​ប្រាសាទបាយ៉ង់​ជា​បូជនីយដ្ឋាន​មួយ​ដ៏​សំខាន់​ជាងគេ​នៅក្នុង​ខេត្តតាកែវ

2179
ចែករម្លែក
  • 32
    Shares

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​យោងតាម​ការ​ឱ្យដឹងពី​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ អ្នកឯកទេស​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា បាន​លើកឡើងថា ការដែល ព្រះ បាទ​ឥសាន​វ​ម៌​ទី​១ គ្រងរាជ្យ​ក្នុងអំឡុង​ឆ្នាំ​៦១៥ ដល់ ឆ្នាំ​៦៣៧ នៃ​គ្រិ​ស្ក​សករាជ បានជ្រើសរើស​ទីតាំង​កំពូល ភ្នំ​បា​យ៉ង់ ដើម្បី​ស្ថាបនា ប្រាសាទបាយ៉ង់ ដែលជា​បូជនីយ ដ្ឋា​ន​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុងចំណោម​បូជនីយដ្ឋាន​ផ្សេងៗ​ទៀត​នៅ ខេត្តតាកែវ មិនមែន​ជាការ​ចៃដន្យ​ឡើយ​។ ប៉ុន្តែ​កត្តា​ភូមិសាស្ត្រ​ប្រកបដោយ​ទេសភាព​ដ៏​ស្រស់បំព្រង ជុំវិញ​នោះបាន​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​ប្រៀបផ្ទឹម​នឹង​ទេព​ស្ថាន​គួរឱ្យ​ត្រេកត្រអាល​ជាទីបំផុត​។​
​ ​
​ប្រាសាទបាយ៉ង់ ស្ថិតនៅ ភូមិ​ពោធិ​រោង និង ភូមិ​ត្រពាំង​សង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​ខាងត្បូង​ទី​រួម​ខេត្ត​តា កែវ និង​មាន​ប្រវែង​១២០​គីឡូម៉ែត្រ​ពី រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​។ ដូច​ប្រាសាទ​ផ្សេងៗ​ទៀត​នៅ ឥសាន​បុ​រៈ ប្រាសាទបាយ៉ង់ សាងសង់​អំពី​ឥដ្ឋ​នៅលើ​កំពូលភ្នំ មួយ​ដ៏​ខ្ពស់​ដែលមាន​កម្ពស់​ប្រមាណ​ជាង​៤០០​ម៉ែត្រ ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា​១,៧​គីឡូម៉ែត្រ ភាគ​និរតី នៃ​ស្រះ​សង់​បុរាណ វត្ត​លើ នៃ ភូមិ​ត្រពាំង​សង់​។​
​ ​
​ដើម្បី​ឡើងទៅ​កាន់​បូជនីយដ្ឋាន​ដ៏​ស័ក្តិ​សិទ្ធ​នេះ គេ​ត្រូវ​ចំណាយពេល​ដើរ​ពី​ទិស​ខាងជើង ឆ្លងកាត់​ផ្ទាំង​ថ្មដា​តូចធំ​ជាច្រើន ហើយពី​ជម្រាលភ្នំ​ទៅកាន់​ប្រាសាទ គេ​ចំណាយ ពេល​ជាង​មួយ​ម៉ោង​។ មុននឹង​ឈាន​ជើង​ដល់​កាំជណ្តើរ​ឡើងទៅ​កាន់ ប្រាសាទបាយ៉ង់ ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​ដែលមាន​ចំនួន​៩១​កាំ​។ សព្វថ្ងៃនេះ​គេ​អាចធ្វើ​ដំណើរ ដោយ​ងាយស្រួល​ជាង​មុន​ដើម្បី​ឡើងទៅ​ទស្សនា​ទីនោះ​គឺ​បើក​ម៉ូតូឌុប​គ្នា​តាមផ្លូវ​បុរាណ នៅ​ចំណុច ភូមិ​ត្រពាំង​សង់ ដែល​បាន​ផ្សារភ្ជាប់​ពី​ជើងភ្នំ ដល់​ផ្នែក​ខាងលើ​នៃ​ប្រា សាទ​នោះ​តែម្តង​។​
​ ​
​ប្រាសាទ​នេះ គឺជា​ប្រាសាទ​ទោល មាន​រាង​បួន​ជ្រុង ដោយ​ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រមាណ​១០​ម៉ែត្រ និង​កម្ពស់​ប្រមាណ​ជា​១៤​ម៉ែត្រ​។ ស្រប​និង​ប្រពៃណី​ស្ថាបត្យកម្ម​ខ្មែរ បុរាណ​ប្រាសាទ​របស់​ដូនតា​យើង​មាន​ទ្វារ​ពិត​មួយ​ដែល​ស៊ុម​ធ្វើ​អំពី​ថ្មថ្លើមអណ្តើក​(​ថ្ម​ក្រែ​)​បែរមុខ​ទៅ​ទិសខាងកើត និង​ទ្វារ​បី​ទៀត ដែលជា​ទ្វារបញ្ឆោត​។ ប្រាសាទ​កសាង អំពី​ឥដ្ឋ​នៅ សម័យ​បុ​រេ​អង្គរ (​សម័យមុន​អង្គរ​) គឺមាន​តែ ប្រាសាទបាយ៉ង់ នេះ​ទេ​នៅលើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។​
​ ​
​លោក មី​សែ​ល បានឱ្យដឹង​ទៀតថា ផ្តែរ​ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ នៃ​ខ្លោងទ្វារ​ចូល​និង​សសរ​ពេជ្រ​ធ្វើ​អំពី​ថ្មភក់ ត្រូវបាន​បាត់បង់​តាម​អាយុកាល​ទៅហើយ​។ យ៉ាងណា មិញ​សោម​ស៊ូ​ត្រា​សម្រាប់​បង្ហូរ​ទឹកមន្ត​ចេញពី​ប្រា​សាទក៍​ខូចខាត​ដូច្នេះ​ដែរ​។ ម្យ៉ាងវិញទៀត​ដោយសារ​កំពូល​ប្រាសាទ​ដែល​ធ្លុះធ្លាយ​ផ្នែក​ខាងក្នុង នៃ​ប្រាសាទ​ស្ថិតក្នុង​ស ភាព​សើម​ជាពិសេស​នៅ​រដូវវស្សា​។ លក្ខណៈ​ដ៏​វិសេសវិសាល​របស់ ប្រាសាទបាយ៉ង់ គឺ​ក្រៅពី​ឧត្តមភាព​សម្បូរបែប​នៃ​ក្បាច់រចនា​គឺ​វត្តមាន​របស់​មណ្ឌល​ដ៏​ពិសិដ្ឋ​មួយ​ដែ ល​ស្ថិតនៅ​ផ្នែក​ខាងក្នុង​ដើម្បីឱ្យ​សាសនិក​ជនដើរ​ភាវនា​ធម៌​។ ការដែល​ឃើញ​មាន​ផ្លូវ​ដើរ​ជុំវិញ​ដូច្នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់ ដែល​អាចជួយ​យើង​បាន​។​
​ ​
​លោក​បានលើកឡើង​អំពី​លក្ខណៈ​វ័យ​ចំណាស់​នៃ​ប្រាសាទ​នោះ​ថា បា​យ៉ង់ ក៍​ដូចជា​នៅ ប្រាសាទ​បុ​រេ​អង្គរ​ផ្សេងៗ​ទៀត​ដែរ ស្ថិតក្នុង​អន្តរកាល រចនាបថ​សម្បូរ​ណ៍​ព្រៃ​គុក និង​ព្រៃ​ក្មេង យើង​ឃើញ​មាន​ក្បាច់លម្អ​ជា​ប្រាសាទ​ចម្លង​តូចៗ​អម​ទាំងសងខាង​ទ្វារ​ពិត​និង​ទ្វារបញ្ឆោត ដែល​គេ​ហៅថា វិមានអាកាស​ឬ​ប្រាសាទអណ្តែត​ឬ​វិមានអាកាស ។ សូមជម្រាបថា ប្រាសាទតូចៗ​ទាំងនោះ គឺជា​និមិត្តរូប​នៃ​ភាព​អវកាស នៃ​ទេវស្ថាន ទាំងនោះ​ដែល​តាមពិតទៅ គឺ​តំណាងឱ្យ ទេវស្ថាន ស្ថិតនៅ​ឋាន “​ត្រៃត្រិង្ស​”​។​
​ ​
​វា​មិន​ខុសគ្នា​ពី​ប្រាសាទ​ដ៏​ទៃ​ឯទៀត​នៅលើ​ទីតាំង​នៃ​បូជនីយដ្ឋាន​បុ​រេ​អង្គរ​ដ៏​ល្បីល្បាញ​នេះ​ឃើញ​មានការ​សាងសង់​ជា​បន្តបន្ទាប់​រហូតដល់ ស​.​វ​ទី​១០ ដល់ទី​១១ នៃ​គ​.​ស ដូច​វត្តមាន​របស់​ប​ណ្ណា​ល័យ មួយ​ដែល​ស្ថិតនៅ​ជ្រុង​ខាងត្បូង​ឈៀង​ខាងកើត ព្រមទាំង​ជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម នៅ​ដំណាង​ពី​មុខជា​ភស្តុតាង​ជាក់ច្បាស់​។ ក្រៅពីនេះ គេ​ក៍​ឃើញ​មាន​សំណង់​រណប​នៅ​ចំ​ពីមុខ​ដែលមាន​សណ្ឋាន​ជា​អគារ​មាន​ដំបូល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​រាង​បួន​ជ្រុង​ស្មើ​ដែល​ទ្រ​សសរ​ធំៗ​ចំនួន​បួន​ធ្វើ​អំពី​ថ្មបាយក្រៀម​ថែមទៀត​ផង​។​
​ ​
​តាម​ការ​ឱ្យដឹង​លោក​បណ្ឌិត​បន្តទៀតថា ប្រាសាទ​នេះ ពិតជា​បូជនីយដ្ឋាន​សាងសង់ឡើង​សម្រាប់ ព្រះមហាក្សត្រ ឬ​សព្វ​មុខមន្ត្រី​ជាន់ខ្ពស់​មក​ថ្វាយបង្គំ​ព្រះ ដូច​ករណី ប្រាសាទ​អាស្រម​មហាឥសី ដែល​ស្ថិតនៅ ទីក្រុង​អង្គរបុរី ឬ ឥសាន​បុ​រៈ ជា​សក្ខីកម្ម​ស្រាប់​។​
​ ​
​លោក​បន្តថា ដូច​ពោល​ខាងលើ គឺជា​បណ្តុំ​សំណង់​ស្ថាបត្យកម្ម ដែល​ត្រូវបាន​សាងសង់​ជាច្រើន​ដំណាក់កាល​។ អ្វីមួយ​ដែល​អាច​បញ្ជាក់​តាមរយៈ​ក្រៅ ប្រាសាទបាយ៉ង់ នៅមាន​ប្រាសាទបុរាណ​ជាច្រើន​ទៀត​ដែល​បុព្វការី​ជន​ខ្មែរ​បាន​ប្រតិ​ស្ថាន​ដូចជា ប្រាសាទ​នាង​សក់​ក្រអូប​, ប្រាសាទ​ក្តិ​ប​ស្លា​ផ្កាស្វាយ ឬ ប្រាសាទ​ដុប​តា​ញាណ​, ប្រាសាទ ព្រះបាទ​ដៃខ្លី និង ប្រាសាទ​ព្រះ​គោ ជាដើម​…​។​ល​។​
​ ​
​តាមរយៈ​ក្បាច់រចនា​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​ឥដ្ឋ​និង​រាងរូវ​នៃ​សំណង់​លោក​អាច​កំណត់ថា អាយុកាល​នៃ ប្រាសាទបាយ៉ង់ ទោះបីជា​បូជនីយដ្ឋាន​នេះ​ត្រូវ​បានទទួល​នូវ ការ​រិច​រិល​ដោយ​ច្រើន​អន្លើ​ក្តី​។ ប្រាសាទ​នេះ​សាងសង់ឡើង ដោយមាន​លក្ខណៈ​ជា តួ​ប៉ម​ប្រាង្គ​តែមួយ នៅលើ​កំពូល ភ្នំ​ប្រាសាទបាយ៉ង់ ត្រូវបាន​ស្ថាបនា​ឡើង​នៅ​រាជ្យ របស់ ព្រះបាទ​ឥសាន​វ​ម៌​ទី​១ ក៍​មែនពិត​ក៍​ប៉ុន្តែ​ត្រូវបាន​បន្ត​រហូតដល់​រាជ្យ​ព្រះមហាក្សត្រ​ក្រោយៗ​ទៀត​។ ការសន្និដ្ឋាន​ដូច្នេះ​គឺ​អាស្រ័យ​លើ​រចនាបថ​ផ្តែរ​ឥដ្ឋ​ទាំងពីរ​ប្រភេទ គឺ សម្បូរ​ណ៍​ព្រៃ​គុក និង ព្រៃ​ក្មេង ដែល​សំណង់​ស្ថាបត្យកម្ម​ដ៏​ធំ​នេះ​បាន​បន្សល់​ទុកជា​តឹកតាង​ប្រវត្តិសាស្ត្រ​ពិតៗ​។​
​ ​
​សិលាចារឹក​មួយ​ផ្ទាំង​ស្ថិតនៅ​ព្រះ​គុហា​ហ្លួង ស្រុក​ទូក​មាស ខេត្តកំពត ក្នុង​រជ្ជកាល ព្រះបាទ​ជយ​វ​ម៌​ទី​១ ត្រង់​អត្ថបទ​ភាសា​ខ្មែរ ចាប់ផ្តើម​ដោយ​កាលបរិច្ឆេទ ឆ្នាំ​៥៩៦ សក​=៦៧៤​គ​.​ស នៅ​មន្ទីរ (​នៃ​តំបន់​ឬ​ភូមិភាគ​ឈ្មោះ​) បុ​រ​ន្ទ​បុ​រៈ​។ អត្ថបទ​នេះ​ដោយ​បញ្ជាក់​អំពី​អំណោយ​របស់​មន្ត្រីជាន់ខ្ពស់ ពីររូប​កាលពី​រាជ្យ ព្រះបាទ​រៅ​ទ្រ​វ​ម៌ ដែល ប្រហែលជា ព្រះបាទ​រុ​ទ្រ​វ​ម៌ របស់​នគរ​ភ្នំ (៥១៤-៥៤៥​គ​.​ស​) បូជា​ថ្វាយ​ដល់ ព្រះ​ឧ​ត្ប​ន្នេ​ស្វរៈ ជា​“​ព្រះ​ឥសូរ​មួយអង្គ​ដែល​អ្នកស្រុក​ស្រឡាញ់​រាប់អាន​នៅ​តំបន់ភ្នំ​បា​យ៉ង់​” ។ ដូច្នេះ​នៅ​សម័យ​នោះ ព្រះ​ឥសូរ ប្រាសាទភ្នំ​បា​យ៉ង់ ស័ក្តិ​សិទ្ធ​ដ៏​អស្ចារ្យ​ជាពិសេស​ដូនតា​ខ្មែរ​យើង បាន​ចារ​យ័ន្ត​ផ្កាប់ ឬ​បញ្ចា​ស់ នៅ​“​សោម​ស៊ូ​ត្រា​” នៃ ប្រាសាទ​ព្រះ​គោ ស្ថិតក្រោម ប្រាសាទបាយ៉ង់ ប្រមាណ​ជិត​២០០​ម៉ែត្រ​។​
​ ​
​ភ្នំ​គិរីវង់ ក៍​ដូចជា ភ្នំ​បា​យ៉ង់ ពីមុន​ជា​កន្លែង​ព្រៃស្តុក មាន​ដើមឈើ​ធំៗ​ក្រាស់ឃ្មឹក តែ​ឥឡូវ​ក្លាយជា​វាល​រហោស្ថាន​ទៅហើយ ដោយនៅ​ទីនោះ​មាន រ៉ែ​ត្បូង​ដ៏​មាន តម្លៃ​។ ជា រៀងរាល់ឆ្នាំ​អ្នក ស្រុក​គិរីវង់ ពិសេស​អ្នករស់នៅ​ក្បែរ​នោះ​ក្រោយពី​សែនដូនតា​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រួច​ពួកគាត់​តែងតែ​នាំគ្នា​យក​ម្ហូបអាហារ​នំចំណី​ទៅ​សែន​នៅ​ទីនោះ​បន្ត ទៀត​ដោយ​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ​ចម្រុងចម្រើន​។ ទីនោះ​ជា​តំបន់​ទេសចរ​វប្បធម៌​មួយ​ដ៏​សំខាន់បំផុត​នៃ ស្រុក​គិរីវង់ ខេត្តតាកែវ​។​
​ ​
​គួរ​បញ្ជាក់ថា ប្រាសាទបាយ៉ង់ ត្រូវបាន​សិក្សា​មួយ​យ៉ាងសំខាន់​ដោយ​លោក ម៉ូ​ហ្សេ កាលពី​ឆ្នាំ​១៩៣៥ ដែល​បាន​គូរ​ប្លង់​ប្រាសាទ​នេះ​ជាហេតុ ទើប​អាចជួយ​យើង​ឱ្យ​ស្វែង យល់​អំពី​ចំណាស់ និង​សារសំខាន់​នៃ ប្រាង្គ​ប្រាសាទ ខាងលើនេះ​៕ Tp