​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​៤១​ឆ្នាំ​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

232
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ស្នាក់ការ​បក្ស​ក្រុង​ព្រះវិហារ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៤១​ឆ្នាំ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​២​ធ្នូ​១៩៧៨-២​ធ្នូ​២០១៩​កាលពី​ព្រឹក​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០១៩​។​
​ពី​ធី​នេះ​ក្រោម​វត្តមាន​លោកស្រី​ចឹ​ង​ហេង​អភិបាលរង​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ក្រុង​ព្រះវិហារ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ក្រុង​ស​ជិ​ក​សមាជិការ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្រុង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោកស្រី​ចឹ​ង​ហេង​បាន​ថ្លែងថា​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព​ប្រជាពលរដ្ឋ​មាន​សេរីភាព​ដោយសារតែ​ថ្ងៃ​២​ធ្នូ​១៩៧៨​ពេលដែល​មាន​ថ្ងៃ​២​ធ្នូ​នេះហើយ​ទើប​មាន​ថ្ងៃ​៧​មករា​១៩៧៩​ជា​ថ្ងៃ​រំដោះប្រទេស​និង​ប្រជាពលរដ្ឋ​ឱ្យ​រស់រានមានជីវិត​ម​ក​ទល់​សព្វថ្ងៃនេះ​ទាំងអស់នេះ​។​ដែល​យើង​បានមកពី​ការលំបាក​ដែល​ថ្នាក់ដឹកនាំ​របស់​យើង​ខិតខំ​ប្រឹងប្រែង​តស៊ូ​គ្រប់​ឧបសគ្គ ទំរាំ មក​បាន​នូវ​សុខសន្តិភាព​។

​មានការ​អភិវឌ្ឍន៍​ប្រទេស​ដែលមាន​ការដឹកនាំ​ប្រកបដោយ​គ​ត្តិ​កិ​បណ្ឌិត​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​។​សូម​បងប្អូន​ពុក​ម៉ែ​ទាំងអស់​ចូលរួម​សាមគ្គី​គ្នា​ដើម្បី​ថែរក្សា​សុខសន្តិភាព​ឲ្យ​បានយូ​អង្វែង ៕S/​