​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​សាច់ញាតិ​លង់ទឹក​និង​ចូលរួម​ថែរក្សា​អនាម័យ​

1466
ចែករម្លែក

​(​កំពង់ចាម​): លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​ទឹកជំនន់​ទន្លេមេគង្គ ពោលគឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទឹកជំនន់​មួយ​នេះ​កំពុង​ជន់​លិច​លំនៅស្ថាន​ហើយ​ជម្លៀស​មករក​ទួល​សុវត្ថិភាព​សូម​មានការ​ប្រុងប្រយ័ត្ន មើលថែរក្សា​សាច់ញាតិ ពិសេស​កុមារ​តូចៗ​ដែល​មិនទាន់​ចេះ​ហែល កុំ​ឲ្យ​ចុះ​លេង​ទឹក​ឬ​នៅ​ជិត​ទឹក គឺ​ជួយ​ពួកគេ​គេច​ផុតពី​លង់ទឹក​។ ក៏​សូម​ឲ្យ​ចូលរួម​ជួយ​ថែរក្សា​អនាម័យ ដើម្បី​បញ្ជៀ​ស​ជំងឺឆ្លង​ទាំងឡាយ​នៅតាម​តំបន់​ទឹក​លិច​បែបនេះ​។​
​ ​
​នេះ​ជាការ​ថ្លែង​របស់លោក​អភិបាលខេត្ត នៅ​ចំពោះមុខ​ម្ចាស់​អំណោយ​សប្បុរសធម៌​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប្រចាំ​កម្ពុជា មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ជាច្រើនរូប អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង ប្រជាពលរដ្ឋ​ប្រជា​ង​២០០ គ្រួសារ​ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០ គ្រួសារ​ជា​អ្នកភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ជន់​លិច​លំនៅស្ថាន បានមក​ទទួល​អំណោយ​នៅក្នុង​សាលារៀន​មួយកន្លែង​ក្បែរ​ទីទួល​សុវត្ថិភាព​៕S/​ដោយ​: ភោគ សម្បត្តិ​
​ ​ ​ ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)​

​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​សាច់ញាតិ​លង់ទឹក​និង​ចូលរួម​ថែរក្សា​អនាម័យ​