​ប្រារព្ធ​ទិវា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឆ្នាំ​២០១៨​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥

258

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​និង​អង្គការ​ជា​ដៃគូ​បាន​ប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ក្រោម​ប្រធានបទ​”​កម្ពុជា​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥ “​។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កន្លងមកនេះ មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ បម្រើសេវា​សុខភាព ទាំង​ការព្យាបាល ថែទាំ និង ការបង្ការ​ទប់ស្កាត់​ជំងឺអេដស៍ ។​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​លទ្ធផល​សូន្យ​បី​គឺ​សូន្យ​ការចម្លង​ថ្មី សូន្យ​ការរើសអើង​អ្នកជំងឺ អ្នក​ផ្ទុកមេរោគ​អេដស៍ និង សូន្យ​ការស្លាប់​ដែល​ទាក់ទង​ជំងឺអេដស៍​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យដឹង​ទៀតថា នៅក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ លេខាធិការដ្ឋាន​អេដស៍​ខេត្ត បានធ្វើ​ការផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត និង​រក្សា​ការសំងាត់​មាន​មួយកន្លែង​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​និង​នៅ​៤២​មណ្ឌល​សុខភាព​ដោយ​ធ្វើតេស្ត​ឈាម​បាន​ចំនួន​១៦.៨៩០​នាក់​។​ក្នុងនោះ​រកឃើញ​លទ្ធផល​វិជ្ជមាន​ចំនួន​៣៦​នាក់ ស្មើ​និង​០,២១​ភាគរយ​នៃ​អ្នក​មក​ធ្វើតេស្ត​ឈាម​។

​ក្នុងឱកាស​នោះ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​គួសបញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ទិសដៅ​បញ្ឈប់​ការចម្លង​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២៥​ហើយ​ក្នុង​រយៈពេល​កន្លងមក​នេះ​សមិទ្ធផល នៃ​យុទ្ធនាការ​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល បាន​គ្រប់គ្រង​ស្ថានការណ៍​និង​ទប់ស្កាត់បាន​ដោយ​ជោគជ័យ​។​

​ក្នុង​នោះបាន​បញ្ចៀស​មនុស្ស​រាប់សែន​នាក់​ឱ្យ​រួច​ផុតពី​ការចម្លង​មេរោគ​អេដស៍​និង​ការបង្កើន​អាយុកាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់ម៉ឺន​នាក់​ដែល​កំពុងតែ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ព្រមទាំង​បាន​លើកស្ទួយ​គុណភាព​ជីវិត​គ្រួសារ​ដែល​ទទួលរង​នូវ​ផលប៉ះពាល​នៃ​មេរោគ​អេដស៍​ឲ្យ​មាន​ក្តីសង្ឃឹម​និង​ការ​រស់នៅក្នុង​ភាពថ្លៃថ្នូរ​ស្មើមុខស្មើមាត់ ដូច​ប្រជាជន​ទូទៅ​ដោយ​គ្មាន​ការរើសអើង ។​

​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​យុវជន​ត្រូវ​បន្ត​ស្វែងយល់​ពី​ការបង្ការ​មេរោគ​អេដស៍​និង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ​ជាដាច់ខាត​ត្រូវ​ប្រុងប្រយ័ត្ន​និង​ចងចាំ​ថា​ការពារ​កុំ​ឆ្លង​មេរោគ​អេដស៍​គឺ​ចាប់ផ្តើម​ពី​ខ្លួនឯង​ផ្ទាល់​និង​ជួយ​ដាស់តឿន​មិត្តភក្តិ​បងប្អូន​ផងដែរ​។​ដើម្បី​ឆ្លើយតប​ទៅនឹង​ការខិតខំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។

ឆ្លើយតប និង​ជំងឺអេដស៍​នៅ​កម្ពុជា​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ជួប​សំណេះសំណាល និង ចែក​អំណោយ មនុស្សធម៌​ដល់​អ្នករងគ្រោះ​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​និង​កុមារកំព្រា​ដោយសារ​អេដស៍​សរុប​ចំនួន​៤០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​៣០​គីឡូក្រាម មី​១​កេះ ឃី​ត​១​កញ្ចប់ និង​ថវិកា​មួយចំនួន​ផងដែរ ៕S/

​ប្រារព្ធ​ទិវា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឆ្នាំ​២០១៨​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥