​ប្រារព្ធ​ពិធី​ប្រណាំង​ស៊ីក្លូ​ក្រោម​ប្រធានបទ​អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​

604
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​អូឡាំពិក​និង​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​ប្រណាំង​ស៊ីក្លូ​ទេសចរ​ណ៏ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​។​ពិធី​នេះ​មាន​ស៊ីក្លូ​ចូលរួម​ប្រណាំង​ចំនួន​១៣៦​គ្រឿង​ដែល​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​១​គីឡូម៉ែត្រ​ស្ថិត​ទីតាំង​សួនច្បារ​ព្រះ​បារមី​ជ្រោយចង្វារ​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​។​

ក្នុង​ពិធី​នោះ​លោក​ថោង​ខុន​រដ្ឋមន្ដ្រីក្រសួង​ទេសចរ​ណ៏​បាន​បញ្ជាក់ថា​៖​ការ​ប្រារព្ធ​ពិធី​ប្រណាំង​ស៊ីក្លូ​ព្រឹក​នេះ ក្នុង គោល បំណង លើកកម្ពស់ បណ្តុះ​ស្មារតី​គាំទ្រ និង​អភិរក្ស​ស៊ីក្លូ​នៅ​កម្ពុជា​យើង​។ ស៊ីក្លូ​មិន​ត្រឹមតែ បាន​ដើរតួនាទី​ជា​មធ្យោបាយ​ធ្វើដំណើរ​មួយ​ដែល​មិន​ប៉ះបាល់​ដល់​បរិស្ថាន (Green Transport)​និង​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ​។​

តែ​ថែមទាំង​អាច​ដើរតួ​ជា​ផលិតផល​ទេសចរណ៍​មួយបែប​ផងដែរ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​និង​ផ្តល់​បទពិសោធន៍​ថ្មី​នៃ​ទេសចរណ៍​ទីក្រុង​(UrbanTourism)​តាមរយៈ​ការផ្តល់​សេវាកម្ម​ស៊ីក្លូ​ទេសចរណ៍ នៅក្នុង​កញ្ចប់​ទស្សនកិច្ច​។​

​លោក​បន្ដថា​៖​ពិធី​ប្រណាំង​ស៊ីក្លូ​នេះ​ជា​លើកទីមួយ​ដើម្បី​លើកយក​ផលិតផល​ទេសចរណ៍​មួយ​នេះ​មក​បង្ហាញ​ឡើងវិញ​ជូន​ដល់​មហាជន​និង​អ្នក​សា​រព​ត៏​មាន​ជាច្រើន​ជាមួយនឹង​វត្តមាន​តារា​សំដែង​មួយចំនួន​ដែល​បាន​តាក់តែងខ្លួន​ក្នុង​ទស្ស​វត្ត​ទី​៦០​មក​ថត​បង្ហាញ​ព្រម​ជាមួយនឹង​សកម្មភាព​សប្បុរស​ធ​ម៏​ផងដែរ ដែល​នេះ​គឺជា​សកម្មភាព​ដ៏​ទាក់ទាញ​ដល់​មហាជន សំដៅ​បណ្ដុះ​ស្មារតី​យុវជន​ឱ្យជួយ​គាំទ្រ និង​អភិរក្ស​។

​ជាពិសេស​ជំរុញ​ដល់​ប្រ​ត្តិ​ប​ត្តិ​ករ​ទេសចរណ៍​ការី​ទេសចរណ៍​អោយជួយ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ភ្ញៀវទេសចរ​និង​ដាក់បញ្ចូល​កម្មវិធី​ជិះ​ស៊ីក្លូ​នៅ​ក្នូ​ង​កញ្ចប់​ទស្សនកិច្ច​ខណៈ​ដែល​ក្នុង​ក្របខណ្ឌ​ប្រលងប្រណាំង​ទីក្រុង​ស្អាត​គួរ​ត្រូវបាន​យកចិត្តទុកដាក់​អំពី​វត្តមាន​របស់​ស៊ីក្លូ​នៅតាម បណ្តា​ទីក្រុង ដោយ​រៀបចំ​ឲ្យ​មាន​ស្តង់ដារ​ស៊ីក្លូ​រៀបចំ​ឲ្យ​មាន​ចំណត​ស៊ីក្លូ​ឯកសណ្ឋាន​ត្រឹមត្រូវ​ការទទួល​បដិសណ្ឋារកិច្ច​ល្អ​ការផ្តល់​សេវាកម្ម​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់​ដល់​ភ្ញៀវទេសចរ​ជាដើម​។

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ នេះ​ជា​ព្រឹត្តិការណ៍ ឆ្លុះបញ្ចាំង​ពី​ការលើកទឹកចិត្ត គាំទ្រ​និង​ចូលរួម​អភិរក្ស ដល់​អ្នក​ប្រក​បរបរ​ស៊ីក្លូ និង​សមាគម​ស៊ីក្លូ ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិរក្ស ត្រីចក្រយាន​កម្ពុជា​ស៊ីក្លូ ។

​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ដែល​បាន​បង្កើត​នូវ​(​សមាគម​មូល​នី​ធិ​ត្រីចក្រយាន​ឬ​មូល​នី​ធិ​ស៊ីក្លូ​)​និង​មាន​សម្តេច​តេ​ជោ​ផ្ទាល់​ជា​ប្រធានកិត្តិយស​។​

​លោក​អភិបាល​បាន​ប្ដ​ថា​៖ តាមរយៈ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល មូលនិធិ ស៊ីក្លូ ត្រូវបាន​បង្កើតឡើង​តាមរយៈ ថវិកា សប្បុរស​ដែល បានទទួល​ការបរិច្ចាគ ពី​សប្បុរសជន​នានា និង ពាណិជ្ជករ នៅក្នុង ប្រទេស ។

សមាជិក ជា អ្នកធ្លាក់ ស៊ីក្លូ ទាំងអស់ នឹង ទទួលបាន នូវ ផលប្រយោជន៍ រួមមាន ៖១ ,​ប្រាក់ ជួល ស៊ីក្លូ ប្រចាំថ្ងៃ​២០០០​រៀល ។​ទី​២, ប្រាក់ អាហារ ៥.០០០ រៀល​ប្រចាំថ្ងៃ ។​ទី​៣ សេវា ថែទាំ សុខភាព និង ព្យាបាល ដោយ ឥត គិត ថ្លៃ នៅតាម មន្ទីរពេទ្យ រដ្ឋ ដែល ផ្តល់ ដោយ មូលនិធិ សមធម៌​៕S/​