​ប្រាសាទត្រពាំង​ម​មាំ​ង​សង់​ពី​អិដ្ឋ​ដុត​១​ទៀត​នៃ​ប្រាសាទ​អិដ្ឋ​ដុត​ជាច្រើន​ដែល​នៅ​ឆ្ងាយ​ពី​ភ្នែក​

1416
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ប្រាសាទ​បូរាណ​ត្រពាំង​ម​មាំ​ង​សង់​ពី​អិដ្ឋ​ដុត​១​ទៀត​នៃ​ក្រុម​ប្រាសាទ​អិដ្ឋ​ដុត​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​នៅ​ឆ្ងាយ​ពី​ភ្នែក​អ្នកស្រុក​,​ភ្ញៀវទេសចរ​ក៏​ដូច​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ ។​

​ទោះយ៉ាងណា​ប្រាសាទ​ដែល​ស្ថិតនៅ​កណ្តាល​វាលស្រែ​ប្រាសាទត្រពាំង​ម​មាំ​ង​នៅ​ភូមិ​តា​ឡី ខាងជើង​សាលាឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​នៅមាន​រូបរាង​ឈរ​ត្រដឹម មា​នគូ​ទឹក​ព័ទ្ធជុំវិញ​។​បច្ចុប្បន្ននេះ​អ្នកស្រុក​លែង​យាយី​ដូច​ពីមុន​ទៀតហើយ​ព្រោះ​វត្ថុ​ថ្ម​ចម្លាក់​ធ្វើ​ពី​ថ្មភក់​ត្រូវបាន​គេ​លួច​ប្លន់​គាស់កកាយ​អស់​កាលពី​អំឡុង​សម័យ​សង្គ្រាមស៊ីវិល​ទស​វត្សរ៍​៨០-៩០ អស់ហើយ​។​

ប្រាសាទ​សង់​ពី​អិដ្ឋ​ដូច​ប្រាសាទត្រពាំង​ម​មាំ​ង​នេះ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​នៅសល់​ច្រើន​ដែរ​ដូច​ប្រាសាទក្រហម​នៅ​៥​មីនា​ឃុំ​គោក​រមៀត​;​ប្រាសាទដំរី​នៅ​ភូមិ​គោក​ព្រេច​ឃុំ​នេះដែរ​។
ប្រាសាទភ្នំ​កូនខ្លែង​នៅ​ភូមិ​កូនខ្លែង​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​។​ប្រាសាទ​អូរ​ប្រាសាទ​នៅ​ភូមិ​-​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​។​

អាង​តា​ដុង​នៅ​ឃុំ​តា​ផូ​,​ប្រាសាទ​ល្បើក​នៅ​ភូមិ​ល្បើក​ស្វាយ​ឃុំ​/​ស្រុក​ស្វាយចេក​,​ប្រាសាទគោក​អម្ពិល​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​,​ប្រាសាទ​សូ​ភី​ជើង​ឃុំ​សូ​ភី​ស្រុក​អូរជ្រៅ​ជាដើម​។​ល​។​ប្រាសាទ​សង់​ពី​អិដ្ឋ​ដុត​កសាង​អំឡុង​ស​.​វ​៩,១២​ទាំងនោះ​មួយចំនួន​នៅ​មាំទាំ​។​តែ​មួយចំនួនទៀត​បាន​រលំរលាយ​និង​សល់​ស្លាកស្នាម​ខ្លះៗ​ប៉ុណ្ណោះ ៕S/

​ប្រាសាទត្រពាំង​ម​មាំ​ង​សង់​ពី​អិដ្ឋ​ដុត​១​ទៀត​នៃ​ប្រាសាទ​អិដ្ឋ​ដុត​ជាច្រើន​ដែល​នៅ​ឆ្ងាយ​ពី​ភ្នែក​