហោះ​ប៉េងប៉ោង​និង​មានការ​រាំ​កម្សាន្ត​សប្បាយ​ដើម្បី​ជាការ​អបអរសាទរ​នៃ​ការ​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ការបញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពី​ភព​លោក​ផងដែរ​៕S/​

​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ការបញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​