​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ​បន្ត​ហក់​ឡើង​ខ្លាំង​ដោយ​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​

1312
ចែករម្លែក

(​ក្រចេះ​)៖​ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​បាន​បន្ត​ហក់​ឡើង​យ៉ាងខ្លាំង​ខណៈដែល​អាកាសធាតុ​មានការ​ប្រែប្រួល​រង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លា​ក់នៅ​គ្រប់​ទីកន្លែង​ជាពិសេស​នៅ​តំបន់​មេគង្គ​លើ​នៃ​ប្រទេស​ចិន​។​កាលពី​ព្រឹក​ថ្ងៃទី​១៩​ក​ម្រឹត​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ​បាន​ហក់​ឡើងដល់​ជាង​១៧​ម៉ែត្រ​ធៀប​នឹង​ថ្ងៃ​ម្សិល​ម៉ិ​ញ​ទឹកទន្លេ​កើនឡើង​០.៨០​ម៉ែត្រ​។

​លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​ថា កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ នឹង​អាច​ហក់​ឡើង​រហូតដល់ ២០​ម៉ែត្រ​។ នេះ​បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ ។ ក្នុងនោះ​ក​ម្រឹត​កម្ពស់​ទឹក​មានការ​កើនឡើង​ជាប​ណ្តើ​រៗ ក្រោយពេល​ដែលមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅតាម​តំបន់​មួយចំនួន ក្នុង​ខេត្តក្រចេះ និង​នៅ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

​លោក​បាន​បន្តថា​ក​ម្រឹត​កម្ពស់​ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​ទឹក​ជាង​១៧​ម៉ែត្រ​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​កន្លងមកនេះ​ក​ម្រឹត​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ គឺ​នៅ​ទាប​ជាង​ឆ្នាំមុន​នៅឡើយ​។ ប៉ុន្តែ​ក​ម្រឹត​ទឹកនឹង​អាច​ហក់​ឡើងដល់ ជាង​២០​ម៉ែត្រ ។ កម្ពស់​ទឹកទន្លេ​ឆ្នាំនេះ អាច​នឹង​ហក់​ឡើង​កម្ពស់​ទឹកទន្លេ​នៅ​ឆ្នាំ​២០១៦​គឺជា​ក​ម្រឹត​កម្ពស់​ទឹក​ល្អ​ហូរ​ចូលក្នុង​ព្រែក​និង​អាង​ស្តុក​ទឹក​ព្រមទាំង​ប្រព័ន្ធធារាសាស្ដ្រ​ជាច្រើន​ទៀត ។

គួរបញ្ជាក់ថា ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ គឺមាន​ការឡើង​ចុះ​នៅឡើយ នៅ​មិនទាន់​ហក់​ឡើង​ដល់ក​ម្រឹត​ប្រកាសអាសន្ន​នោះទេ គឺ​ស្ថិតនៅក្នុង​ការត្រៀម​បង្ការ​លក្ខណៈ​ប៉ុណ្ណោះ​។​ក​ម្រឹត​ដែល​អាជ្ញាធរ​ត្រូវ​ប្រកាសអាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នោះ​គឺ​នៅ​ក​ម្រឹត​កម្ពស់​ទឹក​២២​ម៉ែត្រ​ទៅ​២៣​ម៉ែត្រ​សម្រាប់​ខេត្តក្រចេះ ។

​លោក ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ប្រើប្រាស់​ទឹក​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​រក្សា​ទឹក​ស្តុក​ទុក​ក្នុង​អាង​ឲ្យ​បានល្អ ដើម្បី​ប្រើប្រាស់​ក្នុងការ​បង្កបង្កើនផល​ស្រូវប្រដេញទឹក ឬ​ស្រូវ​ស្រែប្រាំង​នោះ ។ ជាពិសេស​ជាង​នោះ​ទៀត លោក​បាន​ជម្រុញ​ឲ្យ​ប្រជាកសិករ ដែល​នៅជាប់​នឹង​ដង​ទន្លេមេគង្គ ត្រូវ​ប្រើប្រាស់​ប្រភពទឹក​ឲ្យ​អស់​លទ្ធិភាព ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ។
​ជាមួយគ្នា​នោះ អាជ្ញាធរ​ខេត្តក្រចេះ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​មាន​លំនៅដ្ឋាន​នៅជាប់​នឹង​ដង​ទន្លេ បឹង ព្រែក ត្រូវ​ត្រៀម​បង្កា​លក្ខណៈ​ទុកជាមុន ការពារ​នៅពេល​ដែលមាន​ទឹកជំនន់​មកដល់ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិ​ភាពជា​ចម្បង​៕S/​ដោយ​៖​សេង​ឃួន​